Paris Peace Accords 23 Oct. 1991

Monday, April 23, 2018

លោក សម រង្ស៊ី ថា​ នឹង​ធ្វើ​ យុទ្ធនាការ​ ការទូត​ ទាមទារ​ ឲ្យ​អ.ស.ប. ​ដកហូត​ អាសនៈ ​កម្ពុជា | Sam Rainsy says he will lead diplomatic campaign to demand UN withdraw seat from Cambodia

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី (លោក ជុន ច័ន្ទបុត្រ) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី (លោក ជុន ច័ន្ទបុត្រ) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA

លោក សម រង្ស៊ី ថា​ នឹង​ធ្វើ​ យុទ្ធនាការ​ ការទូត​ ទាមទារ​ ឲ្យ​អ.ស.ប. ​ដកហូត​ អាសនៈ ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២១ មេសា ២០១៨






អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ព្រមាន​ថា លោក​នឹង​ធ្វើ​យុទ្ធនាការ​ការទូត ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ ដក​ហូត​យក​អាសនៈ​កម្ពុជា​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ណាមួយ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​នយោបាយ និង​ពុំ​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​នេះ​ទេ។

សារ​ព្រមាន​របស់​លោក សម រង្ស៊ី លើក​នេះ ធ្វើឡើង​ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ កាន់តែ​ខិត​ជិត​មកដល់ និង​ខណៈ​ដែល​របប​លោក ហ៊ុន សែន កំពុងតែ​បង្កើន​យុទ្ធនាការ បន្ត​រៀបចំ​ដំណើរការ​បោះឆ្នោត​នេះ ដោយ​មិន​ខ្ចី​អើពើ និង​ផ្គើន​នឹង​ការ​ចរចា​រក​ដំណោះស្រាយ បញ្ចប់​វិបត្តិ​នយោបាយ ឲ្យ​បាន​នូវ​មុន​ការបោះឆ្នោត​មកដល់​នោះ។
លោក សម រង្ស៊ី ក៏​បាន​អះអាង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ជប៉ុន និង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ ទទួល​បាន​ជោគជ័យ ដោយ​លោក​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកដឹកនាំ​ប្រទេស​ទាំងនោះ កាន់តែ​យល់​ច្បាស់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ស្ថាពរ។ លោក សម រង្ស៊ី គូស​បញ្ជាក់​ថា ប្រទេស​ប្រជាធិបតេយ្យ​ទាំងពីរ​នេះ នឹង​មិន​សុខចិត្ត​ឱប​ដៃ ឈរ​មើល បណ្ដោយ​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ដូច្នេះ​បាន​ឡើយ ដោយសារតែ​អន្តរជាតិ បាន​ចំណាយ​ពេលវេលា និង​ថវិកា អស់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​សង្គម​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ហេតុ​ដូច្នេះ​ហើយ លោក សម រង្ស៊ី ថា ប្រទេស​ទាំងពីរ​នេះ នឹង​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ​នៅ​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នា​ពេល​ខាងមុខនេះ។
ការ​ដកហូត និង​ការ​ដណ្ដើម​យក​អាសនៈ​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ មក​គ្រប់គ្រង តែងតែ​ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​លើក​យក​មក​ធ្វើជា​ប្រធានបទ នៃ​ការ​តទល់​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ នៅ​រៀងរាល់​ពេល​ដែល​កម្ពុជា ជួប​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ម្តងៗ ដែល​ដោះស្រាយ​មិន​ចេញ និង​តម្រូវ​ឲ្យ​មានការ​លូកដៃ​ពី​អន្តរជាតិ។ កាលពី​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ដែល​កាលណោះ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី២ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​នៅ​កណ្ដាល​ក្រុងភ្នំពេញ ដែល​បាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស និង​បណ្ដាល​ឲ្យ​រង​របួស​អស់​ជាច្រើន​រយ​នាក់ អាសនៈ​របស់​កម្ពុជា ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ​ចោល រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​នយោបាយ​ឡើងវិញ នៅ​ក្រោយ​ការបោះឆ្នោត​សាកល​ឆ្នាំ​១៩៩៨។ នៅ​ក្នុង​ឆ្នាំ​១៩៩០ អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ដដែល​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ​ផង​ដែរ ក្រោយ​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ ហៅ​កាត់​ថា SNC ដែល​កាលណោះ​មាន​សម្ដេច នរោត្តម សីហនុ ធ្វើជា​ប្រធាន។
សូម​ស្ដាប់​បទសម្ភាសន៍​ពិសេស​រវាង លោក ជុន ច័ន្ទបុត្រ នៃ​វិទ្យុ​អាស៊ីសេរី និង​លោក សម រង្ស៊ី ពី​ប្រទេស​បារាំង ជុំវិញ​រឿងរ៉ាវ​នេះ ដូច​តទៅ៖


2 comments:

  1. Anonymous11:00 AM

    Oh my God...

    ReplyDelete
  2. Anonymous9:33 AM

    Woah, Scam Rainsy is so stupid. Remember after Hun Sen liberated Cambodia from Khmer Rouge, USA and China wanted to give the UN seat from Pol Pot to Heng Samrin but Vietnam wanted Pol Pot to keep the seat for fun?

    Mighty Vietnam can dictate both China and USA and there was nothing anybody can do about it. So the UN seat remained under Pol Pot until the Paris accord was signed. Then Vietnam had no more fun in Cambodia, they agreed the UN seat to transfer to the new Cambodia Kingdom.

    Scam Rainsy, don't you dare to challenge the mighty Vietnamese. They control United Nations ok? After Vietnam defeated USA in the Vietnam War, Vietnam controlled the whole world.

    Btw, I am curious... Sam Rainsy says he will lead diplomatic campaign to demand UN withdraw seat from Cambodia. I wonder who would he propose to grant the seat to? To Scam Rainsy of course... LOL...

    ReplyDelete