តំណាងរាស្ត្រអូស្ត្រាលី ពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។ |
មេ បក្សប្រឆាំង អូស្ត្រាលី ថា របប លោក ហ៊ុន សែន កំពុង រៀបចំ ការបោះឆ្នោត បែបកំប្លុកកំប្លែង
RFA / វិទ្យុ អាស៊ី សេរី | ៦ មិថុនា ២០១៨
ប្រធានគណបក្សពលកររបស់ប្រទេសអូស្ត្រាលី លោក ម៉ាក បាត់លើរ (Mark Butler) បានចាត់ទុកការបោះឆ្នោតដែលរៀបចំដោយគណបក្សកាន់អំណាច គ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គ្រាន់តែជាការបោះឆ្នោតបែបកំប្លុកកំប្លែង ដែលមិនអាចទទួលយកបាននោះឡើយ ដោយសាររបបលោក ហ៊ុន សែន មិនព្រមដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងដោះ លែងរាល់អ្នកទោសនយោបាយទាំងអស់ និងបង្វែរស្ថានការណ៍នយោបាយ ឲ្យវិលមករកភាពប្រក្រតីវិញ។
តំណាងរាស្ត្រដ៏មានវោហារសាស្ត្រពីខាងគណបក្សប្រឆាំងរបស់ប្រទេស អូស្ត្រាលីរូបនេះអះអាងថា លោកតែងជំរុញឲ្យរដ្ឋមន្ត្រីក្រសួង ការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) ប្រើវិធានការណ៍ម៉ឺងម៉ាត់តាមគំរូរបស់សហរដ្ឋអាមេរិក និងសហគមន៍ អឺរ៉ុបក្នុងការដាក់ទណ្ឌកម្ម ដល់របបលោក ហ៊ុន សែន ដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យកន្លងមកនេះ។
លោក ម៉ាក បាត់លើរ បន្តថារដ្ឋាភិបាលអូស្ត្រាលីអះអាងថាពួកគេកំពុងឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា យ៉ាងយកចិត្តទុកដាក់។
លោក ម៉ាក បាត់លើរ បន្តថារដ្ឋាភិបាលទាំងឡាយ នៅលើពិភពលោក រួមទាំងអូស្ត្រាលីផងដែរ មិនត្រូវទទួលស្គាល់ ភាពស្របច្បាប់នៃការបោះឆ្នោតបែបបោកបញ្ឆោតនៅកម្ពុជានាពេលខាងមុខនេះឡើយ។ មន្ត្រីក្រសួងការបរទេសអូស្ត្រាលី កាលពីសប្ដាហ៍មុនបានប្រកាសនឹងលុបចោលកិច្ចព្រមព្រៀងស្ដីពីការបញ្ជូនជនភៀសខ្លួនមករស់នៅកម្ពុជា ដោយសារតែរដ្ឋាភិបាលអូស្ត្រាលីព្រួយបារម្ភពីភាពស្របច្បាប់នៃការបោះឆ្នោតរបស់កម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕
No comments:
Post a Comment