បទសម្ភាសន៍ របស់ VOA៖ សមាជិក សភា អាមេរិកាំង ចងក្រង ជាក្រុម តាមដាន កិច្ចការ កម្ពុជា
ក្រុម សមាជិក
សភា ទទួលបន្ទុក កិច្ចការ កម្ពុជានេះ ដឹកនាំ ដោយលោក Alan Lowenthal
សមាជិក សភា ប្រចាំ រដ្ឋ កាលីហ្វញ៉ា មកពីខាង គណបក្ស ប្រជាធិបតេយ្យ
និងលោក Steve Chabot
សមាជិក សភា ប្រចាំ រដ្ឋ អូហៃយូ មកពីខាង គណបក្ស សាធារណរដ្ឋ។
លោក Alan Lowenthal សមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ាមកពីខាងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។
VOA / វីអូអេ | ២៦ មិនា ២០១៦
វ៉ាស៊ីនតោន—
កំណត់និពន្ធ៖ សមាជិក សភា អាមេរិកាំង ដែលមក ពីគណបក្ស ទាំងពីរ បានបង្កើត ក្រុមសមាជិក សភា ទទួលបន្ទុក កិច្ចការ កម្ពុជា (Bipartisan Congressional Cambodia Caucus) កាលពីថ្ងៃ ទី១៧ ខែមីនា ដើម្បី តាមដាន ការវិវត្តន៍ នយោបាយ និងសេដ្ឋកិច្ច ក្នុងប្រទេស កម្ពុជា។ ក្រុមសមាជិក សភា ទទួលបន្ទុក កិច្ចការ កម្ពុជានេះ ដឹកនាំ ដោយលោក Alan Lowenthal សមាជិក សភា ប្រចាំ រដ្ឋកាលីហ្វញ៉ា មកពីខាង គណបក្ស ប្រជាធិបតេយ្យ និងលោក Steve Chabot សមាជិក សភា ប្រចាំ រដ្ឋអូហៃយូ មកពីខាង គណបក្ស សាធារណរដ្ឋ។ ពីរដ្ឋធានី វ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាស លោក Alan Lowenthal សហ ប្រធាន នៃក្រុម សមាជិក សភា ទទួលបន្ទុក កិច្ចការ កម្ពុជានេះ។ ខាងក្រោមនេះ គឺ ជាបទសម្ភាស ទាំងស្រុង៖
VOA៖ សូម អរគុណលោក ដែលយល់ព្រម ផ្តល់បទសម្ភាស ដល់ VOA ខ្មែរ។ ការិយាល័យ របស់លោក ទើបតែ ចេញសេចក្តី ប្រកាស ព័ត៌មាន មួយ ស្តីពី ការបង្កើត ក្រុម សមាជិក សភា ដែលមកពី គណបក្ស ទាំងពីរ ដើម្បី តាមដាន ការងារ កម្ពុជា។ តើ លោក អាចប្រាប់ខ្ញុំ បានទេ ថា, ក្រុម សមាជិក សភានេះ នឹងធ្វើ កិច្ចការ អ្វីខ្លះ?
