Tuesday, August 21, 2018

[Vietnamization: Military, Elections] វៀតណាម ​អបអរ​ លោក ហ៊ុន សែន ក្រោយ ​ព្រះមហាក្សត្រ ​ចាត់តាំង ​ជា​នាយករដ្ឋមន្ត្រី | Vietnam congrulates Hun Sen after King appointed him PM

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of SPM Facebook's page
វៀតណាម ​អបអរ​ លោក ហ៊ុន សែន ក្រោយ ​ព្រះមហាក្សត្រ ​ចាត់តាំង ​ជា​នាយករដ្ឋមន្ត្រី

RFA / វិទ្យុ អាស៊ី សេរី | ១៩ សីហា ២០១៨


រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​អបអរសាទរ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ចាត់​តាំង​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ក្នុង​អាណត្តិ​ថ្មី។
មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណា​ម អ្នកស្រី ឡេធី ធូហាំង (Le Thi Thu Hang) ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត ហើយ​ដែល​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (Vietnam News Agency, VNA) ស្រង់​ប្រសាសន៍​ថា ក្នុងនាម​ជា​មិត្ត​ជិតដិត​របស់​កម្ពុជា​វៀតណាម ចូលរួម​អបអរសាទរ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ស្របតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៧ សីហា របស់​ព្រះមហាក្សត្រ​ព្រះបាទ សីហមុនី ដើម្បី​រៀបចំ​ដឹកនាំ បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដើម្បី​សុំ​ទំនុក​ចិត្ត​ពី​រដ្ឋសភា​ថ្មី។
មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម​រូប​នេះ ថ្លែង​បន្ត​ថា នេះ​គឺជា​ជំហាន​មួយទៀត នៃ​ដំណើរ​វិវត្ត​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា។ អ្នកស្រី​គូស​បញ្ជាក់​ថា វៀតណាម ជឿជាក់​ថា នៅ​ពេល​បង្កើត​រួច រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ក្នុង​ពិភពលោក​ទាំងមូល។
ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​គ្មាន​អ្នកសង្កេតការណ៍​ពិតប្រាកដ​របស់​សហគមន៍​អន្តរជាតិ​ចូលរួម ជាពិសេស​សូម្បីតែ​មក​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន ហើយ​ដែល​ការបោះឆ្នោត​ត្រូវ បាន​ក្រុម​ប្រទេស​នោះ ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ​នោះ មានតែ​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត​ប៉ុណ្ណោះ រួមមាន​ប្រទេស​ចិន រុស្ស៊ី វៀតណាម ឡាវ ជាដើម ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អបអរ​សាទ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។ បច្ចុប្បន្ន ភាព​ស្របច្បាប់​នៃ​លទ្ធផល​ការបោះឆ្នោត​នេះ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ក្រោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ រួមមាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស និង​បារាំង​ជាដើម សម្ដែង​ការ​ខកចិត្ត និង​ប្រកាស​ថា ការ​បោះឆ្នោត​នេះ មិន​មាន​ភាព​សេរី មិន​យុត្តិធម៌ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​នោះ​ទេ៕

3 comments:

  1. Anonymous10:17 AM

    Insult the King then blame Vietnam?

    ReplyDelete
  2. Anonymous5:36 AM

    Sue Japan for helping Hun Sen to cheat this year election.

    ReplyDelete
  3. Hello Everybody,
    My name is Mrs Sharon Sim. I live in Singapore and i am a happy woman today? and i told my self that any lender that rescue my family from our poor situation, i will refer any person that is looking for loan to him, he gave me happiness to me and my family, i was in need of a loan of $250,000.00 to start my life all over as i am a single mother with 3 kids I met this honest and GOD fearing man loan lender that help me with a loan of $250,000.00 SG. Dollar, he is a GOD fearing man, if you are in need of loan and you will pay back the loan please contact him tell him that is Mrs Sharon, that refer you to him. contact Dr Purva Pius,via email:(urgentloan22@gmail.com) Thank you.

    ReplyDelete