អ.ស.ប. បារម្ភ ពីអ្នក បាត់សិទ្ធិ បោះឆ្នោត ដោយសារ គ្មាន អត្តសញ្ញាណប័ណ្ណ និងចំណាកស្រុក
នៅថ្ងៃសុក្រ
នេះ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith)
អ្នករាយការណ៍ ពិសេស របស់ អ.ស.ប. ប្រចាំ នៅប្រទេស កម្ពុជា
បានបង្ហាញ ចំណាប់អារម្មណ៍ របស់ អ្នកស្រី ចំនួន ៥ចំណុច ទាក់ទង នឹងការ
បោះឆ្នោត។
រូបឯកសារ៖
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅ
កម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) និងលោកណៃ វង់ដា
មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុក
នៅឯការិយាល័យសិទ្ធិរបស់អ.ស.ប. កាលពីថ្ងៃទី២១ ខែមីនា
ឆ្នាំ២០១៦។ (រូបភាពផ្តល់ដោយលោក ណៃ វង់ដា)
VOA / វីអូអេ | ២៦ មិនា ២០១៦
ភ្នំពេញ—នៅថ្ងៃសុក្រនេះ អ្នកស្រី
រ៉ូណា ស្មីត ( Rhona Smith)
អ្នករាយការណ៍ ពិសេស របស់ អ.ស.ប. ប្រចាំ នៅប្រទេស កម្ពុជា
បានបង្ហាញ ចំណាប់អារម្មណ៍ របស់ អ្នកស្រី ចំនួន ៥ចំណុច ទាក់ទង នឹងការ
បោះឆ្នោត។
អ្នកស្រី បានបង្ហាញ ចំណាប់អារម្មណ៍ នេះ នៅក្នុងជំនួប ជាមួយ មន្ត្រី
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
ក្តីបារម្ភ ទាំងនោះ រួមមាន៖
ទី១,
ការចេញ អត្តសញ្ញាណប័ណ្ណ មិន ទាន់ពេល វេលា សម្រាប់ យកទៅចុះឈ្មោះ
បោះឆ្នោត។ ទី២, ពលករ ចំណាកស្រុក ដែលអាច បាត់ឱកាស បោះឆ្នោត។ ទី៣,
ការផ្សព្វផ្សាយ ការអប់រំ អំពី ការបោះឆ្នោត ដល់ជនជាតិដើម ភាគតិច ដែលមិនចេះ ភាសាខ្មែរ។ ទី៤, ចំនួន បេក្ខនារី មានចំនួន តិចពេក
បើ ប្រៀបធៀប នឹងបេក្ខជន បុរស
ខណៈ ដែលប្រទេស កម្ពុជា មានស្ត្រី ច្រើន ជាងបុរស។
និងទី៥, គឺ ការលេចឮ ព័ត៌មាន ថា,
ការអប់រំ ពីការបោះឆ្នោត កន្លងមក មានការលម្អៀង, គឺ អត់អព្យាក្រិត្យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.បានសន្យាថា គ.ជ.ប. នឹងសម្រួលនីតិវិធី ដែលអ្នកអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចសុំលិខិតបញ្ជាក់ពី មន្ត្រីឃុំសង្កាត់ដែលអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសម្រាប់ការ បោះឆ្នោត។
ទាក់ទងនឹងការបោះឆ្នោតរបស់ពលករចំណាកស្រុក លោកប្រធានគ.ជ.ប.បានប្រាប់អ្នកស្រី រ៉ូណា ស្មីត ថា គ.ជ.ប.មិនទាន់មានលទ្ធភាពរៀបចំចុះឈ្មោះនិងបោះឆ្នោតនៅក្រៅប្រទេស ទេ ហើយច្បាប់ក៏មិនអនុញ្ញាតដែរ។ គ.ជ.ប. ក៏មានកម្មវិធីបកប្រែភាសា មានកម្មវិធីភាសាកាយវិការ និងការអប់រំជារូបភាពសម្រាប់ជនជាតិដើមភាគតិចមិនចេះអក្សរ និងមិនចេះភាសាខ្មែរ។
