Wednesday, March 26, 2014

តុលាការ​ មិន​ចាត់ការ ​បណ្ដឹងប្រឆាំង ​លោក ហ៊ុន សែន រឿង​បាត់​កោះ

នាង សុឃុន ៦១០
ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពេល​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth

តុលាការ​ មិន​ចាត់ការ ​បណ្ដឹងប្រឆាំង ​លោក ហ៊ុន សែន រឿង​បាត់​កោះ

ដោយ សុ ជីវី / អាស៊ិសេរី | ២៥ មីនា ២០១៤

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទុក​មិន​ចាត់ការ​ចំពោះ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ករណី​បាត់​ដី​កោះត្រល់ និង​កោះ​ក្រចក​សេះ។
លិខិត​ជូន​ដំណឹង​របស់​សាលាដំបូង​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​លោក មាស ច័ន្ទពិសិដ្ឋ ដែល​ប្រគល់​អោយ​ដើម​បណ្ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា បាន​បញ្ជាក់​ដោយ​ខ្លី​ថា តុលាការ​តម្កល់​រឿង​នេះ​ទុក​មិន​ចាត់​ការ ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ហេតុ​ផល​ណាមួយ​ឡើយ។
ដើម​បណ្ដឹង លោក នាង សុឃុន ដែល​ជា​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ មាន​ប្រសាសន៍​នៅ​ក្រោយ​ពេល​ទៅ​ទទួល​លិខិត​ជូន​ដំណឹង​នោះ​ថា លោក​ពុំ​សុខចិត្ត​នឹង​ការ​សម្រេច​នេះ​ទេ។ លោក​គ្រោង​នឹង​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត៖ «ខ្ញុំ​យល់​ឃើញ​ថា តុលាការ​គឺ​ជា​ឧបករណ៍​របស់​អ្នក​កាន់​អំណាច និយាយ​អោយ​ចំ​ជា​ឧបករណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ ហើយ​ខុស​ច្បាប់​ផង​ដែរ។ មិន​ត្រឹម​តែ​ខ្ញុំ​មិន​សុខចិត្ត​ទេ និយាយ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ គឺ​គេ​មិន​សុខចិត្ត​ចំពោះ​ការ​មិន​មាន​ចំណាត់​ការ​លើ​រឿង​នេះ»
លោក នាង សុឃុន បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​កាល​ពី​ថ្ងៃ ទី​៣ ខែ​កុម្ភៈ ដោយ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​កាត់​ដី​កោះត្រល់ និង​កោះ​ក្រចក​សេះ ទៅ​អោយ​យួន​ដោយ​ខុស​ច្បាប់៕



No comments:

Post a Comment