លោក Alan Lowenthal៖ បាទ ខ្ញុំ គិតថា, ទំនាក់ទំនង ដ៏ខ្លាំង រវាង សហរដ្ឋ អាមេរិក និងប្រទេស កម្ពុជា គឺ វា មានសារៈ សំខាន់ណាស់ ដើម្បី ជំរុញ អនាគត នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតំបន់ អាស៊ីអាគ្នេយ៍។ ហើយ ក្នុងខណៈពេល ដែលប្រទេស កម្ពុជា បាន និងកំពុង តែ ក្លាយ ជាដៃគូ ពាណិជ្ជកម្ម កាន់តែ រឹងមាំ ជាមួយ នឹងសហរដ្ឋ អាមេរិក, វា ជាការ សំខាន់ណាស់ ដែលសមាជិក សភា យល់ដឹង ពីអ្វី ដែលកំពុង កើតមានឡើង នៅក្នុងប្រទេស កម្ពុជា។ ក្នុងខណៈពេល ដែលយើង បន្តគាំទ្រ ការរីកចម្រើន សេដ្ឋកិច្ ចនៅក្នុងប្រទេស កម្ពុជា, យើង ក៏ចង់ ឱ្យកម្ពុជា យល់ដែរ ថា, ក្នុងនាម ជាដៃគូ របស់យើង, គេ ក៏គួរដឹង ថា តើ យើង ផ្តល់តម្លៃ លើអ្វីខ្លះ។ ហើយ តម្លៃ ដែលយើង ផ្តល់ឱ្យ គឺ ការគោរព សិទ្ធិមនុស្ស, នីតិរដ្ឋ, ហើយ យើង នៅតែ បន្តគាំទ្រ ឱ្យមាន ការផ្លាស់ប្តូរ នៅក្នុងប្រទេស កម្ពុជា ដែលនឹងនាំទៅ ឱ្យមាន លទ្ធិប្រជាធិបតេយ្យ កាន់តែ ធំ ជាងមុន, ការគោរព សិទ្ធិមនុស្ស កាន់តែ ធំ ជាងមុន, ហើយ មានការ ការពារ ផ្លូវច្បាប់ ពិតប្រាកដ ដល់ពលរដ្ឋ របស់ខ្លួន។
VOA៖ ខ្ ញុំដឹងថា លោកបានជួបពិភាក្សាជាមួយនឹងលោក William Heidt ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ តើក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនលោកយ៉ាងដូចម្តេចខ្លះ ពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា?
លោក Lowenthal៖ បាទ លោកឯកអគ្គរដ្ឋទូតបានប្រាប់យើងពីបញ្ហាមួយចំនួនដែលកំពុងតែកើតមាន ឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានរំឭកដល់យើងថានៅមានកិច្ចការជាច្រើនដែលនឹងត្រូវធ្វើបន្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថា នឹងមានការបោះឆ្នោតដោយសេរី និងទូលំទូលាយ។ យើងនៅតែមានការព្រួយបារម្ភ។ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ យើងនៅតែមានការព្រួយបារម្ភពី បញ្ហាជាច្រើន ហើយយើងបាននិយាយទៅលោកឯកអគ្គរដ្ឋទូតហើយប្រាប់គាត់ឱ្យជូនដំណឹង ជាប់ជាប្រចាំដល់ក្រុមសមាជិកសភាថា តើនឹងមានការបោះឆ្នោតដោយសេរី ឬទេ។ យើងគាំទ្រដល់ការបោះឆ្នោត ហើយថាតើអ្នកណាក៏ដោយដែលពលរដ្ឋកម្ពុជាសម្រេចបោះឆ្នោតឱ្យគឺ អាស្រ័យលើពលរដ្ឋកម្ពុជាទេ ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកអាចធ្វើបាន គឺធ្វើយ៉ាងណាអាចឱ្យការបោះឆ្នោតនោះត្រូវរៀបចំ ឡើងដោយត្រឹមត្រូវហើយសំឡេងរបស់ពលរដ្ឋកម្ពុជាត្រូវបានគេ ទទួលស្គាល់ ហើយការបោះឆ្នោតនោះ ពិតជាបង្ហាញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា។
VOA៖ ចុះ ជាទូទៅលោកគិតយ៉ាងណាដែរអំពីសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពខាងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា?
