Tuesday, June 28, 2016

សង្គម​ស៊ីវិល​ និង​មន្ត្រី​ បក្ស​ប្រឆាំង​ គាំទ្រ ​ឲ្យ FBI បន្ត​ ស៊ើប​អង្កេត​ ករណី​ បោកគ្រាប់បែក ឆ្នាំ​១៩៩៧ | Civil society, opposition officials support idea for FBI to continue investigation of 1997 grenade attack case

សង្គម​ស៊ីវិល​ និង​មន្ត្រី​ បក្ស​ប្រឆាំង​ គាំទ្រ ​ឲ្យ FBI បន្ត​ ស៊ើប​អង្កេត​ ករណី​ បោកគ្រាប់បែក  ឆ្នាំ​១៩៩៧

RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៦

 

គប់​គ្រាប់​បែក មុខ​សភា ៦១០
សាច់​ញាតិ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ដៃ​នៅ​ មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​៣០ មីនា ឆ្នាំ​១៩៩៧ អុជ​ធូប​គោរពវិញ្ញាណក្ខន្ធ​នៅ​ខាង​មុខ​ចេតិយ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៣។
RFA/Den Ayuthyea 

សង្គម​ស៊ីវិល ​ក្នុង​ស្រុក និង​មន្ត្រី​ គណបក្ស​ ប្រឆាំង​ គាំទ្រ​ ឲ្យ​ការិយាល័យ​ ស៊ើប​ការ​ សហព័ន្ធ​ របស់​ សហរដ្ឋ អាមេរិក (FBI) បន្ត​កិច្ចការ​ ស្វែង​រក​ យុត្តិធម៌​ សម្រាប់​ ជន​រងគ្រោះ​ ពី​ការ​ គប់​គ្រាប់បែក ​មុខ​អតីត ​រដ្ឋ​សភា កាល​ពី​ឆ្នាំ​ ១៩៩៧។  កាល​ពី​សប្តាហ៍​មុន​ មន្ត្រី​សិទ្ធិមនុស្ស ​អន្តរជាតិ​ បាន​ជំរុញ​ ពលរដ្ឋ​ខ្មែរ ​ក្នុង​សហរដ្ឋ អាមេរិក ធ្វើ​ញត្តិ​ ទៅ FBI បើក​ ការ​ស៊ើប​អង្កេត ​ឡើង​វិញ​ លើ​ករណី​ ឃាតកម្ម​ គប់​គ្រាប់បែក ​ដៃ​ កាល​ពី ១៩​ឆ្នាំ​ មុន។

អគ្គលេខាធិការ​ នៃ​អង្គការ​ សម្ព័ន្ធភាព​ ការពារ​ សិទ្ធិមនុស្ស​ កម្ពុជា លោក សួន ប៊ុនស័ក្តិ អះអាង​ ថា, គំនិត​ របស់​ មន្ត្រី​ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ដែល​ចង់ ឲ្យ​មាន​ ការ​ស៊ើបអង្កេត ​ឡើង​វិញ​ ករណី​ គប់​គ្រាប់បែក​ មុខ​រដ្ឋ​សភា កាល​ពី​១៩៩៧ ជា​រឿង ​ត្រឹមត្រូវ៖ «ខ្ញុំ​ គិត​ថា, ការ​លើក​ឡើង​ របស់​លោក ប៊្រែដ អាដាម គឺ​ ជា​ការ​ស្វែង​រក​ យុត្តិធម៌។  ប៉ុន្តែ​ រឿង​នេះ បើ ទោះបី ជា​លោក ប៊្រែដ អាដាម មិន​បាន​ លើក​ឡើង​ ក៏ដោយ, រឿង​ បញ្ហា​ រក​យុត្តិធម៌, រដ្ឋាភិបាល ​គួរ​តែ​ បំពេញ​ កាតព្វកិច្ច​ ស្វែង​រក​ យុត្តិធម៌, ស្វែង​រក​ ដំណោះស្រាយ ​ជូន​ពលរដ្ឋ»

