Paris Peace Accords 23 Oct. 1991

Saturday, January 20, 2018

The Group Yellow = The Obstructionists

Image may contain: 4 people, text

ពេលលោក សម រង្សុី សុខចិត្ត លាលែង ពីប្រធានបក្ស ដេីម្បី ការពារ បក្សសង្រ្គោះជាតិ កុំឲ្យ គេ រំលាយ, ទាំងតំណាងរាស្រ្ត ទាំងមន្រ្តី គ្រប់ជាន់ថ្នាក់ ដែលមក ពីកូតា បក្សសម រង្សុី, ហេីយ ស្និតនឹងលោក សម រង្សុី ទាំងអស់ សុខចិត្ត យល់ព្រម ឲ្យលោក កឹម សុខា ឡេីងធ្វេី ជាប្រធានបក្ស, ហេីយ រួមធ្វេីការ ជាមួយគ្នា ជាធ្លុងមួយ ដេីម្បី សម្រេចគោលដៅ សង្រ្គោះជាតិ ។

បុ៉ន្ដែពេលលោក សម រង្សុី បង្កេីតចលនា ដេីម្បី ជួយដល់គណៈបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ហេីយជាប់គាំងដោយសារតែប្រធាននៅក្នុងគុក មិនអាចធ្វេីសេចក្ដីសម្រេចអ្វីបាន រញ៉េរញ៉ៃ មិនដឹងនរណាមេ នរណាកេីយ មិនដឹងនរណាស្ដាប់នរណា បាតណាបាតណី គ្មានរបៀប នៅត្រឹងមួយកន្លែង បែងចែករកទិសតំបន់គ្មាន រហូតធ្វេីឲ្យសកម្មជន ប្រជាពលរដ្ឋបាក់ទឹកចិត្ត នឿយណាយ លែងខ្វល់អ្វី តាមការចង់បានរបស់បក្សកាន់អំនាច ដោយសារតែមេីលឃេីញពីបញ្ហាបែបនេះហេីយ ទេីបលោកសម រង្សុី បង្កេីតចលនានេះឡេីងមកដេីម្បីឲ្យមានប្រសិទ្ឋភាពការងារជាងមុន រួមគ្នាជាធ្លុងមួយ ងាយស្រួលដាក់ផែនការណ៍គោលដៅច្បាស់លាស់ ដេីម្បីយកទៅអនុវត្ត ។

បែរជាកូនស្រីអាទិទេពរបស់លោកប្រធានយេីង និងបរិវារកូតាអាវលឿង ចេញមុខមកវាយប្រហារ ជំទាស់ និងចោទលាបពណ៍សព្វគ្រប់មកលេីចលនាសង្រ្គោះជាតិ ថាការបង្កេីតចលនានេះក្បត់បក្ស ដេីម្បីបង្កេីតគណៈបក្សថ្មី ចូលរួមបោះឆ្នោត ការបង្កេីតចលនានេះដេីម្បីធ្វេីបាបលោកកឹមសុខា ការបង្កេីតចលនានេះដេីម្បីលេង៤សន្លឹក ដណ្ដេីមតំណែងប្រធានបក្សពីលោកកឹមសុខា ចោទលាបពណ៍គ្រប់បែបយ៉ាងមកលេីលោកសម រង្សុី ។

សំនួរសួរថាតេីនរណាសុខចិត្តលះបង់តំណែងប្រធានបក្សសង្រ្គោះជាតិ ដេីម្បីការពារបក្ស ? លោកកឹមសុខា ហ៊ានទេ ? តេីកូនស្រីលោកកឹមសុខា និងបរិវារអាវលឿងហ៊ានលះបង់ទេ ? តេីក្រុមណាដែលមិនខ្វល់ពីកូតាបក្សខាង២៦ សុខចិត្តឲ្យកូតាខាង៣កៅអី ព្រមឲ្យលោកកឹមសុខាធ្វេីប្រធានបក្ស ហេីយរួមធ្វេីការជាមួយគ្នា ដោយមិនខ្វល់ពីកូតា ?

ជារួមបញ្ហាទាំងឡាយមកពីកូនស្រីលោកប្រធានយេីង និងបរិវារអាវលឿងរបស់គាត់ បារម្ភខ្លាចឪលែងបានធ្វេីប្រធានបក្ស ខ្លាចសម រង្សុី មកដណ្ដេីមតំណែងពីឪ ប្រសិនជាការបង្កេីតដំណោះស្រាយអ្វីមួយ មិនប៉ះពាល់ផលប្រយោជន៍ក្រុមអាវលឿង ដូចជាលោកសម រង្សុីលាលែងពីប្រធាន ហេីយលោកកឹមសុខាឡេីងធ្វេីប្រធានវិញ ពួកអាវលឿងនឹងយល់ព្រមភ្លាម តែបេីហ៊ានប៉ះពាល់ផលប្រយោជន៍ដល់ក្រុមអាវលឿងរបស់ខ្លួន ពួកគេនឹងជំទាស់ ចោទលាបពណ៍សព្វគ្រប់ ទោះពួកគេដឹងថាការបង្កេីតចលនានោះមានប្រយោជន៍យ៉ាងណាក៏ដោយ។ (CamNews Editorial)


No comments:

Post a Comment