Sunday, May 1, 2016

តុលាការ​ នឹង​សាកសួរ​ មន្ត្រី​ អាដហុក​ ៤​រូប​ និង​មន្ត្រី​ គ.ជ.ប. ​មួយ​រូប ​នៅ​ថ្ងៃ​ ទី​១ ឧសភា | Court to question 4 ADHOC officials, one NEC official on May 1

តុលាការ​ នឹង​សាកសួរ​ មន្ត្រី​ អាដហុក​ ៤​រូប​ និង​មន្ត្រី​ គ.ជ.ប. ​មួយ​រូប ​នៅ​ថ្ងៃ​ ទី​១ ឧសភា

RFA / វិទ្យុ អាស៊ី សេរី | ២៩ មេសា ២០១៦

 

នី ចរិយា ៨៥៥ ២០១៦
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា លើក​បង្ហាញ​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។  Photo provided

អ្នកនាំពាក្យ​ សាលាដំបូង​ រាជធានី​ ភ្នំពេញ លោក លី សុផាណា ថ្លែង​ប្រាប់ ​វិទ្យុ​ អាស៊ី សេរី តាម​បណ្ដាញ​ ទំនាក់ទំនង​ សង្គម ថា, អយ្យការ​ នឹង​សាកសួរ​ មន្ត្រី​ អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប. ១​រូប នៅ​ថ្ងៃ​ ទី​១ ឧសភា ក្រោយ​ទទួល​ សំណុំ​រឿង ​ពី​​អង្គភាព​ ប្រឆាំង​ អំពើ ​ពុករលួយ (ACU) នៅ​រសៀល​នេះ។

លោក លី សុផាណា បន្ត​ថា, នេះ​ ជា​ការ​​គោរព​ តាម​នីតិវិធិ, ហើយ​ តំណាង​ អយ្យការ​ កំពុង​ ពិនិត្យ​ឯកសារ​ សំណុំ​រឿង​នេះ​ យ៉ាង​ល្អិតល្អន់។

នៅ​ល្ងាច​ ថ្ងៃ​ទី​៣០ មេសា តុលាការ ​បញ្ជូន​​អ្នក​ទាំង ៥ ទៅ​អង្គភាព​ ប្រឆាំង ​អំពើ​ ពុករលួយ វិញ ​ភ្លាមៗ​ ក្រោយ​បញ្ជូន ​មក​ដល់​ សាលាដំបូង ​រាជធានី ​ភ្នំពេញ។

មន្ត្រី​ សាលាដំបូង ​រាជធានី​ ភ្នំពេញ​ បញ្ជាក់​ ថា, ការ​បញ្ជូន ​ត្រឡប់​ទៅ ​ACU វិញ​​​នេះ គឺ ​ជាការ​ផ្ញើ​​ និង​ឃុំ​ខ្លួន ​បន្ត​ មុន​នឹង​តុលាការ ​បន្ត​នីតិវិធី​ សាកសួរ អ្នក​ទាំង ៥​។

អ្នក​ទាំង ៥ ដែល​រង​ការ​ ចោទ​ប្រកាន់, ​រួម​មាន​​​៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​ សមាគម​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក; និង​អគ្គលេខាធិការ​ រង គ.ជ.ប. លោក នី ចរិយា

សូម​ ស្ដាប់​ សេចក្ដី​រាយការណ៍ របស់​លោក ប្រាជ្ញ ចេវ អំពី​ ទិដ្ឋភាព​ នៃ​ការ​បញ្ជូន​ មន្ត្រី​ ទាំង ៥​រូប មក​សាលាដំបូង​ រាជធានី​ ភ្នំពេញ ទិដ្ឋភាព​ នៅ​ខាង​មុខ ACU និង​មតិ​ ចូល​រួម ​របស់​ សាច់ញាតិ​​​៖
 



មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០

ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA

អ្នក​ទាំង ៥​​នេះ ត្រូវ​បាន ​ACU ឃាត់​ខ្លួន​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុករលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​អ្នក​ទាំង ៥​​នេះ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំង​ពី​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​មេសា  ហើយ​បាន​សាកសួរ​ទាំង​យប់​ថ្ងៃ និង​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​ នៅម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា​។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​បំភ្លឺ​ទាក់ទិន​នឹង​លិខិត​ចំហ​របស់​​ស្រីមុំ ដែល​សរសេរ​ថា មន្ត្រី​សិទ្ធិមនុស្ស​បង្ខំ​ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ​នោះ មាន​តែ​ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​អ្នកស្រី​មេធាវី ទ្រី ឈូន ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​ពីរ​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ និង​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ច្បាប់​របស់​អង្គការ។

ចំណែក​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​ ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ដែល​​រង​ការ​​ចោទ​ប្រកាន់​ពី​ស្រីមុំ​ ដែរ​​នោះ ​មិនបាន​​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​លើក​ទី​១​នោះ ត្រូវ​បាន​លោក ឱម យ៉ិនទៀង ថា អង្គភាព​នឹង​ចេញ​លិខិត​នាំ​ខ្លួន​តែម្ដង តែ​មិន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់៕



2 comments:

  1. Why in the world is the world letting the Viet-CPP majority regime in Phnom Penh gets their way with a carte blanche? Why?

    ReplyDelete
    Replies
    1. Why not? No one in the right mind objects tot it let alone challenges it...

      Delete