Thursday, April 28, 2016

បទវិភាគ៖ តើ ​អ្វី​ នៅ​ពី​ក្រោយ​ នៃ​ការ​ធ្វើ​ ទុក្ខបុកម្នេញ​ អ្នក​នយោបាយ​ បក្ស​ប្រឆាំង? Analysis: What's behind the persecution of opposition politicians?

បទវិភាគ៖ តើ ​អ្វី​ នៅ​ពី​ក្រោយ​ នៃ​ការ​ធ្វើ​ ទុក្ខបុកម្នេញ​ អ្នក​នយោបាយ​ បក្ស​ប្រឆាំង?

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev


វប្បធម៌​ ចាប់ចង គំរាមកំហែង​ នៅ​ពាក់កណ្ដាល​ អាណត្តិ​នេះ   ហាក់​កំពុង​ ដើរ​តួ​ ជំនួស​ វប្បធម៌​សន្ទនា​ ដែល​គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ ធ្លាប់​អួតអាង​ ថា ជា​ព្រឹត្តិការណ៍ ​ប្រវត្តិសាស្ត្រ, ហើយ ​ធ្លាប់​ប្ដេជ្ញា​ ថា ប្រើប្រាស់​ វប្បធម៌​សន្ទនា​នោះ ដើម្បី​ ដោះស្រាយ​ កិច្ចការ​ប្រទេស​ជាតិ។

ពេល​នេះ ​វប្បធម៌​សន្ទនា ​ដែល​លេច​មុខ​ បាន​តែ មួយ​ភ្លែត​នោះ   ហាក់​ដូច ជា​លែង​ត្រូវ​ គេ​ និយាយ​ ដល់​ទៀត​ហើយ អ្វី​ ដែល​គេ​ ឭ​រាល់​ថ្ងៃ​នោះ គឺ​ ការ​ចាប់​ខ្លួន ឬ​ការ​កោះ​ហៅ ​ជន​ទាំង​ឡាយ ដែល​រួម​មាន ​មន្ត្រី​ គណបក្ស​ ប្រឆាំង និង​មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល​ផង  ប្រសិនបើ​ សកម្មភាព ​របស់ ​ពួកគេ​ អាច​ប៉ះពាល់ ​ដល់​ប្រយោជន៍​ របស់​ គណបក្ស​ កាន់​អំណាច។

តើ​ កត្តា​អ្វី​ខ្លះ ​ដែល​រុញ​ច្រាន ​ឲ្យ​តុលាការ​ ចាប់​ចង​ ជន​ទាំង​នោះ​ ជា​បន្តបន្ទាប់?


ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង ដូចជា​ការ​ចាប់​ខ្លួន​សកម្មជន តំណាងរាស្ត្រ និង​ការ​វាយ​ដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើត​មាន​ជា​ហូរហែ ដែល​សកម្មភាព​មួយ​ចំនួន​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​អនុវត្ត​ច្បាប់ ឬ​ការ​រក្សា​សណ្ដាប់ធ្នាប់​ជាដើម។
ការ​ចាប់​ខ្លួន​ចុង​ក្រោយ គឺ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប ត្រូវ​បាន​សភា និង​រដ្ឋាភិបាល​ប្រកាស​ថា ជា​ការ​អនុវត្ត​ច្បាប់ ទោះបីជា​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ និង​មាន​ការ​រិះគន់​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ព្រមទាំង​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្ដី។
​របត់​នយោបាយ​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​ប្រែប្រួល​ខ្លាំង ដោយ​រដ្ឋាភិបាល​មិន​ខ្វល់​អំពី​ការ​រិះគន់​នោះ​ទេ សំខាន់​នៅ​ត្រង់​ថា ខ្លួន​អាច​ផ្ដួល​គូ​ប្រកួត​បាន​នៅ​មុន​ពេល​កំណត់​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​ នយោបាយ​មក​ដល់ ពោល​គឺ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។


អ៊ុំ សំអាន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD


នៅ​មុន​ពេល​ចាប់​ខ្លួន លោក អ៊ុំ សំអាន ការ​លេច​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​មាន​ក្រុម​យុវជន​មួយ​ក្រុម​តាម​ទារ​លោក កឹម សុខា ឲ្យ​បកស្រាយ​រឿង​នេះ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថែម​ទៀត​ផង។

