Monday, June 30, 2014

បណ្ដាំ អក្សរខ្មែរ



កើតបាន ជាកូនខ្មែរ, ខំគិត កែប្រែ គំនិត 
គួរ សេពគប់ រកបណ្ឌិត, ឃើញ ត្រូវ ពិតតាម មាគ៌ា
ងើបមើល ជាតិខ្មែរ មូលមីរ, ចូល សាមគ្គី ជួយរដ្ឋា 
ឆោមប្រកប ដោយបញ្ញា, ជួយស្ដីថា ជួយកូនចៅ
ឈប់ស្ងៀម នៅមើលបណ្ដាំ, ញឹមចងចាំ ពាក្យប្រដៅ
 
ដឹង ឲ្យគ្រប់ កុំល្ងង់ខ្លៅ, ឋានៈជ្រៅ ឆ្ពោះទៅមុខ
ឌុកដាន់ ដាល់ វ៉ៃគ្នាឯង, ឍាលឫកខែង ចង់ស្រុក
 
ណាអង្គុយ កុំសំកុក, តទៅថ្ងៃមុខ ក្រែងអាស្រូវ
ថាតែធ្វើ មិនព្រមលូក, ទាបដូចទូក ឬសំពៅ
 
ធាក់រសាត់ តាមទឹកទៅ, នៅមិននឹង មួយកន្លែង
បើ បានធំ គុំស្អប់តូច, ផាត់កាត់ខូច ចេញឲ្យស្ដែង
 
ពិតជាប្រុស ត្រូវ ប្រឹងប្រែង, ភ័យខ្លាច ក្រែងកើតខ្ញុំគេ  
មកខិតខំ ប្រឹងលកលៃ, យ / រ យំរកល្បិច គ្នាន់គ្នេរ  
លបមើល ជាតិ អស់ផងគេ, វិលវល់វេរ ទៅតាមខ្យល់  
សូម កុំពឹង លើសំណាង, ហាម កុំអាង ប្រើល្បិចកល ឡោមវាយគេ កើតរចល់, អស់ពិភាល់ កើតជាខ្មែរ។
Try Sam's Facebook

No comments:

Post a Comment