Sunday, January 22, 2017

[Vietnamization] យប់ទី១ នៃកម្មវិធី ១០០ រាត្រី គ្រួសារខ្មែរ

Image may contain: 1 person, smiling, outdoor
យប់ទី១ នៃកម្មវិធី ១០០ រាត្រី គ្រួសារខ្មែរ 

២០ ដល់២២ ឧសភា ២០១៦ ភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។  របក គំហើញ តាមករណី សិក្សាទី១ រួមមាន៖

ជាង៩០ ភាគរយ នៃពលរដ្ឋ បាននិយាយ ថា, ពួកគាត់ បានតាមដាន ស្តាប់ព័ត៏មាន ជាពិសេស ព័ត៌មាន តាម RFA and Facebook និងមធ្យោបាយនានា។

ភាគច្រើន លើសលុប នៃគ្រួសារ មានសមាជិក យ៉ាងហោចណាស់ ម្នាក់ ចំណាកស្រុក, ជំពាក់បំណុល, និងប្រើជីគីមី ទិញពូជស្រូវ ពីយួន ឈ្មោះថា ណាំបូង។

យ៉ាងហោចណាស់ ជាង ៤ពាន់ នាក់ នៃពលរដ្ឋ គ្រប់អាយុ បោះឆ្នោត ក្នុងឃុំ មិនទាន់បាន ធ្វើប័ណ្ណ សម្គាល់ខ្លួន ដែលពួកគាត់ បានបញ្ជាក់ ថា, ភាគច្រើន ជាជន ចំណាកស្រុក។  ពួកគាត់ មានការ ព្រួយបារម្ភ ពីគ្មាន ប័ណ្ណសម្គាល់ ដើម្បី ចុះឈ្មោះ បោះឆ្នោត នាពេល ខាងមុខ។

ក្រុមគ្រួសារ ដែលឲ្យ ខ្ញុំបាទ ស្នាក់នៅ ឈ្មោះ ពូ ធឿន មានសមាជិក ៤នាក់ ចាកចោលស្រុក ទៅថៃ, រួមទាំង រូបខ្លួនគាត់ ផង ដោយសារ តែ ភាពក្រីក្រ, គ្មាន ការងារធ្វើ, និងធ្វើស្រែ ខាតដើម។

ពលរដ្ឋ ស្ទើតែ គ្រប់រូប ដែលខ្ញុំ បានជួប ជាពិសេស ផ្ទះ ដែលខ្ញុំ ស្នាក់នៅ បានបញ្ចេញ មតិ ចង់ ឲ្យមាន ការផ្លាស់ប្តូរ តាមរយៈ ការបោះឆ្នោត ខាងមុខ។

ពលរដ្ឋ ទាំងអស់ ដែលខ្ញុំបាទ បានជួប យប់មិញ និងព្រឹកនេះ បានឲ្យខ្ញុំ រក្សា ជាអ្នក រ៉ូតវាំងនន បន្តទៀត និងមិន ចង់ឲ្យ ខ្ញុំ ធ្វើជាអ្នន យោបាយ ក្នុងគណបក្ស ណាមួយឡើយ។

ជាង ៥០នាក់ បានមកសូម ជួបដោយគ្មាន ការព្រៀងទុក ដើម្បី ពិភាក្សា ព្រឹកនេះ។
Social Breaking News-SBN

No comments:

Post a Comment