Wednesday, March 26, 2014

សកម្មជន​ដីធ្លី ប្រមូលផ្តុំ​ នៅ​មុខ​ប៉ុស្តិ៍​នគរបាល ​ស្រះច្រក ជំរុញ​ឲ្យ​ ដោះស្រាយ​ ករណី​ប៉ុនប៉ង​ មនុស្សឃាត​

សកម្មជនដីធ្លី ដែលត្រូវបានគេប៉ុនប៉ង​មនុស្សឃាត ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នាព្រឹកនេះ (រូបថត៖ ញឹម សុខន)

សកម្មជន​ដីធ្លី ប្រមូលផ្តុំ​ នៅ​មុខ​ប៉ុស្តិ៍​នគរបាល ​ស្រះច្រក ជំរុញ​ឲ្យ​ ដោះស្រាយ​ ករណី​ប៉ុនប៉ង​ មនុស្សឃាត​


ដោយ៖​ ញឹម សុខន​​ / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014

អ្នក​មាន​ជម្លោៈ​ដី​នៅ​រាជធានី​ភ្នំពេញ​ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រមូលផ្តុំ​គ្នា តវ៉ា​មុខ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះចក ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ស៊ើបករណី​ប៉ុនប៉​ង​មនុស្សឃាត លើ​សកម្មជន​ដីធ្លី កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា​។​
​កាលពី​ម៉ោង ៨​យប់ ថ្ងៃទី​២២ ខែ​មីនា មាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ បាន​បាញ់ប្រហារ​ទៅលើ​រថយន្តក្រុង ​ដែល​សកម្មជន​ដីធ្លី និង​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​នៅ​ផ្លូវវ៉េង​ស្រេង កំពុង​ជិះនៅ​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វា ខណ្ឌដូនពេញ បន្ទាប់​ពី​ចូលរួម​ពិធីបុណ្យ​នៅ​ស្រុក​ជីក្រែង ខែត្តសៀមរាប​។ ហេតុការណ៍​នោះ ពុំ​បាន​បង្ក​ឲ្យ​ន​ណារ​ម្នាក់​រងរបួស​នោះ​ទេ​។ ហើយ​សកម្មជន​ដីធ្លី បាន​ដាក់​ពាក្យបណ្តឹង​ក​រ​ណី​នេះ នៅ​យប់កើតហេតុ​។​
ខណៈ​ដែល​ពុំ​ទាន់​មាន​ចំណាត់ការ​លើ​ករណី​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា​នេះ សកម្មជន​ដីធ្លី នៅ​រាជធានី​ភ្នំពេញ រួមមាន ប្រជា​សហគមន៍​បុរី​កីឡា ថ្មគោល បឹងកក់  និង​អតីត​អ្នក​បឹងកក់ ប្រមាណ១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការស៊ើបអង្កេត​ករណី​នេះ ឲ្យបាន​ឆាប់​។​
នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ តំណាង​សកម្មជន​ដីធ្លី មួយចំនួន ត្រូវបាន​អាជ្ញាធរ​កាសង្ត់​ស្រះចក ហៅ​ចូលជួប​។ ចំណែក​នៅ​ខាងក្រៅ​វិញ គេ​សង្កេតឃើញ​មាន​កម្លាំង​បង្ក្រាប​ប្រមាណ ជាង១០​នាក់ កំពុង​ឃ្លាំមើល​ការតវ៉ា​នេះ ប៉ុន្តែ​ពុំ​មាន​ការប៉ះទង្គិច​ណាមួយ​ទេ​៕



No comments:

Post a Comment