គណបក្ស ទាំងពីរ ឈានទៅរក កាលកំណត់ ថ្ងៃជំនួប ក្រោយភាព តានតឹងខ្លាំង

គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុjងឈានទៅរកពេលកំណត់កាលបរិច្ឆេទនៃជំនួប ក្រុមពង្រឹងវប្បធម៌សន្ទនានៃបក្សដែលកំពុងមានជម្លោះទាំងពីរ។ ជាជំនួបដើម្បីរិះរកការបន្ធូរបន្ថយភាពតានតឹងនិងដោះស្រាយជម្លោះ នយោបាយ។
ប្រធាន
ស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃ ទី១០
មិថុនានេះ បានទាក់ទង ទៅតាម ទូរសព្ទ ទៅកាន់ ថ្នាក់ដឹកនាំ គណបក្ស
ប្រជាជន កម្ពុជា ដើម្បី កំណត់ កាលបរិច្ចេទ នៃជំនួប លើកដំបូង
ក្រោយជម្លោះ តានតឹង ជាងកន្លះឆ្នាំ មកនេះ។ លោក យឹម សុវណ្ណ
នៅមិនទាន់ អាចបញ្ជាក់ ពីកាលបរិច្ឆេទ
ដែលនឹង ព្រមព្រៀងគ្នា នៅឡើយទេ។ លោក សុខ ឥសាន
អ្នកនាំពាក្យ គណបក្ស កាន់អំណាច បានប្រាប់ វិទ្យុបារាំង ថា,
គណបក្ស ប្រជាជន នៅរងចាំ ទូរស័ព្ទគ ណបក្សប្រឆាំង,
ហើយ ចម្លើយ នឹងផ្តល់ តាមទូរសព្ទ។
លោក អេង ឆៃអ៊ាង ដែលជាអ្នកដាក់សំណើសុំជួបគណបក្សប្រជាជាជនកម្ពុជា បានឱ្យដឹងថាជំនួបខាងមុខ គឺជាជំនួបក្រុមពង្រឹងវប្បធម៌សន្ទនា ដើម្បីជជែកស្វែងរករបៀបវារៈរួម មុននឹង ជំនួបកំពូលដើម្បីដោះស្រាយបញ្ហានយោបាយនាពេលបច្ចុប្បន្ន។ សម្រាប់គណបក្សសង្គ្រោះជាតិ សមាសភាពក្រុមជជែកថ្នាក់កំពូល និងសមាសភាពថ្នាក់ពង្រឹងវប្បធម៌សន្ទនាបានត្រៀមរួចរាល់អស់ហើយ។ ក្រុមកំពូលគឺដឹកនាំដោយលោកកឹម សុខា ដែលជាប្រធានស្តីទីគណបក្ស ប៉ុន្តែលោកមិនបានបញ្ជាក់សមាសភាពក្រុមពង្រឹងវប្បធម៌សន្ទនានោះទេ។
យ៉ាងណាក៏ដោយកន្លងទៅ លោកប៉ុល ហំម ដែលជាប្រធានគណកម្មការនាយកគណបក្ស គឺជាអ្នកដឹកនាំ។ ដោយឡែក គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហរចាស់ គឺគ្មានការលើកលែងទោសដល់អ្នកកំពុងជាប់ឃុំ និងប្រឈមមុខនឹងប្រព័ន្ធតុលាការនោះទេ បើទោះបីជាមានជំនួបក៏ដោយ។ នេះគឺជាការគូសបញ្ជាក់ពីលោក សុខ ឥសាន។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថាបើមានការដោះលែងមែន កម្ពុជានឹងសាបព្រួសនូវវប្បធម៌និទណ្ឌភាព ដែលជាឧបសគ្គក្នុងសង្គម។ ហើយកម្ពុជាក៏គួរតែប្តូររដ្ឋធម្មនុញ្ញដែលបែងចែកអំណាចបីដាច់ពី គ្នានោះ។
សង្គមកម្ពុជាបានស្គាល់ភាពតានតឹងផ្នែកនយោបាយរហូតដល់បក្សប្រឆាំង ពហិការមិនចូលធ្វើការនៅក្នុងសភាបន្ទាប់ពីមានការចាប់ខ្លួនតំណាង រាស្ត្រ និងការបន្តនីតិវិធីតុលាការមកលើលោក កឹម សុខា។ក្នុងជម្លោះនយោបាយនេះ អង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុប បានសំដែងក្តីព្រួយបារម្ភចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន និងបានស្នើសុំបក្សធំទាំងពីរពិចារណាឡើងវិញនូវវប្បធម៌សន្ទនា និងបញ្ចប់ការរុកគួនផ្នែកនយោបាយមកលើបក្សប្រឆាំងនិងសកម្មជននានា ដើម្បីថែរក្សាបរិយាកាសសម្រាប់ការបោះឆ្នោតខាងមុខ៕

No comments:
Post a Comment