Wednesday, March 26, 2014

គណបក្ស សង្គ្រោះជាតិ ជូនដំណឹង ទៅសាលារាជ​ធានី ភ្នំពេញ ពីការ​ធ្វើសមាជមហាជន ​នៅថ្ងៃ៣០ មីនា​


គណបក្ស សង្គ្រោះជាតិ ជូនដំណឹង ទៅសាលារាជ​ធានី ភ្នំពេញ ពីការ​ធ្វើសមាជមហាជន ​នៅថ្ងៃ៣០ មីនា​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014

គណបក្ស សង្គ្រោះជាតិ ដាក់​លិខិត​​ ទៅសាលា​រាជ​ធានី ភ្នំពេញ ស្នើសុំ ទីលានប្រជា​ធិបតេយ្យ ដើម្បីធ្វើសមាជមហាជន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១រសៀល។
នៅក្នុង​លិខិតរបស់​លោក​​ហូរ វ៉ាន់ ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​សង្គ្រោះជាតិ ផ្ញើជូនលោក​ប៉ា សុជាតិវង្ស ​អភិបាល​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី​២៦ខែ​មីនា​នេះ ឲ្យ​ដឹងថា គណបក្សសង្គ្រោះជាតិ​នឹង​រៀបចំ​សមាជ​មហា​ជន ក្រោម​ការ​ដឹក​នាំ​របស់​លោក​សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅទីលានប្រជា​ធិបតេយ្យ នាថ្ងៃ​ទី​៣០​ ខែ​មីនា ដើម្បី​ជម្រាប​ជូន​​ម្ចាស់​​ឆ្នោត​ពី​ស្ថាន​​ការណ៍​នយោ​បាយ​​បច្ចុប្បន្ន ក្រោយពីក្រុម​ការ​ងារ​គណៈកម្មការ​ចម្រុះ​​គណបក្ស​នេះ ប្រកាស​ផ្អាក​ការ​ចរចា​ជាមួយ​គណបក្សប្រជា​ជន​កម្ពុជា។ លិខិត​បន្តថា សមាជ​មហា​ជន​នេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​១​រសៀល ដល់​ម៉ោង​៧ល្ងាច ដោយ​មានការ​សម្តែង​មតិ​របស់​​ប្រជា​ពលរដ្ឋចូលរួម​សមាជ​ និង​សង្គម​ស៊ីវិល​នានា។
​ការ​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានីភ្នំពេញ​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​​ប្រកាសនៅក្នុង​សន្និ​សីទ​​​សា​រ​ព័ត៌​មាននៅព្រឹក​មិញ​នេះ ​ពី​ការ​​ជួបជុំ​អ្នកគាំទ្រ​ខ្លួន​​​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​សម រង្ស៊ី បន្ត​ថា ការ​ជួបជុំធ្វើសមាជនេះ មិនមែន​ជា​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​នោះ​ទេ​ ហើយ​ក៏​គ្មាន​ការ​ដង្ហែ​ក្បួន​ដែរ​៕



No comments:

Post a Comment