គ.ជ.ប. បានបង្កើតគណៈកម្មការចំពោះកិច្ចមួយសម្រាប់សហការជាមួយ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត។
«តើការអប់រំជាអ្វីណា៎។ ការអប់រំមិនមែនជាការឆ្លៀតឱកាសដើម្បីកេងចំណេញខាងនយោបាយនោះទេ។ រឿងនេះយើងកំពុងតែធ្វើហើយ ហើយទូលំទូលាយជាងនេះទៀត។»
លោក ហង្ស ពុទ្ធា បន្តថា ការកំណត់ចំនួនបេក្ខនារី មិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប.ទេ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា កន្លងមកគណបក្សសង្គ្រោះជាតិបានបង្កើនតួនារីស្ត្រីទាំងថ្នាក់ មូលដ្ឋាននិងថ្នាក់ជាតិ។ តែកំណើននៅថ្នាក់ជាតិមិនបានច្រើនដូចថ្នាក់មូលដ្ឋានទេ។ លោកនិយាយថា គណបក្សសង្គ្រោះជាតិនឹងបង្កើនឲ្យស្ត្រីមានតួនាទីពី ២៥% ទៅ៣០% ហើយបេក្ខនារីដែលមានសមត្ថភាពស្មើបុរសនឹងឋិតនៅលំដាប់លើសម្រាប់ ការបោះឆ្នោតខាងមុខ។
«យើងមានពិសោធន៍ដែលក្នុងនោះមានអ្នកដឹកនាំជាស្ត្រីក្នុងឃុំមួយ ចំនួន គឺទទួលបានការគាំទ្រ ហើយយើងឃើញការគ្រប់គ្រងរបស់គាត់នៅមូលដ្ឋាននោះគឺមានប្រសិទ្ធភាព គឺគាត់ហ៊ានការពារ ច្បាស់លាស់ក្នុងតួនាទីបម្រើប្រជាពលរដ្ឋមូលដ្ឋាន។»
រីឯ លោក ឈឹម ផលវរុណ អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា ថ្លែងថា៖
«លោកស្រីរ៉ូណាស្មីត ជាអ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សឲ្យអ.ស.ប. បែរទៅជាចេញសម្តីឲ្យគណបក្សកំណត់កូតាស្ត្រីឈរជាបេក្ខជន មានន័យថា លោកស្រីរ៉ូណា ស្មីត ជាអ្នករំលោភសេរីភាពនយោបាយរបស់គណបក្សទាំងស្រុង។ គណបក្សប្រជាជនកម្ពុជាមានសិទ្ធិស្វ័យសម្រេចនឹងជ្រើសរើសបេក្ខភាព អ្នកនយោបាយឈរឈ្មោះជាបុរស ឬជាស្ត្រីទៅតាមចំនួន ជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស ហើយចាំមើលជាក់ស្តែងនៅពេលដែលបញ្ជីឈរឈ្មោះបោះឆ្នោតចេញជាផ្លូវការ បាទ។»
ទាក់ទងនឹងការចេញអត្តសញ្ញាណប័ណ្ណប្រជាជន កាលពីថ្ងៃទី២៣ខែកុម្ភៈ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូន ប្រជាពលរដ្ឋខ្មែរឲ្យបានទាន់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។ លោកនិយាយថា លោកសង្ឃឹមថា ធ្វើទាន់។ លោកស ខេងបញ្ជាក់ថា មានប្រជាជនជាង១០លាននាក់ត្រូវមានអត្តសញ្ញាណប័ណ្ណ ហើយបច្ចុប្បន្ននៅសល់តែ៣,៦លានទៀតប៉ុណ្ណោះដែលក្រសួងត្រូវធ្វើ អត្តសញ្ញាណប័ណ្ណជូន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានព្រមានមន្ត្រីអត្រានុគោលដ្ឋានឲ្យពន្លឿនការធ្វើអត្ត សញ្ញាណប័ណ្ណ ដែលជាភារកិច្ចរបស់ខ្លួន៕

No comments:
Post a Comment