Sunday, April 26, 2015

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​ពលករ​ខ្មែរ​ នៅ​ប្រទេស ​ម៉ាឡេស៊ី | Hun Sen and Sam Rainsy met with Khmers living in Malaysia

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​ពលករ​ខ្មែរ​ នៅ​ប្រទេស ​ម៉ាឡេស៊ី

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៥ មេសា ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។ Photo Provided


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​រួម​គ្នា ជួប​ជាមួយ ​ពលករ​ខ្មែរ ​ដែល​ធ្វើ​ការ​ នៅ​ប្រទេស​ ម៉ាឡេស៊ី នា​ទីក្រុង ​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ ទី​២៥ មេសា នេះ។


នៅ​ក្នុង ​ការ​ជួបជុំ​នោះ ពលករ កម្មករ អ្នក​ធ្វើ​ការ​តាម​ផ្ទះ សិស្ស និស្សិត បាន​លើក​ពី​ទុក្ខ​លំបាក​ជាច្រើន​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ឲ្យ​ជួយ​ដោះស្រាយ​អំពី​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ​នោះ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើ​ពិធី​ជួបជុំ​បើក​ឲ្យ​ពលករ​កម្មករ​ខ្មែរ​នៅ​បរទេស សម្ដែង​ពី​ទុក្ខ​លំបាក​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក សម រង្ស៊ី អះអាង​ថា ការ​ជួប​ពលករ​កម្មករ​ខ្មែរ​រួម​គ្នា​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ គឺ​រៀបចំ​ឡើង​ដោយ​លោក​ទាំង​ពីរ ដែល​កើត​ចេញ​ពី​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ​ខ្មែរ។
ការ​ធ្វើ​ពិធី​ជួបជុំ​គ្នា​នេះ​នៅ​សណ្ឋាគារ Double Tree by Hilton ចាប់​ផ្ដើម​ពី​ម៉ោង ៤ និង ៣០​នាទី​ដល់​ម៉ោង ៦ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។
តើ​ពលករ​ទាំង​នោះ​បាន​លើក​ពី​បញ្ហា​អ្វី​ខ្លះ?

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង លោក សម រង្ស៊ី ដូច​ត​ទៅ៖


កំ



No comments:

Post a Comment