![]() |
| តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម (ស្ដាំ) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី តាមអ៊ីនធឺណិត (Internet) កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៦។ |
បទសម្ភាសន៍៖ តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុក របប នៅកម្ពុជា ជារបប តិរច្ឆាន
RFA / វិទ្យុ អាស៊ី សេរី | ៤ សីហា ២០១៦
ជនជាតិ ខ្មែរ មួយរូប ដែលបាន ជាប់ឆ្នោត ជាសមាជិក សភា ប្រចាំរដ្ឋ វ៉ិកតូរីយ៉ា (Victoria) នៃប្រទេស អូស្ត្រាលី សម្ដែង ការសោកស្ដាយ ពន់ពេកណាស់ ចំពោះ ការបាត់បង់ លោកបណ្ឌិត កែម ឡី ដែលលោក ចាត់ទុក ថា ជាវីរជន កម្ពុជា មួយរូប ដ៏ឆ្នើម។
លោក ហុង លីម បញ្ជាក់ ថា, ក្នុងនាម ជាជនជាតិ ខ្មែរ មួយរូប ដែលបានចូល ប្រលូក ក្នុងឆាក នយោបាយ នៃប្រទេស អូស្ត្រាលី លោក នឹងខិតខំ ប្រឹងប្រែង ពន្យល់ អ្នកនយោបាយ អូស្ត្រាលី ឲ្យជួយ តាមដាន ស្ថានការណ៍ នយោបាយ និងការគោរព សិទ្ធិមនុស្ស នៅកម្ពុជា។
នៅក្នុងបទ សម្ភាសន៍ ជាមួយ អាស៊ីសេរី កាលពីថ្ងៃពុធ ទី៣ កក្កដា លោក ហុង លីម ចាត់ទុក ថា, របបដឹកនាំ នៅកម្ពុជា សព្វថ្ងៃ ជារបប តិរច្ឆាន។
សូម ស្ដាប់ បទសម្ភាសន៍ របស់លោក ជុន ច័ន្ទបុត្រ ជាមួយ លោក ហុង លីម ដែលមាន សេចក្ដី ដូចតទៅ៖

No comments:
Post a Comment