លោក Lowenthal៖ ខ្ញុំគិតថា លោកឯកអគ្គរដ្ឋទូតបាននិយាយប្រាប់យើងថា ក្នុងពេលដែលមានការប្រសើរឡើងខ្លះនៅលើផ្នែកនេះ ក៏ប៉ុន្តែនៅមិនទាន់បានច្រើនទេ។ ខ្ញុំក៏នៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្ស Tom Lantos ហើយកាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី មកពិភាក្សាជាមួយពួកយើងអំពីការបណ្តេញរូបលោកចេញពីសភាជាតិ មានដីកាចាប់ខ្លួនគាត់ ហើយគាត់ត្រូវតែចាកចេញពីប្រទេសកម្ពុជា។ ដូច្នេះយើងក្នុងក្រុមសមាជិកសភានេះចង់ធ្វើឱ្យប្រាកដថាមិនគ្រាន់ តែគណបក្សប្រជាជនកម្ពុជាទេដែលត្រូវមានសំឡេង ប៉ុន្តែក៏ត្រូវមានសំឡេងបក្សប្រឆាំងដែរ ហើយប្រសិនបើគេចង់ឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវគឺ ត្រូវតែមានបក្សប្រឆាំងដែលអាចបញ្ចេញសំឡេងបាន ហើយទុកឱ្យពលរដ្ឋកម្ពុជាធ្វើការសម្រេចចិត្ត។ ដូច្នេះយើងមានការព្រួយបារម្ភ។ ទោះបីពលរដ្ឋកម្ពុជាខិតខំបញ្ចេញសំឡេងតាំងពីឆ្នាំ២០១៣ប៉ុន្តែនៅមិន ទាន់ច្រើននៅឡើយទេ។ ដូច្នេះយើងគាំទ្រឱ្យមានការផ្លាស់ប្តូរដើម្បីឱ្យកម្ពុជាក្លាយជា សង្គមមួយដែលមានលក្ខណៈប្រជាធិបតេយ្យ។
VOA៖ បើនិយាយពីមេដឹកនាំគណបក្សប្រឆាំងវិញដូចលោកបានលើកឡើងហើយគឺគាត់ នៅក្រៅប្រទេសនៅឡើយ ដើម្បីគេចចេញពីការចោទប្រកាន់នានាដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា មានលក្ខណៈនយោបាយ ហើយឥឡូវនេះអនុប្រធានរបស់គាត់កំពុងត្រូវបានគេភ្ជាប់ទៅនឹងរឿងរ៉ាវ អាស្រូវជាច្រើន ហើយក្រៅពីនេះគឺមានសមាជិកបក្សប្រឆាំងនៅជាប់ពន្ធនាគារហើយម្នាក់ ក្នុងចំណោមនោះ គឺជាពលរដ្ឋអាមេរិកាំង ហើយតើក្រុមអ្នកតំណាងរាស្រ្តមើលឃើញថា គួរដោះស្រាយបញ្ហាទាំងនេះយ៉ាងម៉េចដែរ?
លោក Lowenthal៖ ជំហានដំបូង គឺក្រុមអ្នកតំណាងរាស្រ្តមើលឃើញថា នេះគឺជាបញ្ហាដែលបានកើតមានឡើងហើយយើងនឹងនិយាយអំពីបញ្ហានេះ។ យើងនៅមិនទាន់បាននិយាយពីបញ្ហានេះនៅឡើយទេ ក្នុងនាមជាក្រុមអ្នកតំណាងរាស្រ្ត បើទោះបីជាលោកសហប្រធាន Steve Chabot និងរូបខ្ញុំ ធ្លាប់បាននិយាយអំពីការអនុញ្ញាតឱ្យមេដឹកនាំគណបក្សប្រឆាំងត្រឡប់ ទៅប្រទេសកម្ពុជា ហើយបញ្ឈប់ការចាប់ខ្លួននេះក៏ដោយ។ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវអាចធ្វើបាន លុះត្រាណាតែគណបក្សប្រឆាំងមិនរងការយាយីរំខាន ហើយអនុញ្ញាតឱ្យសម្តែងមតិដោយសេរី។ យើងក្នុងនាមជាក្រុមសមាជិកសភានៅមិនទាន់ប្រកាន់ជំហរណាមួយពី បញ្ហានេះនៅឡើយទេ។ ដូចលោកដឹងហើយថា យើងទើបតែបង្កើតកាលពីជាងមួយសប្តាហ៍មុន គឺនៅថ្ងៃទី១៧ខែមិនា។ ប៉ុន្តែទាំងលោក Chabot និងខ្លួនខ្ញុំមានការព្រួយបារម្ភពីបញ្ហានេះខ្លាំងណាស់ហើយ អាទិភាពសំខាន់របស់យើងនឹងឱ្យក្រុមសមាជិកសភានឹងសម្តែងមតិពីបញ្ហា នេះ។ ប៉ុន្តែ យើង នៅមិនទាន់ ប្រកាន់ជំហរ នៅឡើយទេ។
VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងនៅពេលឥឡូវនេះកំពុងតែប្រើសិទ្ធិរបស់ពួកគេ កាន់តែច្រើនឡើងក្នុងនាមជាពលរដ្ឋអាមេរិកាំង។ នេះបើតាមប្រភពផ្សេងៗដែលខ្ញុំទទួលបានតាមរយៈការធ្វើសេចក្តី រាយការណ៍ពីសហគមន៍ខ្មែរនៅក្នុងទីក្រុងឡុងប៊ិច។ ដូច្នេះតាមយោបល់របស់លោក តើពួកគាត់គួរតែធ្វើយ៉ាងណាទៀតដើម្បីធានាថា សិទ្ធិសេរីភាពទាំងអស់ដែលលោកទើបមានប្រសាសន៍អម្បាញ់មិញត្រូវបាន គោរព និងជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកំណើតរបស់ពួកគេ?
លោក Lowenthal៖ ខ្ញុំគិតថាពួកគេត្រូវតែសម្តែងមតិ។ ពួកគេត្រូវដឹងថា ពួកគេមានមិត្តភក្តិនៅឯរដ្ឋសភាជាតិដែលពិតជាចង់គាំទ្រឱ្យមាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយគឺប្រទេសកម្ពុជាមួយដែលមានមេដឹកនាំត្រូវបានគេបោះឆ្នោត ជ្រើសរើសដោយសេរី ដោយពលរដ្ឋកម្ពុជា។ សហគមន៍(ខ្មែរ)ឥឡូវនេះ បានសម្តែងមតិ ហើយនឹងថាពួកគេចង់បានការបោះឆ្នោតដោយត្រឹមត្រូវក្នុងប្រទេស កម្ពុជា។
VOA៖ បើនិយាយពីក្រុមសមាជិកសភានេះវិញ តើលោកគិតថាវានឹងពិបាកក្នុងការប្រមូលផ្តុំសមាជិកសភាដទៃទៀតឱ្យ គាំទ្របញ្ហាកម្ពុជាទេ?
លោក Lowenthal៖ អត់ទេ។ ខ្ញុំគិតថាដូចក្រុមសមាជិកសភាដទៃទៀតដែរគឺត្រូវការពេលវេលាមួយ រយៈក្នុងការបង្កើតជាក្រុម ហើយខ្ញុំគិតថាដោយមានការងាករបស់សហរដ្ឋអាមេរិកទៅរកទ្វីបអាស៊ី ហើយឥឡូវមានការផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ ហើយដោយសារកម្ពុជាបានក្លាយជាដៃគូពាណិជ្ជកម្មជាជំហានៗ ខ្ញុំគិតថាមានសមាជិកសភាជាច្រើននឹងចាប់ផ្តើមដឹងពីតម្រូវការដែល ថា ប្រសិនបើប្រទេសកម្ពុជារីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ចជាមួយនឹង សហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកត្រូវតែធ្វើឱ្យប្រាកដពីអ្វីដែល យើងឱ្យតម្លៃ។ ហើយយើងនិយាយទៅកាន់ពលរដ្ឋកម្ពុជាពីអ្វីដែលយើងឱ្យតម្លៃ។ អ្វីដែលយើងឱ្យតម្លៃគឺថា យើងចង់ឱ្យប្រទេសកម្ពុជាជោគជ័យ យើងគាំទ្រទំនាក់ទំនងសេដ្ឋកិច្ច ប៉ុន្តែយើងក៏គាំទ្រពលរដ្ឋកម្ពុជាដែរ។ យើងនឹងសម្តែងមតិពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដែលកំពុងតែត្រូវបានរំលោភ ហើយយើងនឹងសម្តែងមតិក្នុងនាមជាក្រុមអ្នកតំណាងរាស្រ្តដើម្បីឱ្យ មានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ នេះគឺជាការផ្តោតចំណាប់អារម្មណ៍របស់យើងក្នុងនាមជាក្រុមអ្នក តំណាងរាស្រ្ត។
