Monday, March 21, 2016

[Vietnamization] Land concession company of Vietnamese military confiscates hundreds of hectares of ethnic minority land in Ratanakiri






មនសិការ ខ្មែរ / Khmer Conscience | ១៨ មីនា ២០១៦

ថ្មីៗនេះ ករណី ក្រុមហ៊ុន ទាហាន យួន ទទួលបាន ដីសម្បទានសេដ្ឋកិច្ច ច្រើនម៉ឺន ហិកតា តាមតំបន់ព្រំដែន ក្នុងខេត្ត រតនគិរី បានធ្វើ ឲ្យមជ្ឈដ្ឋាននានា មានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ ពីមាន សេចក្ដីរាយការណ៍ ថា នៅក្នុងដី សម្បទាននោះ ក្លាយទៅ ជាទីតាំង ឈរជើង របស់ ទាហានយួន។

ទោះ ជាយ៉ាងណា លោក ថង សាវុន អភិបាលខេត្ត រតនគិរី មិន ដែលបកស្រាយ ឲ្យបាន ច្បាស់លាស់ ពីទំហំ ដីសម្បទានសេដ្ឋកិច្ច នៅតាមតំបន់ ព្រំដែន ដែលគ្រប់គ្រង ដោយក្រុមហ៊ុន យួន នៅឡើយទេ។   ប្រការនេះហើយ ដែលធ្វើ ឲ្យគណបក្ស ជំទាស់, សកម្មជន ព្រំដែន, ក៏ដូច ជាក្រុម អ្នកសង្កេតការណ៍ ឯករាជ្យ ព្រួយបារម្ភ អំពី ការបាត់បង់ បូរណភាព ទឹកដីខ្មែរ នាពេល អនាគត។

ឥឡូវនេះ ដីចម្ការ កៅស៊ូ ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ ចយួន ឈ្មោះ ដាយដុងយឿង ជាង៨០០ ហិកតានៅ តំបន់ព្រំដែន ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ជាប់ព្រំប្រទល់ ស្រុកដាក់កឺ ខេត្ត ដាក់ឡាក់ ប្រទេសយួន នឹងត្រូវ ដកហូត តាមលិខិត ជូនដំណឹង របស់ ទីស្ដីការ គណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល កម្ពុជា។


បញ្ហានេះ កំពុង ត្រូវ បានប្រជាពលរដ្ឋ ក្នុងខេត្ត រតនគិរី ក៏ដូចជា មជ្ឈដ្ឋាននានា តាមដាន ដោយយកចិត្ត ទុកដាក់ ព្រោះ ប្រធានមន្ទីរ កសិកម្ម ខេត្ត រតនគិរី លោក សយ សូណា ក៏បានឲ្យដឹងដែរថាមន្ទីរកសិកម្មខេត្តទទួលបានលិខិតជូនដំណឹងនេះពីអាជ្ញាធរជុំវិញការដកហូតដីចម្ការកៅស៊ូដែលបានដាំដុះរួចជាង៨០០ហិកតាពីក្រុមហ៊ុនដាយដុងយឿង។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាមានគោលការណ៍សងប៉ះប៉ូវ តម្លៃវិនិយោគដែលក្រុមហ៊ុនដាយដុងយឿង បានចំណាយក៏ប៉ុន្តែមិនទាន់បានដឹងពីទំហំទឹកប្រាក់ដែលជាសំណងនៅឡើយទេ។
ប្រជាពលរដ្ឋរស់នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលើកឡើងថា ការដែលរដ្ឋាភិបាលដកហូតដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនពីក្រុមហ៊ុនយួនគឺជារឿងត្រឹមត្រូវ ហើយគួរដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនទាហានយួននៅតាមព្រំដែនផងដែរ។
បើមិនដូច្នេះទេបូរណភាពទឹកដីខ្មែរតាមតំបន់ព្រំដែនក្នុងខេត្តរតនគិរី ត្រូវប្រឈមនឹងការបាត់បង់ជាមិនខាន ព្រោះសព្វថ្ងៃនេះដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតាបានក្លាយទៅជាទីតាំងឈរជើងយ៉ាងរឹងមាំរបស់ទាហានយួនរួចទៅហើយ។
លើសនេះទៅទៀតអភិបាលខេត្តរតនគិរី លោក ថង សាវុន ត្រូវបញ្ជាកឲ្យបានច្បាស់លាស់អំពីទំហំផ្ទៃដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនដែលក្រុមហ៊ុនឯកជនរបស់យួននិងក្រុមហ៊ុនទាហានយួនកំពុងគ្រប់គ្រងវិនិយោគបច្ចុប្បន្ន។ លើសនេះទៅទៀតអាជ្ញាធរខេត្តរតនគិរី គួរពិនិត្យទៅលើផលប៉ះពាល់ដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់យួនរំលោភបំពានលើដីធ្លី ក៏ដូចជាសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចផងដែរ៕

No comments:

Post a Comment