Sunday, March 20, 2016

ទំនុកតម្កើង ៧៣ Psalm 73: "...pride is their necklace; they clothe themselves with violence. … They scoff, and speak with malice; with arrogance they threaten oppression."

No, Not Trump, Not Ever


History is a long record of men like him temporarily rising, stretching back to biblical times. Psalm 73 describes them: “Therefore pride is their necklace; they clothe themselves with violence. … They scoff, and speak with malice; with arrogance they threaten oppression. Their mouths lay claim to heaven, and their tongues take possession of the earth. Therefore their people turn to them and drink up waters in abundance.”

And yet their success is fragile: “Surely you place them on slippery ground; you cast them down to ruin. How suddenly they are destroyed.”

The psalmist reminds us that the proper thing to do in the face of demagogy is to go the other way — to make an extra effort to put on decency, graciousness, patience and humility, to seek a purity of heart that is stable and everlasting.

ទំនុកតម្កើង ៧៣
សេចក្ដី​សុចរិត ​តែងតែ ​មាន​ជ័យជំនះ។  ទំនុកតម្កើង​ របស់​ អេសាភ។

ពិត​មែន​ហើយ ព្រះជាម្ចាស់​ មានព្រះហឫទ័យ​ សប្បុរស
ចំពោះ ​ជន​ជាតិ អ៊ីស្រាអែលចំពោះ​ អស់​អ្នក​ ដែល​មាន​ ចិត្ត​បរិសុទ្ធ។

ចំពោះ​ ខ្ញុំ​ផ្ទាល់ ខ្ញុំ​ ហៀប​តែ​ នឹង​ភ្លាត់​ជើង
គឺ​ នៅ​សល់​តែ​ បន្តិច​ប៉ុណ្ណោះ ខ្ញុំ​ មុខ​ជា​ដួល ​មិន​ខាន។
ព្រោះ ​ខ្ញុំ​ មាន​ចិត្ត​ច្រណែន ​នឹង​មនុស្ស​ ព្រហើន
ដោយ​ឃើញ​ ជន​ពាល​ ទាំង​នោះ​ បាន​ចំរុងចំរើន​។

ក្នុង​មួយ​ជីវិត​ របស់ ​ពួក​គេ, ពួក​គេ​ ហាក់​ដូច​ ជា​គ្មាន​ កង្វល់​អ្វី​សោះ;
គេ​ មាន​សាច់​, មាន​ឈាម។
គេ ​ពុំ​ ដែល​ស្គាល់ ​ទុក្ខ​លំបាក​ ដូច​មនុស្ស​ ដទៃ,
ហើយ​ ពុំ ​ដែល​វេទនា​ ដូច​មនុស្ស ​ឯ​ទៀតៗ ​ឡើយ។
ពួក​គេ​ យក​អំនួត​ មក​បង្ហាញ ​ដូច​ជា​បុណ្យ​ស័ក្ដិ,
ហើយ​ ពាក់​ចិត្ត​ ឃោរឃៅ ដូច​ជា​ សំលៀក បំពាក់។
គំនិត​អាក្រក់​ ចាំង​ នៅ​លើ​ផ្ទៃ​មុខ​ របស់ ​ពួក​គេ,
គំនិត​អប្រិយ ​របស់​ ពួក​គេ ក៏​លេច​ចេញ​មក យ៉ាង​ច្បាស់​ដែរ។
គេ​ នាំ​គ្នា​ សើច​ចំអក និង​ពោល​ពាក្យ​ អាក្រក់
ព្រម​ទាំង​ និយាយ​ ក្ដែងៗ ពី​ការ​ សង្កត់សង្កិន ​អ្នក​ដទៃ។
មាត់ ​របស់​គេ ពោល​ពាក្យ​ ប្រមាថ​ ព្រះជាម្ចាស់,
ហើយ​ អណ្ដាត ​របស់​គេ ​ឥត​សំចៃ​ នរណា​ម្នាក់ នៅ​លើ​ផែនដី​ ឡើយ។
ហេតុ​នេះ​ សូម្បី​តែ ​ប្រជារាស្ត្រ របស់ ​ព្រះជាម្ចាស់ ក៏​វង្វេង​ ទៅ​តាម​ពួក​គេ,
ព្រម​ទាំង​ ចូល​ចិត្ត​ស្ដាប់​ ពាក្យ​សំដី របស់​ ពួក​គេ​ ដូច​ផឹក​ទឹក។
គេ​ ពោល​ថា, «ព្រះជាម្ចាស់ ​ពុំ​ ជ្រាប​អ្វី​ ទាំង​អស់;
ព្រះ​ ដ៏​ខ្ពង់ខ្ពស់​បំផុត​ មិន​ដឹង​អ្វី​ សោះ​ឡើយ!»

