កូនប្រុស ពីរនាក់ របស់លោក ឱម យ៉ិនទៀង ត្រូវ បានតែងតាំង ជាឧបការី នៃអង្គភាព ប្រឆាំង អំពើ ពុករលួយ
RFA / វិទ្យុ អាស៊ី សេរី | ២៥ មេសា ២០១៦
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី
ដែលបានឡាយព្រះហស្តលេខានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ តែងតាំង
និងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយចំនួន
១៨នាក់។ Screenshot
ព្រះរាជក្រឹត្យ របស់ ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែលបាន ឡាយព្រះហស្ត លេខា នៅថ្ងៃ ទី២៣ មេសា តែងតាំង និងផ្ដល់ ឋានៈ ឧបការី ឬជំនួយការ អង្គភាព ប្រឆាំង អំពើ ពុករលួយ ចំនួន ១៨នាក់ មានឋានៈ ស្មើ នឹងរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋ លេខាធិការ, និងអគ្គនាយក។
ក្នុងព្រះរាជក្រឹត្យនោះ មានកូនប្រុស របស់ លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ ចំនួន ២នាក់ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែងតាំង ជាឧបការី នៃអង្គភាព ប្រឆាំង អំពើ ពុករលួយ ដែលមានឋានៈ ស្មើ នឹងរដ្ឋលេខាធិការ និងអនុរដ្ឋ លេខាធិការ៕
No comments:
Post a Comment