Hello VOA៖ លោក សម រង្ស៊ី ថា, កម្ពុជា ស្ថិតក្នុង គ្រោះអាសន្ន ដូចរដ្ឋប្រហារ ឆ្នាំ១៩៩៧
Hello VOA | ១៥ មិថុនា ២០១៦
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ចាត់ទុក ថា, សភាពការណ៍ នយោបាយ ពេលបច្ចុប្បន្ននេះ កំពុង ស្ថិតក្នុង គ្រោះអាសន្ន
ដោយសារ តែ វា មានលក្ខណៈ តានតឹង បំផុត ចាប់តាំង ពីរដ្ឋប្រហារ ក្នុងឆ្នាំ ១៩៩៧ ដែលពេលនោះ គណបក្ស ប្រជាជន កម្ពុជា របស់ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានបណ្តេញ ប្រធាន គណបក្ស រាជានិយម ហ៊្វុនស៊ីនប៉ិច
ចេញ ពីប្រទេស ដោយកម្លាំង ប្រដាប់អាវុធ។ លោក សម រង្ស៊ី
បញ្ជាក់ ដូច្នេះ នៅក្នុង កម្មវិធី Hello VOA ពិសេស កាលពីថ្ងៃ អង្គារ ទី១៤
ខែមិថុនា ឆ្នាំ២០១៦។ លោក ក៏បាន សង្កត់ធ្ងន់ ថា,
អន្តរជាតិ ត្រូវតែ លូកដៃ ចូលជួយ
ដើម្បី ទប់ស្កាត់ កុំ ឱ្យមាន ការបន្ តចោទប្រកាន់
និងចាប់ សមាជិក គណបក្ស ប្រឆាំង តទៅទៀត។ ប៉ុន្តែ លោក សម រង្ស៊ី
បានបញ្ជាក់ ថា,
ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ សុខចិត្ត ជួបចរចា ជាមួយ នឹងគណបក្ស
ប្រជាជនកម្ពុជា នៅគ្រប់ពេល និងគ្មាន លក្ខខណ្ឌ
ដើម្បី ធ្វើឱ្យ ស្ថានការណ៍ វិលមករក ភាពធម្មតា វិញ។
(ម៉ែន គឹមសេង, Hello
VOA, វ៉ាស៊ីនតោន, ១៤ មិថុនា ២០១៦)
No comments:
Post a Comment