នេះ​ហើយ ​មនុស្ស​ពាល!
ពួក​គេ​ បាន​សុខ​ជានិច្ច; ពួក​គេ​ បាន​ចំរុងចំរើន ​រហូត។


រីឯ​ ទូលបង្គំ​វិញ, ទូលបង្គំ​ ខំ​ប្រឹង​ កាន់​ចិត្ត​ បរិសុទ្ធ,
ហើយ​ ចៀស​វាង ​ប្រព្រឹត្ត​អំពើ​បាបតែ​ ឥត​ បាន​ផល ​អ្វី​សោះ!
ដ្បិត ​ទូលបង្គំ​ កើត​ទុក្ខ​លំបាក​ ជា​រៀង​រាល់​ថ្ងៃ;
ទូលបង្គំ​ ទទួល​ ទារុណកម្ម ​រាល់​ព្រឹក។

ប្រសិន​បើ​ ទូលបង្គំ​ សំរេច​ចិត្ត​ ធ្វើ​ដូច​ពួក​គេ ​ដែរ​នោះ,
ទូលបង្គំ ​មុខ​ជា​ក្បត់​ បង​ប្អូន​ របស់ ​ទូលបង្គំ ដែល​ជា​បុត្រ ​របស់​ ព្រះអង្គ​ មិន​ខាន។
ទូលបង្គំ​ ខិតខំ ​រិះគិត​ ចង់​យល់ ​អំពី​បញ្ហា​នេះ,
ប៉ុន្តែ ពិបាក​ យល់​ណាស់
រហូត​ទាល់​តែ ​ទូលបង្គំ​ ចូល​មក​ដល់ ទីសក្ការៈ ​របស់​ ព្រះជាម្ចាស់ 
ទើប ​ទូលបង្គំ​ យល់​ថា ចុង​បញ្ចប់​ របស់​ មនុស្ស អាក្រក់ នឹង​ក្លាយ​ទៅ​ ជា​យ៉ាង​ណា។

តាម​ពិត ​ព្រះអង្គ​ បាន​ដាក់​ពួក​គេ នៅ​ជំរាល​មួយ ​ដ៏​រអិល;
ព្រះអង្គ ​ធ្វើ​ ឲ្យ​គេ ​ធ្លាក់​ទៅ​ក្នុង​ មហន្តរាយ។
ក្នុង​ពេល ​តែ​មួយ ​ប៉ប្រិច​ភ្នែក ប៉ុណ្ណោះ, ពួក​គេ​ នឹង​វិនាស​ បាត់​បង់,
ពួក​គេ ​នឹង​ត្រូវ​ អន្តរាយ រលាយ ​សូន្យ​ទៅ យ៉ាង​រន្ធត់​ បំផុត។
ព្រះអម្ចាស់​ អើយ, ពេល​ព្រះអង្គ ​តើន​ឡើង
ព្រះអង្គ​ នឹង​រំលាយ​ ពួក​គេ ឲ្យ​វិនាស​ បាត់​ទៅ ដូច​ការ​យល់​សប្ដិ។

ពេល​ទូលបង្គំ​ ឆ្អែត​ចិត្តហើយ​ ពេល​ទូលបង្គំ​ ឈឺ​ចាប់​ ក្នុង​ឱរា
នោះ ​ទូលបង្គំ​ បែរ​ទៅ​ ជា​ល្ងីល្ងើ, មិន​យល់​អ្វី​ ទាំង​អស់។
ហើយ ​ទូលបង្គំ​ ក៏​ដូច​ ជា​សត្វ​ តិរច្ឆាន នៅ​ចំពោះ ​ព្រះភក្ត្រ​ ព្រះអង្គ​ ដែរ។