VOA៖ បើខ្ញុំរំឭកពីព្រឹត្តិការណ៍ដែលបានកើតមានឡើងក្នុងពេលកន្លងមក។ ក្នុងពេលកន្លងមកមានសេចក្តីថ្លែងការណ៍ខ្លះពីសភាជាតិហាក់ដូចជា គណបក្សកាន់អំណាចនៅកម្ពុជាមិនទទួលយកទេ។ ដូច្នេះតើមានយន្តការណាដើម្បីធានាថា ការព្រួយបារម្ភដែលសភាបញ្ចេញត្រូវបានកម្ពុជាទទួលយកទេ?
លោក Lowenthal៖ ខ្ញុំគិតថាយើងបានធ្វើឱ្យអាជ្ញាធរកម្ពុជាចាប់អារម្មណ៍ហើយ។ ខ្ញុំគិតថាពួកគេដឹងហើយថា ដោយមានការបង្កើតជាក្រុមសមាជិកសភា គឺសភាសហរដ្ឋអាមេរិកចង់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រទេស កម្ពុជា។ ប៉ុន្តែនេះមានន័យថាត្រូវតែមានការផ្លាស់ប្តូរខ្លះក្នុងប្រទេស កម្ពុជា។
VOA៖ សំឡឹងទៅពេលខាងមុខ។ លោកបានមានប្រសាសន៍ច្រើនពីការបោះឆ្នោត។ ជាការពិតប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ តើលោកមានអនុសាសន៍យ៉ាងណាដែរដល់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បី ជួយធានាឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដូចដែលលោកបានលើកឡើង?
លោក Lowenthal៖ យើងចង់ធ្វើឱ្យប្រាកដថា កំណែទម្រង់អ្វីក៏ដោយដែលបានពិភាក្សាហើយមានការឯកភាពដោយគណបក្ស ទាំងពីរក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣គឺត្រូវបានគេធ្វើតាម។
ក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ អ្វីដែលក្រសួងការបរទេសដឹងគឺមានភាពមិនប្រក្រតីជាច្រើនក្នុង ការបោះឆ្នោតនោះ ហើយត្រូវធានាថា នឹងមានការផ្លាស់ប្តូរសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨។ យើងចង់ធ្វើឱ្យប្រាកដថាក្រសួងការបរទេសតាមដានការងារនេះនិង សង្កេតការណ៍ក្នុងការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍ និងចូលរួមច្រើនជាងកាលពីឆ្នាំ២០១៣។
VOA៖ សូមអរគុណលោក Alan Lowenthal សមាជិកសភាដែលបានផ្តល់បទសម្ភាសដល់ VOA ខ្មែរ។ សូមអរគុណចំពោះពេលវេលារបស់លោក។
លោក Lowenthal៖ អរគុណ។ ខ្ញុំពិតជាសប្បាយចិត្តណាស់លោកគឹមសេង ហើយខ្ញុំមានការគាំទ្រទាំងស្រុងនិងសង្ឃឹមថាក្រុមសមាជិកសភានេះ នឹងមានផលប៉ះពាលពិតប្រាកដលើការអភិវឌ្ឍនិងការផ្លាស់ប្តូរក្នុង ប្រទេសកម្ពុជា៕

No comments:
Post a Comment