Wednesday, March 26, 2014

គណបក្ស​ សង្គ្រោះជាតិ បញ្ជាក់​ជំហរ​ ចរចា ​គ្រប់​កំរិត និង​ប្រកាស​ ធ្វើ​សមាជ​ប្រជាជន​

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុងសន្និសីទកាសែត ថ្ងៃទី២៦មិនា២០១៤
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុងសន្និសីទកាសែត ថ្ងៃទី២៦មិនា២០១៤
RFI/Siv Channa

គណបក្ស​ សង្គ្រោះជាតិ បញ្ជាក់​ជំហរ​ ចរចា ​គ្រប់​កំរិត និង​ប្រកាស​ ធ្វើ​សមាជ​ប្រជាជន​

ដោយ ស៊ុន មេសា / RFI | ២៦ មីនា ២០១៤
ក្រោយ​ ការ​ចរចា​ ថ្នាក់​បច្ចេកទេស​ នៃ​គណបក្ស​ ដែល​កំពុង​មាន​ជម្លោះ ​ទាំងពីរ​ ឈាន​ដល់ ​ចំណុច​ទាល់​ច្រក​​នោះ ប្រធាន​គណបក្ស​ សង្គ្រោះជាតិ ប្រកាស​រក្សា​ជំហរ​ ចរចា​ ជាមួយ​គណបក្ស ​ប្រជាជន​កម្ពុជា ​ដែល​ជា​ ដៃគូរ ​ចរចា ​ដដែល ស្តី​ពី​កំណែទម្រង់ ​ការ​បោះឆ្នោត។  ហើយ​ ក្រៅ​ពី​ ការ​ចរចា​ គណបក្ស​ប្រឆាំង នឹង​រៀបចំ ​សមាជ​ប្រជាជន​ នៅ​ចុង​សប្តាហ៍​នេះ។  ដោយ​ឡែក​ សម្រាប់ ​គណបក្ស ​កាន់​អំណាច​ កំណែទម្រង់​ ការ​បោះឆ្នោត ​គឺ​នឹង​ត្រូវ​សម្រេច ​ក្រោយ​វេទិការ​សាធារណៈ ​ថ្នាក់​ជាតិ ស្តី​ពី ​កំណែទម្រង់​ ការ​បោះឆ្នោត។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី២៥ មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បញ្ជាក់​ពី​គោលជំហរ​ចុងក្រោយ​របស់ខ្លួន​និង បង្ហាញ​ពី​ផែនការ​សកម្មភាព​បន្តបន្ទាប់។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ ​មិនបាន​បិទផ្លូវ​ចរចា​នោះទេ។


សូម​ជម្រាបជូន​ថា ការដែល​ក្រុម​ចរចា​នៃ​គណ​កប្ស​កាន់​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឈានដល់​ផ្លូវ​ទាល់ច្រក​បែបនេះ គឺ​ដោយសារតែ​ការខ្វែងគំនិត​គ្នា ​រវាង​ក្រុម​ចរចារ​នៃ​គណ​ក​បក្ស​ទាំង​ពីលើ​យន្តការ​កំណែទម្រង់​គណៈ​ក​ម្មា​ធិ​កា​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។​ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ជម្រើស​រូបមន្ត​កំណែទម្រង់​គ.ជ.ប គឺ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​​នេះ ​ត្រូវតែ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ជ្រើសរើស​ដោយ​សម្លេង​សមាជិកសភា២ភាគ។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ការប្រើប្រាស់​រូបមន្ត​បែបនេះ គឺ​ដើម្បី​រក្សា​អ​ព្យា​ក្រិត​ភាព​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​ឱ្យ​ខ្ពស់​ដោយ​មិនត្រូវ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​គណបក្សនយោបាយ​ណាមួយ​ទេ។

ទាក់ទង​នឹង​ចំណុច​យន្តការ​កំណែទម្រង់​គ.ជ.ប ដែល​ធ្វើឱ្យ​ក្រុម​ចរចា​នៃ​គណបក្ស​ទាំងពីរ​មិនអាច​ចូល​អង្គុយ​តុ​ចរចារ​បន្តទៀត​នោះ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​ការ​រិ​យា​ល័យ​នយោបាយ បាន​បញ្ជាក់ថា គណបក្សកាន់អំណាច​មា​ន​សុ​ឆន្ទៈ​ ក្នុងការ​កំណែទម្រង់​ការ​បោះឆ្នោត​ទាំងមូល​ប៉ុន្តែ រាល់​កំណែទម្រង់​ទាំងអស់​ត្រូវ​រងចាំ​ចម្លើយ​​ពី​​វេទិការ​សាធារណៈ​ខាងមុខ​លើ​ចំណុច​ទាំង១៤ជាមុនសិន។

សូមបញ្ជាក់​ជូន​ថា ទន្ទឹមនឹង​ការផ្អាក​ការចរចា​ទល់មុខ​គ្នា​មួយរយៈ​ពេលនេះ គណបក្ស​សង្គ្រោះ​​ជាតិ នឹងធ្វើ​សមាជ​សាធារណៈ នៅ​ថ្ងៃអាទិត្យ ៣០មីនា​ចុង​សប្តាហ៍​នេះ ដោយ​ពលរដ្ឋ​ចូលរួម​ប្រមាណ​ពី២ ទៅ៥ពាន់​នាក់។

ជា​វេទិកា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ដើម្បី​រាយការណ៍​ដល់​ម្ចាស់ឆ្នោត​របស់ខ្លួន និង​សុំ​មតិយោបល់​ស្តីពី​ដំណើរ​ការវិវត្ត​នៃ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សាលា​រាជធានី​ភ្នំពេញ បានទទួល​លិខិត​ជូនដំណឹង​ពី​ការប្រមូលផ្តុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រួចហើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឡុង ឌី​ម៉​ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។ បើតាម​លោក​ឡុង​ឌី​ម៉​ង់​ដដែល សាលា​រាជធានី​ភ្នំពេញ​នឹង​ហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ចូលជួប​ពី​ភា​ក្សា​ស្តីពី​វេទិការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ។

យ៉ាងណាក៏ដោយ ការប្រកាស​រក្សា​ជំហរ​នៃ​ការចរចា​គ្រប់​កំរិត​ពី​គណបក្សប្រឆាំង​នេះ ​គឺជា​ទំ​ហរ​​ទន់ភ្លន់​មួយ​ហើយ ប៉ុន្តែ​ការជជែក​គ្នា​ឱ្យចេញ​ជា​លទ្ធផល​សម្រាប់​កំណែទម្រង់​ស្ថាប័ន​បោះឆ្នោត​គឺជា​រឿង​ចាំបាច់​ដែល​ទាំង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​ត្រូវ​អត់​ធ្ង​ត់​ដាក់គ្នា​ដើម្បី​ប្រយោជន៍​ជាតិ៕


No comments:

Post a Comment