Thursday, June 16, 2016

បក្ស​ប្រឆាំង​ ដាក់លិខិត ថ្វាយព្រះមហាក្សត្រ​ សូម ចូល​គាល់​ ព្រះអង្គ​ | Opposition party requests meeting with king

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងនៅព្រឹកថ្ងៃ​ពុធនេះ

បក្ស​ប្រឆាំង​ ដាក់លិខិត ថ្វាយព្រះមហាក្សត្រ​ សូម ចូល​គាល់​ ព្រះអង្គ​

VOD / វីអូឌី | ១៦ ខែមិថុនា ឆ្នាំ២០១៦


តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ បានឲ្យដឹង ថា, គណបក្សប្រឆាំង បានដាក់លិខិត មួយច្បាប់ ថ្វាយព្រះមហាក្សត្រ ដើម្បី សូម ចូលគាល់ ព្រះអង្គ រាយការណ៍ ពីស្ថានការណ៍ នយោបាយ បច្ចុប្បន្ននេះ។

អ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែង នៅទីស្នាក់ការ គណបក្ស នៅសង្កាត់ ចាក់អង្រែលើ ថា, គណបក្ស បានដាក់ លិខិត ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃអង្គារ ដើម្បី ចូលគាល់ នៅពេល ខាងមុខ។  លោក បន្តថា, ការស្នើសុំ ចូលគាល់នេះ ដើម្បី រាយការណ៍ ពិស្ថានភាព នយោបាយ នៅកម្ពុជា។

លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹង ថា, គណបក្ស នឹងរៀបចំ ដាក់ញត្តិ និងស្នាមមេដៃ ជាថ្មី ទៅថ្វាយ ព្រះមហាក្សត្រ, តែ លោក មិនទាន់អាច បញ្ជាក់ ពីពេលវេលា នោះទេ។

កាលពីថ្ងៃ ទី២៨ ខែមេសា, តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ៥៣រូប ក្នុងចំណោម ៥៥រូប បានដាក់លិខិត មួយច្បាប់ ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបាន ទូលថ្វាយ ពីស្ថានការណ៍ នយោបាយ នៅកម្ពុជា និងស្នើសុំ ព្រះរាជ អន្តរាគមន៍ ឲ្យបន្ថយ កម្តៅនយោបាយ។  ទោះ ជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ថា, បក្សប្រឆាំង កំពុង តែ ”បោក” ព្រះមហាក្សត្រពីកម្តៅនយោបាយនៅកម្ពុជា ដោយលោកបានថ្លែងថានយោបាយនៅកម្ពុជាមិនជួបវិបត្តិដូចបក្សប្រឆាំងរាយការណ៍ទៅព្រះមហាក្សត្រនោះទេ។
ក្នុងលិខិតដាក់ថ្វាយព្រះមហាក្សត្រ តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថានាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តនិងមានការរឹតត្បិតអង្គការសង្គមស៊ីវិលនិងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួន។ គណបក្សចាត់ទុកថាករណីទាំងនេះបណ្តាលឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន”សភាពកាន់តែធ្ងន់ធ្ងរទៅៗដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ «សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានា ដោយរដ្ឋម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។»

តំណាងរាស្រ្តបក្សប្រឆាំងបញ្ជាក់ថា៖ «ស្ថានការណ៍ ដុនដាប ពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ នឹងធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយវិលទៅរកអតីតកាល ជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជាស្ថាប័នសភា ស្ថាប័នតុលាការនិងស្ថាប័នរដ្ឋមួយចំនួនមានដំណើរការ មិនប្រក្រតីនិងបាត់បង់ឯករាជ្យភាពរបស់ខ្លួន…។»

គួររំឭកថាកាលពីថ្ងៃទី២២ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងប្រើប្រាស់ផែនទីក្លែងក្លាយ៕

1 comment:

  1. This comment has been removed by the author.

    ReplyDelete