Monday, March 31, 2014
សង្គមស៊ីវិល ថា សមាជ របស់ គណបក្ស សង្គ្រោះជាតិ បង្ហាញពីលទ្ធិប្រជាធិបតេយ្យ, ប៉ុន្តែ មិនមែន ជាការសម្រេចចិត្ត នយោបាយ នោះទេ
ការដឹកនាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រមូលប្រជាជនធ្វើសមាជប្រជាជន។
RFI/Siv Channa
សង្គមស៊ីវិល ថា សមាជ របស់ គណបក្ស សង្គ្រោះជាតិ បង្ហាញពីលទ្ធិប្រជាធិបតេយ្យ, ប៉ុន្តែ មិនមែន ជាការសម្រេចចិត្ត នយោបាយ នោះទេ
ដោយ
ស៊ុន មេសា
/ RFI | ៣១ មីនា ២០១៤
កាលពីថ្ងៃទី៣០ មីនា ម្សិលមិញ គណបក្ស សង្គ្រោះជាតិ បានរៀបចំ សមាជប្រជាជនមួយ នៅខាងមុខទីស្នាក់ការ របស់ គណបក្ស ដោយសម្រេចបាន នូវបញ្ហាចំនួន ៥ចំណុចធំ។
ទាំងនោះ គឺការបោះឆ្នោតឡើងវិញ នៅមុនអាណត្តិ ការស៊ើបអង្កេតនៃភាពមិនប្រក្រតី នៃការបោះ ឆ្នោត កំណែទម្រង់ស្ថាប័នបោះឆ្នោត បាតុកម្មទ្រង់ទ្រាយធំ ដោយអហិង្សា នយោបាយការទូតនៅបរទេស និងការបន្តចុះជួបប្រជាពលរដ្ឋ រួមទាំងចំណុចអាទិភាពមួយចំនួនជាដើម។ សង្គមស៊ីវិល និងអ្នកតាមដានបញ្ហានយោបាយ បានបញ្ជាក់ថា សមាជរបស់គណបក្សសង្គ្រោះជាតិ មានលក្ខណៈជាលទ្ធិប្រជាធិបតេយ្យដែលជំរុញឱ្យពលរដ្ឋតាមដាន និងស្ថានការណ៍សង្គមនយោបាយក្នុងខណៈមានការបត់បែនយ៉ាងខ្លាំងនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ សមាជរបស់គណបក្សសង្គ្រោះជាតិ គឺត្រឹមតែជាសមាជ ដែលបញ្ជាក់ពីជំហរបស់គណបក្សសង្គ្រោះជាតិតែមួយជ្រុងតែប៉ុណ្ណោះ។
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment