លោក ហ៊ុន សែន បិទផ្លូវ ចរចា បើ បក្សប្រឆាំង យកបញ្ហា អ្នកជាប់ឃុំ មកដាក់ លើតុ
VOD / វីអូឌី |
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមក
លោក នាយករដ្ឋមន្ត្រី បានបញ្ជាក់ ជាថ្មី អំពី ជំហរ របស់លោក ថា, គ្មាន ការចរចា ជាមួយ បក្សប្រឆាំង នោះឡើយ ប្រសិនបើ របៀបវារៈ អ្នកជាប់ឃុំ ត្រូវ បានគេ លើកយកមក ពិភាក្សា ដើម្បី ស្វែងរក ដំណោះស្រាយ នយោបាយ នោះ។
កាលព្រឹក ថ្ងៃសៅរ៍ ម្សិលមិញ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែង នៅឯស្នាក់ការ កណ្ដាល គណបក្ស ថា, គណបក្សប្រឆាំង នឹងស្វែងរក ការចរចា នយោបាយ ជាមួយ គណបក្ស កាន់អំណាច ដើម្បី បើកផ្លូវ ដល់កា រ វិលត្រឡប់ របស់លោក សម រង្ស៊ី ដែលកំពុង និរទេស ខ្លួនឯង នៅឯបរទេស និងដោះលែង តំណាងរាស្ត្រ បក្សប្រឆាំង, មន្ត្រី ការពារ សិទ្ធិមនុស្ស, មន្ត្រី រៀបចំ ការបោះឆ្នោត, និងសកម្មជន នយោបាយ ដទៃទៀត។
ទោះជាយ៉ាងណា គេហទំព័រព័ត៌មានក្នុងស្រុកមួយដែលអះអាងថា បានសម្ភាសតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ដែលបានអះអាងថា៖ «គ្មាន ការចរចា ណាមួយ កើតឡើង រវាង គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ នៅពេល ខាងមុខ នេះទេ។»
គេហទំព័រដដែលនេះ បានអះអាងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បើមានការចចារពេលនេះនឹងអាចជះឥទ្ធិពលទៅលើដំណើរការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។
លោកនាយករដ្ឋម្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែលោកថា គណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងមិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។
មនុស្ស ១៩នាក់ ក្នុងនោះមានតំណាងរាស្ត្រ ២រូប មន្ត្រីការពារសិទ្ធិមនុស្ស ៤រូប មន្ត្រីរៀបចំការបោះឆ្នោត ១រូប និងសកម្មជននយោបាយជាច្រើននាក់ទៀត ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនជាបន្តបន្ទាប់។
ចំណែកឯលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់ផងដែរ ទាក់ទិននឹងសំណុំរឿងដ៏ចម្រូងចម្រាសមួយដែលគេចោទថា លោកមានទំនាក់ទំនងស្នេហាជាមួយ ខុម ចាន់តារ៉ាទី៕
No comments:
Post a Comment