ពាក្យ​បណ្ដឹង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់ការ​យ៉ាង​រហ័ស និង​ថែម​ទាំង​បើក​ស្រោម​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា តាម​បណ្ដឹង​របស់​យុវជន​ឈ្មោះ ស្រី ចំរើន។ ក្រៅ​ពី​នេះ​ទៀត ក្រោយ​ពី​ពេល ស្រីម៉ុំ បាន​សរសេរ​លិខិត​ចំហ ៤​ទំព័រ​ផ្សព្វផ្សាយ​ជា​សាធារណៈ​រៀបរាប់​ថា អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីម៉ុំ ថា មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​ប្រាប់​នាង​ឲ្យ​ឆ្លើយ​កុហក​ប្រាប់​សមត្ថកិច្ច។ ក្នុង​នោះ​នាង​បាន​ចោទ​ថា មេ​ឃុំ​ស្រក ឈ្មោះ ស៊ាង ចែត បាន​យក​លុយ​ចំនួន ៥០០​ដុល្លារ​សហរដ្ឋអាមេរិក ឲ្យ​ឪពុក​ម្ដាយ​នាង ថា​ជា​លុយ​របស់​លោក កឹម សុខា។ មិន​បង្អង់​យូរ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចុះទៅ​នាំ​ខ្លួន លោក​មេឃុំ ស៊ាង ចែត ភ្លាមៗ សួរ​នាំ​អំពី​រឿង​នេះ និង​បាន​បញ្ជូន​ឲ្យ​តុលាការ។
ករណី​រឿង​អាស្រូវ លោក កឹម សុខា នេះ មាន​ចម្ងល់​ជា​ច្រើន​បាន​ចោទ​សួរ​ថា ហេតុ​អី​បាន​ជា​ស្ថាប័ន​ជាតិ​សំខាន់ៗ ចាត់​វិធានការ​បន្ទាន់​ចំពោះ​ករណី​លោក កឹម សុខា និង​នាង ស្រីម៉ុំ នេះ? ស្ថាប័ន​ទាំង​នោះ រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តុលាការ រដ្ឋសភា ជាដើម។
ករណី​ទាំង​នេះ តាម​មើល​ទៅ​ទិសដៅ​សំខាន់​ដែល​ស្ថាប័ន​ទាំង​នេះ​ខំ​បំពេញ​ការងារ​របស់​ខ្លួន​ ចាត់ការ​លើ​សំណុំរឿង​អាស្រូវ​ស្នេហា​នេះ ទិសដៅ​សំខាន់​គេ​ចង់​ចាត់ការ​លោក កឹម សុខា។ ការ​ស្វែង​រក​ភស្តុតាង​ជា​ច្រើន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ ដើម្បី​ទាញ​សក្ខីកម្ម​ផ្សេងៗ ក្នុង​ការ​ដាក់​បន្ទុក​លោក កឹម សុខា។ ការ​ធ្វើ​បែប​នេះ ហាក់​បី​ដូចជា​ចង់​ចាប់ចង​លោក កឹម សុខា ញាត់​គុក ក្រោម​ហេតុផល​ថា ការ​អនុវត្ត​ច្បាប់។
បញ្ហា​នេះ តាម​មើល​ទៅ គោលបំណង​សំខាន់​គឺ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ បាក់​ស្បាត និង​បាត់បង់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស ខណៈ​ដែល​មេ​បក្ស គឺ​លោក សម រង្ស៊ី កំពុង​រត់​គេច​ពី​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ដែរ​នោះ។


ហុង សុខហួរ តុលាការ ៨៥៥ ២០១៦
សមាជិក​ព្រឹទ្ធសភា​បក្ស​ ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Rann Samnang


នយោបាយ​យក​ឈ្នះ​ចាញ់​គ្នា​របស់​មេដឹកនាំ​ខ្មែរ បាន​ដើរ​ជាន់​លើ​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែលៗ។ បើ​ងាក​មើល​ប្រវត្តិ​នយោបាយ​ថយ​ក្រោយ​វិញ ទោះបីជា​កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​យក​ឈ្នះ​ចាញ់​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្ដី តែ​ការ​ផ្ដួល​គ្នា​ក្រៅ​សង្វៀន​បោះ​ឆ្នោត​បាន​កើត​មាន​ជា​ហូរហែ ដែល​គូបដិបក្ខ​ត្រូវ​ផ្ដួល​គ្នា​ដើម្បី​រក្សា​អំណាច ព្រោះ​ថា តាំង​ពី​កម្ពុជា បាន​ងើប​ផុត​ពី​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀប​ឲ្យ​មាន​ការ​បោះឆ្នោត​ចំនួន ៥​អាណត្តិ​មក​នេះ គឺ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​គណបក្ស​ធំ ដែល​ជាប់​ឆ្នោត​នោះ ពុំ​សូវ​មាន​ពេល​ចាប់​ដៃ​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​រួមគ្នា​នោះ​ឡើយ។

