Wednesday, April 15, 2015

នាយករដ្ឋមន្ត្រី​ និង​មេ​ បក្ស​ប្រឆាំង ​ចូល​រួម ​បើក​ពិធី ​អង្គរ​សង្ក្រាន្ត​ នៅ​ខេត្ត​ សៀមរាប

នាយករដ្ឋមន្ត្រី​ និង​មេ​ បក្ស​ប្រឆាំង ​ចូល​រួម ​បើក​ពិធី ​អង្គរ​សង្ក្រាន្ត​ នៅ​ខេត្ត​ សៀមរាប

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ មេសា ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាំ​លោក សម រង្ស៊ី ទៅ​ស្ដាប់​ភ្លេង​ខ្មែរ ដោយ​លោក​សូម​ឱ្យ​ប្រគំ​បទ​កន្សែង​ក្រហម​នៅ​ក្នុង​ផ្ទះ​គ្រូ​ភ្លេង នា​មុខ​ទីលាន​ជល់ដំរី ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥ (RFA/Hang Savyouth)

ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​កម្ពុជា ថ្លែង​ថា, ពិធី​បុណ្យ ​ឆ្នាំ​ថ្មី​ ប្រពៃណី​ ជាតិ​ខ្មែរ​ ឆ្នាំ​នេះ គឺ​ ជា​ឆ្នាំ​ ដ៏​ពិសេស​ ជាង​គេ​ ក្នុង​រយៈពេល ​ជិត៣០​ឆ្នាំ​ មក​ហើយ។  ការ​ចាត់​ទុក​ បែប​នេះ ដោយសារ​តែ​ មាន​វត្តមាន​ មេ​បក្ស​ប្រឆាំង​ អញ្ជើញ​ចូលរួម ​ក្នុង​ពិធី​ បើក​ព្រឹត្តិការណ៍ ​អង្គរ​ សង្ក្រាន្ត​ ជាមួយ​គ្នា ​ជា​លើក​ដំបូង​ ដែល​ពុំ​ ធ្លាប់​មាន ​ពី​មុន​មក។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​រដ្ឋាភិបាល ​កម្ពុជា និង​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចូលរួម ធ្វើ​ជា​គណៈ​អធិបតី ​នៃ​ការ​បើក ​ព្រឹត្តិការណ៍ ​អង្គរ​សង្ក្រាន្ត​ លើក​ទី​៣ ជាមួយ​គ្នា​ នៅ​មុខ​ ប្រាសាទ​ បាយ័ន​ នៃ​បរិវេណ​ អង្គរធំ ខេត្ត​ សៀមរាប កាល​ពី​ព្រឹក ​ថ្ងៃ​អង្គារ ទី​១៤ ខែ​មេសា។


វត្តមាន ​របស់​ ប្រមុខ​រដ្ឋាភិបាល និង​មេ​ បក្ស​ប្រឆាំង ដែល​បង្កើត​ ឱ្យ​មាន​ ជា​ប្រវត្តិសាស្ត្រ​នេះ គឺ​ ធ្វើ​ឡើង​ នៅ​ខេត្ត ​សៀមរាប មុន​ពេល​វេលា ​មាន​ការ​ប្រកាស ការ​យាង​មក​ដល់​ នៃ​ទេវតា​ថ្មី ដើម្បី​ ប្ដូរ​វេន​ ជាមួយ ​ទេវតា​ ឆ្នាំ​ចាស់។  លោក ហ៊ុន សែន បាន​ថ្លែង​ ទៅ​កាន់​ សាធារណជន​ នៅ​ក្នុង​ពិធី​ បើក​ព្រឹត្តិការណ៍​ អង្គរ​ សង្ក្រាន្ត​ លើក​ទី​៣ ឆ្នាំ​២០១៥ ថា, នេះ ​គឺ ​ឆ្នាំ​ដ៏​ពិសេស​ ដែល​លោក​ សុខ​ចិត្ត​ លុប​ចោល ​ដំណើរ​ ទៅ​កាន់​ សាធារណរដ្ឋ ​កូរ៉េ ដើម្បី​ យក​ឱកាស ​ចូល​រួម​ ជាមួយ​ ប្រជាពលរដ្ឋ​ ខ្មែរ ​ដែល​កំពុង​ ប្រារព្ធ​ ព្រឹត្តិការណ៍​ អង្គរ​សង្ក្រាន្ត​ អបអរ​ឆ្នាំ​ថ្មី ​វិញ។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ពេល​នេះ​ប្រទេស​កម្ពុជា បាន​ដើរ​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត ដោយសារ​មាន​វត្តមាន​របស់​លោក សម រង្ស៊ី និង​ភរិយា ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ។ លោក​ថា នៅ​ថ្ងៃ​នេះ វប្បធម៌​សន្ទនា​មួយ​បាន​ចាប់​ផ្ដើម​នៅ​លើ​ទឹកដី​កម្ពុជា ជំនួស​ឱ្យ​ការ​ប្រទូសរ៉ាយ។ គ្មាន​ការ​ដោះស្រាយ​តាម​រយៈ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ការ​ប្រទូសរ៉ាយ​នយោបាយ​ណា​មាន​លទ្ធផល​ល្អ​ជា​ជាង​ការ​សន្ទនា​គ្នា​ទេ។ ឥឡូវ​នេះ​​យើង​ត្រូវ​លើក​កម្ពស់​ការ​សន្ទនា​រវាង​អ្នក​នយោបាយ៖ «វប្បធម៌​សន្ទនា​របស់​យើង​គោលដៅ​សំខាន់ ២​យ៉ាង ១​ពង្រឹង​សន្តិភាព​មួយ​ទៀត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ចេះ​ធ្វើ​ការ​ជាមួយ​គ្នា។»

​ទោះ​យ៉ាង​ណា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ភរិយា​របស់​លោក​ដែល​ទើបតែ​ចូល​រួម​លើក​ដំបូង​នៅ​ក្នុង​ពិធី​របស់​ រដ្ឋាភិបាល​នោះ មិន​ត្រូវ​បាន​គេ​រៀបចំ​កម្មវិធី​ឱ្យ​ថ្លែង​សន្ទរកថា ទៅ​កាន់​សាធារណជន​ដែល​ចូល​រួម​យ៉ាង​អធិកអធម​នោះ​ឡើយ។

កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​មាន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រឆាំង​ចូលរួម​នោះ គឺ​មាន​សភាព​អធិក​អធម្ម​យ៉ាង​ក្រៃលែង ដោយ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដើរ​ទស្សនា​ទិដ្ឋភាព​ប្លែកៗ​ជា​ច្រើន​កន្លែង​ជាមួយ​គ្នា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣ ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​មមែ​នេះ​ថា គឺ​ជា​ការ​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​ទាំង​ផ្នែក​វប្បធម៌ និង​នយោបាយ។

លោក ហ៊ុន សែន ក៏​បាន​ថ្កោលទោស​ក្រុម​ជន​ដែល​បាន​លួច​ដុត​បំផ្លាញ​ខ្លោងទ្វារ​អង្គរ​ សង្ក្រាន្ត នៅ​ប៉ែក​ខាង​លិច​អង្គរវត្ត កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​មេសា កន្លង​ទៅ​ថា គឺ​ជា​អំពើ​ជ្រុលនិយម ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ចាត់​វិធានការ​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕



No comments:

Post a Comment