Tuesday, June 28, 2016

គណបក្ស​ ប្រជាជន​ កម្ពុជា ​ប្រារព្ធ​ខួប​ លើក​ទី​៦៥​ នៃ​ការ​បង្កើត​បក្ស ​របស់​ខ្លួន | CPP celebrates 65th birthday

គណបក្ស​ ប្រជាជន​ កម្ពុជា ​ប្រារព្ធ​ខួប​ លើក​ទី​៦៥​ នៃ​ការ​បង្កើត​បក្ស ​របស់​ខ្លួន

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៦

 

ហ៊ុន សែន ខួប​បង្កើត​បក្ស​​ខួប​លើក​ទី​៦៥ ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន នា​ទីស្នាក់ការ​កណ្ដាល​បក្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
 
គណបក្ស​ ប្រជាជន​ កម្ពុជា​ ប្រារព្ធ​ខួប ​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការបង្កើត​បក្ស នា​ទីស្នាក់ការ​ កណ្ដាល​បក្ស​ របស់​ខ្លួន នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ ទី​២៨ មិថុនា។

គណបក្ស ​ប្រជាជន​ កម្ពុជា មាន​ឈ្មោះ​ដើម​ ថា គណបក្ស​ ប្រជាជន​ បដិវត្តន៍​ កម្ពុជា ដែល​ត្រូវ ​បាន​បង្កើត​ឡើង​ ដោយ​លោក សឺន ង៉ុកមិញ ហៅ​ អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។  លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ ជា​ភាសា​ វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង ​ដែល​មាន ​ឪពុក​ ជា​ខ្មែរ​ក្រោម និង​ម្តាយ​ ជា​ជនជាតិ​ វៀតណាម នៅ​ខេត្ត​ ព្រះត្រពាំង កម្ពុជា​ក្រោម​នោះ គឺ​ ជា​អតីត​ សមាជិក​ បក្ស​កុម្មុយនីស្ត​ ឥណ្ឌូចិន ដែល​ត្រូវ​ បាន​បង្កើត​ឡើង​ ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​ ១៩៣០។

បក្ស​ប្រជាជន​ បដិវត្តន៍​ កម្ពុជា ដែល​បង្កើត​ឡើង ​ដោយ​មាន​ ការ​ជួយ​ ជ្រោមជ្រែង​ ពី​យួន កុម្មុយនីស្ត​ វៀតមិញ មាន​គោល​បំណង​ បណ្ដេញ​ អាណានិគម​និយម​ បារាំង ចេញ​ឲ្យ​អស់ ​ពី​ភូមិភាគ​ ឥណ្ឌូចិន​ ទាំង​មូល។  ចលនា​នេះ បាន​ធ្វើ​ការ​ តស៊ូ​ ជា​របៀប​ ទ័ព​ព្រៃ ​ប្រឆាំង​បារាំង រហូត ​ដល់​ឆ្នាំ​១៩៥៤។


No comments:

Post a Comment