សង្គ្រាម​ពាក្យ​សម្ដី​របស់​មេដឹកនាំ​គណបក្ស​ដែល​ជា​គូបដិបក្ខ​តែងតែ​កើត​ មាន​ជា​ហូរហែ។ កាល​ពី​មុន ដៃគូ​ប្រកួត​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កាល​ពី​ឆ្នាំ​១៩៩៧ រវាង​គូបដិបក្ខ​ទាំង​ពីរ និង​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​តែមួយ​ផង​នោះ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ បាន​ហែកហួរ​គ្នា​ឥត​ត្រា​ប្រណី​ឡើយ ដែល​កាល​ណោះ​គណបក្ស​ទាំង​ពីរ​មាន​កងកម្លាំង​រៀងៗ​ខ្លួន។

ក្រោយ​មក​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​យុទ្ធសាស្ត្រ​បំបែកបំបាក់​ដៃគូ​ប្រកួត​នេះ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជវង្សានុវង្ស​មួយ​នេះ មិន​ទុក​ចិត្ត​គ្នា រង្គោះរង្គើ​ក្នុង​បក្ស រហូត​ឈាន​ដល់​ការ​បណ្ដេញ​សម្ដេច​ក្រុមព្រះ​ចេញ​ពី​ព្រះប្រធាន​គណបក្ស ហើយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន បាន​រត់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​បន្ទាប់។

ដោយឡែក​សម្រាប់​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ​វិញ ដៃគូ​ប្រកួត​ដ៏​ខ្លាំង​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រើ​យុទ្ធសាស្ត្រ​ចាស់​នេះ​ដដែល​ក្នុង​ការ​ វាយប្រហារ​គណបក្ស​ប្រឆាំង។ តែ​គណបក្ស​ប្រឆាំង​មិន​មាន​អាវុធ​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​ឡើយ។ បញ្ហា​នេះ គណបក្ស​កាន់​អំណាច​មាន​តែ​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ចាត់ការ​ទៅ​គណបក្ស​ ប្រឆាំង ដូចជា លោក ហ៊ុន សែន ប្រកាស​ឲ្យ​តាម​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ ការ​ប្រកាស​មិន​ឲ្យ​និយាយ​ពី​ផែនទី​ក្លែងក្លាយ តុលាការ​ក៏​ចាប់​ខ្លួន​តំណាងរាស្ត្រ លោក អ៊ំ សំអាន ភ្លាម។

គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ ដើម្បី​ផ្ដួល​គូ​ប្រកួត​ដែល​រដ្ឋាភិបាល​ហាក់​ដូចជា​ចង់​បង្វែរ​បញ្ហា​សង្គម ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បំពាន​ច្បាប់​ដឹក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ មាន​សភាព​ធ្ងន់ធ្ងរ ឆ្ពោះ​ទៅ​រក​ភាព​វិនាស​សាបសូន្យ។ អ្នក​តវ៉ា​ច្រើន​អាច​ត្រូវ​ចាប់​ដាក់គុក ឬ​បាញ់​សម្លាប់។  វិបត្តិ​ដីធ្លី​មិន​អាច​ដោះស្រាយ​បាន​កើត​មាន​ពាសពេញ​ផ្ទៃ​ប្រទេស សូម្បី​តែ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា និង​បឹងកក់ ក្បែរ​ច្រមុះ​រដ្ឋាភិបាល ទុក​អូស​បន្លាយ​រាប់​ឆ្នាំ​ដោះស្រាយ​មិន​ចេញ​នោះ ក៏​ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង រដ្ឋ​គ្មាន​កម្មវិធី​ជួយ។ ពលរដ្ឋ​ប្រមាណ ១​លាន​នាក់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ដោយសារ​គ្មាន​ ការងារ​ធ្វើ​ក្នុង​ប្រទេស ខណៈ​មេដឹកនាំ ឬ​មន្ត្រី​មួយ​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​កប់​ពពក។ កម្ពុជា នៅ​តែ​សុំ និង​ខ្ចី​លុយ​គេ​ដើម្បី​យក​មក​ចំណាយ និង​បំពេញ​ប្រាក់​ខែ​អោយ​មន្ត្រី​រាជការ​របស់​ខ្លួន ។ ល ។

ងាក​មក​ការ​ចាប់ចង​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​វិញ គឺ​ជា​ការ​បង្ហាញ​អំពី​ស្ថាប័ន​រដ្ឋ​សំខាន់ៗ នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល ដូចជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សភា និង​ស្ថាប័ន​តុលាការ​ជាដើម។

