Paris Peace Accords 23 Oct. 1991

Thursday, June 14, 2018

លោក ហ៊ីង ប៊ុនហៀង ប្រកាស​ ជា​ថ្មី​ ប្រឆាំង​ ដាច់ខាត ​មិន​ ឱ្យ​មាន​ បដិវត្តន៍​ពណ៌​ នៅ​កម្ពុជា | Hing Bun Heang declares anew against absolutely color revolution, for it not to happen in Cambodia

អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ 
លោក ហ៊ីង ប៊ុនហៀង ប្រកាស​ ជា​ថ្មី​ ប្រឆាំង​ ដាច់ខាត ​មិន​ ឱ្យ​មាន​ បដិវត្តន៍​ពណ៌​ នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៨

លោក ហ៊ីង ប៊ុនហៀង នៅ​ថ្ងៃ​ពុធ​ទី១៣ ខែ​មិថុនា បាន​ប្រកាស​ជាថ្មី ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​មាន​កើតឡើង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា និង​ការ​ពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក ហ៊ីង ប៊ុនហៀង បាន​ថ្លែងប្រាប់​អ្នកចូលរួម​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មិថុនា​ថា លោក​ប្រឆាំង​ដាច់ខាត​រាល់​ការ​ញុះញង់ របស់​ជន​អគតិ​មួយ​ចំនួន ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​រក្សា​ការពារ​តម្លៃ​សុខ​សន្តិភាព និង​ដំណើរការ​អភិវឌ្ឍ​ប្រទេស ដែល​មាន​នា​បច្ចុប្បន្ន​នេះ ឱ្យ​បាន​ដាច់ខាត ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ បន្ថែម​ពី​នេះ លោក​ត្រូវ​ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​បដិវត្ត​ពណ៌​មក​ពី​បរទេស មក​សាប​ព្រួស​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​ថែរក្សា​សមិទ្ធផល​នានា ក្នុង​សង្គមជាតិ និង​សេចក្ដី​សុខ របស់​ប្រជាពលរដ្ឋ។មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន រូប​នេះ បាន​បញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​តាម​ប្រក្រតិទិន​របស់ (គ.ជ.ប) ដោយ​មិន​មាន​ការ​ពន្យារ​ពេលនោះ​ទេ។

នៅ​ទន្ទឹម​នេះ​ដែរ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការឃោសនា​របស់​ជន​អគតិ​មួយ​ចំនួន និង​ទៅ​ចូលរួម​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តទៅទៀត៕

No comments:

Post a Comment