លោក ហ៊ុន ម៉ាណែត សម្រេច មិន ចូលរួម ព្យុហយាត្រា ចូលឆ្នាំ នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២៧ មីនា ២០១៦
លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេបញ្ជាការរងកងទ័ពជើងគោក
និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ
ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០
ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
កូនប្រុសច្បង របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ រង កងទ័ព ជើងគោក និងជានាយរង សេនាធិការ ចម្រុះ នៃកងយោធពល ខេមរភូមិន្ទ បានសរសេរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) នៅព្រឹកថ្ងៃ ទី២៧ ខែមីនា ដោយពន្យល់ ថា, ការសម្រេច មិន ចូលរួមនោះ ព្រោះ សកម្មជន ពីររូប របស់ គណបក្ស សង្គ្រោះជាតិ គឺ លោក ទូច វិបុល ប្រធាន អង្គការ សម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកាំង និងលោក ប្រាឌី ណុយ យ៉ាំង (Brady Nuy Young) តែងប្រកាស ធ្វើបាតុកម្ម គ្រប់ទីកន្លែង ប្រឆាំង វត្តមានលោក ក្នុងពិធី ព្យុហយាត្រា នោះ។
ពលរដ្ឋ ខ្មែរ-អាមេរិកាំង តែងតែ ព្រមាន ធ្វើបាតុកម្ម ប្រឆាំងវត្តមាន របស់ លោក ហ៊ុន ម៉ាណែត និងឧកញ៉ា គិត ម៉េង ប្រធាន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និង មន្ត្រី រដ្ឋាភិបាល, ព្រមទាំង អង្គការ ក្រៅរដ្ឋាភិបាល មួយចំនួនទៀត ដែលគ្រោង ចូលរួម ក្នុងកម្មវិធី វប្បធម៌ខ្មែរ ក្នុងទីក្រុង ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃ ទី១០ ខែមេសា ខាងមុខនេះ។
កាលពីពេលថ្មីៗនេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មានជំនួបប្រជុំមួយដែលរៀបចំឡើងដោយសភាសង្គមខ្មែរ ចូលរួមដោយពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណ ២០០នាក់ និងតំណាងមន្ត្រីរបស់ទីក្រុងខ្មែរនៅទីនោះ រហូតមានការខ្វែងគំនិតគ្នាយ៉ាងតឹងតែងស្ទើរកើតអំពើហិង្សា។
លោក ហ៊ុន ម៉ាណែត មុននឹងប្រកាសមិនចូលរួមព្យុហយាត្រាក្នុងពិធីបុណ្យចូលឆ្នាំនៅ សហរដ្ឋអាមេរិក ពេលនេះ បន្ទាប់ពីលោកធ្លាប់បានបង្ហាញឆន្ទៈថា នឹងចូលរួម ប៉ុន្តែលោកស្នើឲ្យមានអ្នករៀបចំកម្មវិធីអញ្ជើញប្រមុខគណបក្ស ប្រឆាំងចូលរួមផងដែរ៕
ចុចត្រង់នេះដើម្បីអាន និងស្ដាប់ព័ត៌មានពិស្ដារ!
No comments:
Post a Comment