គណបក្ស ប្រជាជន កម្ពុជា ប្រារព្ធខួប លើកទី៦៥ នៃការបង្កើតបក្ស របស់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៦
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីខួបលើកទី៦៥
(១៩៥១-២០១៦) នៃការបង្កើតបក្សរបស់ខ្លួន នាទីស្នាក់ការកណ្ដាលបក្ស
ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
RFA/Brach Chev
គណបក្ស ប្រជាជន កម្ពុជា មានឈ្មោះដើម ថា គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា ដែលត្រូវ បានបង្កើតឡើង ដោយលោក សឺន ង៉ុកមិញ ហៅ អាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះ ជាភាសា វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង ដែលមាន ឪពុក ជាខ្មែរក្រោម និងម្តាយ ជាជនជាតិ វៀតណាម នៅខេត្ត ព្រះត្រពាំង កម្ពុជាក្រោមនោះ គឺ ជាអតីត សមាជិក បក្សកុម្មុយនីស្ត ឥណ្ឌូចិន ដែលត្រូវ បានបង្កើតឡើង ដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ ១៩៣០។
បក្សប្រជាជន បដិវត្តន៍ កម្ពុជា ដែលបង្កើតឡើង ដោយមាន ការជួយ ជ្រោមជ្រែង ពីយួន កុម្មុយនីស្ត វៀតមិញ មានគោលបំណង បណ្ដេញ អាណានិគមនិយម បារាំង ចេញឲ្យអស់ ពីភូមិភាគ ឥណ្ឌូចិន ទាំងមូល។ ចលនានេះ បានធ្វើការ តស៊ូ ជារបៀប ទ័ពព្រៃ ប្រឆាំងបារាំង រហូត ដល់ឆ្នាំ១៩៥៤។
No comments:
Post a Comment