កាល​ពី​ថ្ងៃ​ ទី​២៥ ខែ​មិថុនា កន្លង​ទៅ ប៊្រែដ អាដាម បាន​ថ្លែង​ នៅ​ក្នុង​វេទិការ​ សាធារណៈ ​របស់​ ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង ​មួយ ក្នុង​ទីក្រុង ​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ថា, លោក ​នឹង​ជួយ​ សរសេរ​ញត្តិ​ ឲ្យ​ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង ដើម្បី​ ស្នើ​ឲ្យ​ ភ្នាក់ងារ​ ស៊ើបការណ៍​ សហព័ន្ធ​ អាមេរិក ឬ​FBI បើក​ ការ​ស៊ើបអង្កេត​ ឡើង​វិញ​ ករណី​ គប់​គ្រាប់បែក​ ដៃ​ ចំនួន ​បួន​គ្រាប់​ លើ​ បាតុកម្ម​ របស់​ គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ​ ១៩៩៧ មុខ​អតីត​ មន្ទីរ​ អគារ​ រដ្ឋសភា៖ «អ្វី​ ដែល​ខ្ញុំ​ ចង់​ឲ្យ​ អ្នក​ទាំង​អស់​គ្នា​ ធើ្វ ចាប់​ផ្តើម ​យុទ្ធនា​ការ​ សរសេរ​ញត្តិ​ ទៅ FBI ដើម្បី​ ពិនិត្យ​ឡើង​វិញ​ នូវ​ការ​ ស៊ើប​អង្កេត​ កាល​ពី​ពេល​ កន្លង​មក​ហើយ, ពិនិត្យ​ឡើង​វិញ​ រាល់​ឯកសារ ​ទាំង​ឡាយ ​ពី​ការ ​ស៊ើបអង្កេត, ហើយ ​ស្នើ​ឲ្យ​ ក្រសួង​ យុត្តិធម៌​ សម្រេច​ ចោទ​ប្រកាន់ ​អ្នក​ ដែល​ទទួល​ ខុសត្រូវ​ នៃ​ការ​ វាយ​ប្រហារ​ នៅ​ថ្ងៃ​នោះ។  ខ្ញុំ​ នឹង​ធ្វើ​ កិច្ចការ​នេះ​ ដើម្បី​ ជួយ​អ្នក​ ទាំង​អស់​គ្នា​ ពី​របៀប​ នៃ​ការ ​សរសេរ​ញត្តិ ដើម្បី​ ឲ្យ​សំឡេង ​របស់​ យើង ​ត្រូវ​ បាន​គេ​ ដឹង​ឮ»

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរ​លិខិត​ចំហ​មួយ​ចោទ​ប្រកាន់​សកម្មភាព​របស់​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ជា​អង្គការ​វិទ្ធង្សនា​អន្តរជាតិ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សួន ប៊ុនស័ក្តិ អះអាង​ថា បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​បញ្ហា​សកល​ដែល​សហគមន៍​អន្តរជាតិ​មាន​សិទ្ធិ​ ពិនិត្យ និង​តាមដាន ហើយ​ជំរុញ​ឲ្យ​ការ​ស្វែង​រក​យុត្តិធម៌​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​ទាំង​ ឡាយ៖ «វា​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ដែល​គេ​ចង់​លើក​ឡើង​អំពី ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ណា​នៅ​ក្នុង​ប្រទេស​ណា​ក៏​បាន។ អា​នេះ​វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​ជំរុញ​ឲ្យ​អ្នក​មាន​ សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ»

​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែកដៃ​ចំនួន​បួន​គ្រាប់​ត្រូវ​បាន​គប់​ទៅ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ប្រឆាំង​ប្រព័ន្ធ​តុលាការ​ពុករលួយ៖ «តុលាការ ​ជា​ឧបករណ៍​នៃ​របប​ផ្ដាច់ការ​ដើម្បី​គាបសង្កត់​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ អ្នក​ក្រីក្រ ហើយ​ពេល​កាត់​ទោស​ម្តងៗ​គេ​កាត់​ទោស​ឲ្យ​ពួកគេ​ឈ្នះ​ជានិច្ច។ ពួកគេ គឺ​ពួក​ដែល​មាន​អំណាច។ ពួក​ដែល​មាន​លុយ ពួក​ដែល​មាន​ខ្នង​ក្រាស ហើយ​កាត់​ទោស​អ្នក​អាក្រក់ អ្នក​ខុស​ទៅ​ជា​ត្រូវ»

​ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​នៅ​ពេល​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ ហើយ​ជាង ១០០​នាក់​ផ្សេង​ទៀត​របួស។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ​ក៏​មាន​លោក រ៉ន អាប់នី (Ron Abney) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ផង​ដែរ។

គណបក្ស​ប្រឆាំង​ក៏​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នេះ​ដែរ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ នៅ​តែ​ទាមទារ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក ស្វែងរក​ជន​ដៃ​ដល់​ដែល​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​លើ​ជន​ស្លូត​ត្រង់ ​កាល​ពី ១៩​ឆ្នាំ​មុន​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «រដ្ឋាភិបាល ​អាមេរិកាំង ជា​ពិសេស FBI មាន​កាតព្វកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ការពិត​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​វិនាសកម្ម​នេះ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់។ ដាច់ខាត​ត្រូវ​រក​យុត្តិធម៌​ឲ្យ​ឃើញ»

​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ចំណងជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស​បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ​កងពល​ង៧០ ដែល​ជា​កង​អង្គរ័ក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​នៅ​ពេល​នោះ​​មិន​ត្រឹម​ការពារ​មិន​ឲ្យ​មាន​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​ប៉ុណ្ណោះ​ទេ តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បោក​គ្រាប់បែក​ទៅ​ក្រុម​បាតុករ ហើយ​ថែម​ទាំង​បាន​គំរាម​ថា នឹង​បាញ់​ទៅ​លើ​ជន​ដែល​ហ៊ាន​ដេញ​តាម​ជន​ដៃ​ដល់​នៅ​ពេល​នោះ​ទៀត។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេបញ្ជាការ​កង​អង្គរក្ស​នៃ​កងពល​ង​៧០ លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ​បាន​គំរាម​បាញ់​សម្លាប់​អ្នក​ កាសែត​ណា​ដែល​ហ៊ាន​ស៊ើបអង្កេត​ករណី​នេះ​ថែម​ទៀត៕



No comments:

Post a Comment