ប៉ុន្តែ ទូលបង្គំ​ នៅ​ជា​មួយ ​ព្រះអង្គ​ ជានិច្ច,
ព្រះអង្គ​ កាន់​ដៃ​ស្ដាំ ​របស់ ​ទូលបង្គំ។
ព្រះអង្គ ​ដឹក​នាំ​ ទូលបង្គំ​ ឲ្យ​​ដើរតាម​ ព្រះហឫទ័យ ​របស់ ​ព្រះអង្គ,
ហើយ​ នៅ​ទី​បញ្ចប់ ព្រះអង្គ​ នឹង​ទទួល ​ទូលបង្គំ
នៅ​ក្នុង​ សិរីរុងរឿង ​របស់ ​ព្រះអង្គ។
នៅ​ស្ថាន​បរមសុខ ​ទូលបង្គំ​ គ្មាន​ ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ព្រះអង្គ ​ឡើយ។
នៅ​លើ​ផែនដី បើ​ ព្រះអង្គ​ គង់​នៅ​ ជា​មួយ​ ទូលបង្គំ,
ទូលបង្គំ ក៏​មិន​ ចង់​បាន​អ្វី ​ផ្សេង​ទៀត ​ដែរ។
រូប​កាយ និង​ចិត្ត​គំនិត របស់​ ទូលបង្គំ​ ទន់​ខ្សោយ​ ទៅៗ,
ក៏​ប៉ុន្តែ ព្រះអង្គ​ នៅ​តែ​ ជា​បង្អែក និង​ជា​ម្ចាស់ ​ជីវិត ​ទូលបង្គំ​ រហូត​ ត​ទៅ។

អស់​អ្នក​ ដែល​ងាក​ ចេញ​ឆ្ងាយ ពី​ព្រះអង្គ​ នឹង​ត្រូវ​ អន្តរាយ,
ហើយ​ ព្រះអង្គ​ នឹង​ធ្វើ ​​ឲ្យអស់​អ្នក ដែល​ក្បត់​ ព្រះអង្គ ​ត្រូវ ​វិនាស​ សូន្យ​ទៅ។
រីឯ ​ទូលបង្គំ​ វិញ, ទូលបង្គំ​ មាន​សុភមង្គល តែ ​នៅ​ពេល​ណា ​ទូលបង្គំ
នៅ​ជា​មួយ ​ព្រះអង្គ​ ប៉ុណ្ណោះ។
ឱ​ព្រះជាអម្ចាស់ ​អើយ,
ទូលបង្គំ​ ផ្ញើ​ជីវិត​ លើ​ព្រះយ៉ាវេ-មហាក្សត្រ ហើយ;
ទូលបង្គំ​ នឹង​ប្រកាស ​អំពី​ ស្នា​ព្រះហស្ដ ទាំង​ប៉ុន្មាន ​របស់ ​ព្រះអង្គ។


1 comment:

  1. Anonymous9:14 AM

    ព្រះអង្គយល់បានល្អហើយត្រឹមត្រូវណាស់ តែព្រះអង្គដូចជាគ្មានសមត្ថភាពអ្វី ទៅលើអ្នកដែលប្រព្រិត្តអំពើអបាយមុខទាំងនោះ ហើយមើលទៅព្រះអង្គហាក់ដូចជាជួយឲ្យពរជ័យទៅពួកគេទៀត មើលទៅ ពួក ហ៊ុន សែន មានអំណាចជាង៣០ ឆ្នាំហើយ ហើយអ្វីដែលថាអាក្រក់នោះ គឺពួកគេធ្វើទាំងអស់ នេះមកពីអ្វី៕ មកពីពួកគេមិនជឿព្រះអង្គឬយ៉ាងណា? ឬព្រះអង្គជួយពួកគេបានជាគេបានសុខ គ្មានអ្វីហ៊ានបៀតបៀនគេ ឃើញតែសុុខដុំសប្បាយហ៊ឺហា ឬចាំពួកគេស្លាប់ទៅបានដាក់ទាន់កម្ម? តើអ្នកណាដឹងនឹងឃើញនោះព្រះអង្គអើយ នេះមកពីខ្មែរមិនមែនជាអីស្រាអែល ឬហើយព្រះអង្គឥតបានស្គាល់ហើយមើលទៅ ។

    ReplyDelete