Sunday, June 12, 2016

គណបក្ស​ ទាំង​ពីរ​ ឈាន​ទៅ​រក​ កាល​កំណត់​ ថ្ងៃ​ជំនួប ក្រោយ​ភាព​ តាន​តឹង​ខ្លាំង | Both parties seek meeting date after heightened tension

គណបក្ស​ ទាំង​ពីរ​ ឈាន​ទៅ​រក​ កាល​កំណត់​ ថ្ងៃ​ជំនួប ក្រោយ​ភាព​ តាន​តឹង​ខ្លាំង

media 
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤@RFI

គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុjង​ឈាន​ទៅ​រក​ពេល​កំណត់​កាល​បរិច្ឆេទ​នៃ​ជំនួប ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នៃ​បក្ស​ដែល​កំពុង​មាន​ជម្លោះ​ទាំង​ពីរ។ ជា​ជំនួប​ដើម្បី​រិះរក​ការ​បន្ធូរ​បន្ថយភាព​តាន​តឹង​និង​ដោះស្រាយ​ជម្លោះ​ នយោបាយ។
ប្រធាន​ ស្តីទី​ គណបក្ស​ សង្គ្រោះ​ជាតិ ​លោក កឹម សុខា នៅ​ថ្ងៃ​ ទី១០ មិថុនា​នេះ​ បាន​ទាក់​ទង​ ទៅ​តាម​ ទូរសព្ទ​ ទៅ​កាន់​ ថ្នាក់​ដឹកនាំ​ គណបក្ស​ ប្រជាជន​ កម្ពុជា​ ដើម្បី​ កំណត់​ កាល​បរិច្ចេទ​ នៃ​ជំនួប​ លើក​ដំបូង ក្រោយ​ជម្លោះ ​តាន​តឹង​ ជាង​កន្លះ​ឆ្នាំ​ មក​នេះ។  លោក​ យឹម​ សុវណ្ណ​ នៅ​មិន​ទាន់​ អាច​បញ្ជាក់ ពី​កាល​បរិច្ឆេទ ដែល​នឹង​ ព្រម​ព្រៀង​គ្នា​ នៅ​ឡើយ​ទេ។  លោក​ សុខ​ ឥសាន ​អ្នក​នាំ​ពាក្យ​ គណបក្ស​ កាន់​អំណាច​ បាន​ប្រាប់​ វិទ្យុ​បារាំង​ ថា, ​គណបក្ស​ ប្រជាជន​ នៅ​រង​ចាំ ​ទូរស័ព្ទ​គ ណបក្ស​ប្រឆាំង,​ ហើយ​ ចម្លើយ​ នឹង​ផ្តល់​ តាម​ទូរសព្ទ។


លោក​ អេង​ ឆៃអ៊ាង ដែល​ជា​អ្នក​ដាក់​សំណើ​សុំ​ជួប​គណបក្ស​ប្រជាជាជន​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា​ជំនួប​ខាង​មុខ​ គឺ​ជា​ជំនួប​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​ ដើម្បី​ជជែក​ស្វែង​រក​របៀប​វារៈ​រួម មុន​នឹង​ ជំនួប​កំពូល​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ សមាសភាព​ក្រុម​ជជែក​ថ្នាក់​កំពូល និង​សមាសភាព​ថ្នាក់​ពង្រឹង​វប្បធម៌​សន្ទនា​បាន​ត្រៀម​រួច​រាល់​អស់ហើ​យ។ ក្រុម​កំពូល​គឺ​ដឹក​នាំ​ដោយ​លោក​កឹម​ សុខា​ ដែល​ជា​ប្រធាន​ស្តី​ទី​គណបក្ស​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​សមាសភាព​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​កន្លង​ទៅ លោក​ប៉ុល ហំម​ ដែល​ជា​ប្រធាន​គណកម្មការ​នាយក​គណបក្ស​ គឺ​ជា​អ្នក​ដឹកនាំ។ ដោយ​ឡែក គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហរ​ចាស់​ គឺ​គ្មាន​ការ​លើក​លែង​ទោស​ដល់​អ្នក​កំពុង​ជាប់​ឃុំ​ និង​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​តុលាការ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ជំនួប​ក៏​ដោយ។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​ពី​លោក សុខ​ ឥសាន។ អ្នកនាំ​ពាក្យ​រូ​បនេះ បាន​សង្កត់​ធ្ងន់​ថា​បើ​មាន​ការ​ដោះលែង​មែន​ កម្ពុជា​នឹង​សាបព្រួស​នូវ​វប្បធម៌​និទណ្ឌភាព​ ដែល​ជា​ឧបសគ្គ​ក្នុង​សង្គម។ ហើយ​កម្ពុជា​ក៏​គួរ​តែ​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​បែងចែក​អំណាច​បី​ដាច់​ពី​ គ្នា​នោះ។

សង្គម​កម្ពុជា​បាន​ស្គាល់​ភាព​តាន​តឹង​ផ្នែក​នយោបាយ​រហូត​ដល់​បក្ស​ប្រឆាំង​ ពហិការ​មិន​ចូល​ធ្វើ​ការ​នៅ​ក្នុង​សភា​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង ​រាស្ត្រ និង​ការ​បន្ត​នីតិវិធី​តុលាការ​មក​លើ​លោក កឹម សុខា។ក្នុង​ជម្លោះ​នយោបាយ​នេះ​ អង្គការ​សហប្រជាជាតិ និង​សហភាព​អ៊ឺរ៉ុប បាន​សំដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន និង​បាន​ស្នើ​សុំ​បក្ស​ធំ​ទាំង​ពីរ​ពិចារណា​ឡើង​វិញ​នូវ​វប្បធម៌​សន្ទនា និង​បញ្ចប់​ការ​រុក​គួន​ផ្នែក​នយោបាយ​មក​លើ​បក្ស​ប្រឆាំង​និង​សកម្មជន​នានា​ ដើម្បី​ថែ​រក្សា​បរិយាកាស​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ៕




No comments:

Post a Comment