សរុប​សេចក្ដី​ទៅ ថ្វីត្បិតតែ​ការ​ចាប់​ផ្ដើម​ប្រកាន់​យក​វប្បធម៌​ចាប់​ចង​ឡើង​វិញ​របស់​ គណបក្ស​កាន់​អំណាច​ជំនួស​អោយ​វប្បធម៌​សន្ទនា​ដ៏​អស្ចារ្យ​នោះ ជា​យុទ្ធសាស្ត្រ​ចាស់​ដដែលៗ​របស់​គណបក្ស​នេះ​ក្តី ក៏​វា​ធ្លាប់​បាន​ជួយ​អោយ​គណបក្ស​នេះ​បំបាក់​គូប្រកួត​អោយ​បាត់បង់​ជំហរ​មុន ​ការ​ឡើង​សង្វៀន​ប្រកួតប្រជែង​ជា​ផ្លូវការ​បាន​តែ​រាល់​លើក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បរិបទ​សង្គម និង​នយោបាយ​នៅ​ពេល​នេះ ផ្លាស់ប្ដូរ​ច្រើន។ យុវជន និង​ឪពុក​ម្ដាយ​របស់​គេ​ក៏​ចាប់​ផ្ដើម​រួមគ្នា​ងើប​តតាំង​ប្រឈម​មុខ​នឹង​ការ ​គាបសង្កត់​នានា ដើម្បី​វាសនា​អនាគត​របស់​ខ្លួន និង​ប្រទេស​ជាតិ។ បច្ចេកវិជ្ជា​បាន​ផ្ដល់​ឱកាស​អោយ​មនុស្ស​ភាគ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន​ នូវ​ព័ត៌មាន​ឯករាជ្យ គេច​ផុត​ពី​ការ​គាប​សង្កត់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដំណឹង​ចាំបាច់​ដទៃ​ទៀត សម្រាប់​អោយ​ពួកគេ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន ថា​តើ​គេ​គួរ​អោយ​មេដៃ​ឈ្នះ​ទៅ​បេក្ខជន​ណា​មួយ ទោះបីជា​បេក្ខជន​នោះ​អាច​ត្រូវ​គេ​វាយ​ទ្រម​ខ្លួន​មុន​ការ​ចូល​ប្រកួត​ ក៏ដោយ៕


6 comments:

  1. Anonymous10:08 PM

    សុំមិនបាច់ឆ្ងល់ទេលោក យួនគេចង់យកខ្មែរតាំងពី១៩៥០មក កឺជុំនាន់ ប្រមាត់ប្រមង់ មក ហើយឥឡូវគេយកបានហើយ គេត្រួតទាំងអស់ហើយតើ រឿងអីគេឲ្យមកវិញនោះ លោកសួរនេះវាហាក់ដូចជា ខ្មែរដូចជាមិននៅក្រោមពងយួនទេ សុំមើលចុះស្អីក៍យួនកាន់កាប់ដែរ តើប្រជាជនយួនមានប៉ុន្មានលានហើយលោកនៅស្រុកខ្មែរ ដោយវាដាក់ឈ្មោះសុទ្ធតែខ្មែរ បានជាថាយួនមិនបាននោះឬ? ចាំដ់លយួនធ្វើនាយករដ្ធមន្រ្តីបានថាយួនកាន់កាប់ឬ?

    ReplyDelete
  2. Anonymous12:24 AM

    រឿងអីបានជា អា កន្តឿ សុខា ទៅ ចុយ មេសំផឹង យួន ឈ្មោះ ខុម ចាន់តារ៉ាទី នោះ???
    why the fuck did that shorty Kem Sokha bone that ខុម ចាន់តារ៉ាទី aka "srey Mom" to begin with???

    ReplyDelete
    Replies
    1. Anonymous11:39 AM

      12:24 AM

      Now you too become a victim !

      Delete
    2. Anonymous5:42 AM

      How so?

      Delete
  3. Anonymous4:26 AM

    គោចាស់ ចង់ស៊ីស្មៅខ្ចីណា ​ហើយវារាកអាចន៍រកព្រៃ ជុះគ្មានដូច្នេះ មិនចង់បន្ទោសទេ តែមានការស្បត់នៅសៀមរាប ថាមិនចូល សភា តែនាំគ្នាចូលយ៉ាងស្រួល ថាមិនចាញ់បោកគេទេ ដល់បានជួបស្រីក្មេងជាងកូនគាត់ទៅទៀត ស្រាប់តែភ្លេចអស់ ជ័យយោសង្រ្គោះជាតិ ថានឹងឈ្នះឆ្នោតនៅពេលខាងមុខ ​តែមើលទៅជាប់គុកកាន់តែច្រើនឡើងៗ តើឈ្នះម្តេចទៅ អាឡប់ខ្ញុំមិនយល់ទេ ហើយបើឈ្នះ តើកាន់ការបានទេ? បើឃើញស្រីក្មេងមិនបានដូច្នេះ? យួនវាយកខ្មែរបានដោយសា ស្រីក្មេងៗនេះឯង មើលទៅ ស៊ីហានុ ហ៊ុន សែន លោកឃើញស្រាប់។

    ReplyDelete
  4. We thought that we have an alternative to Hun Sen's? Now what?

    ReplyDelete