Friday, July 29, 2016

[Vietnamization, Ratanakiri] ឈើ​ប្រណិត​ នៅ​តែ ​ត្រូវ​ គេ​ បន្ត​ដឹក​ចេញ​ ពី​ព្រៃ​សហគមន៍​ ការពារ ​ក្នុង​ខេត្ត​ រតនគិរី | High-grade luxury wood continue to be logged in protected forests, transported out of Ratanakiri

[Background / related]

GRAND CONCESSIONS
..

ឈើ​ប្រណិត​ នៅ​តែ ​ត្រូវ​ គេ​ បន្ត​ដឹក​ចេញ​ ពី​ព្រៃ​សហគមន៍​ ការពារ ​ក្នុង​ខេត្ត​ រតនគិរី

RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៦

«ឈើ ​លាក់​ទុក​នេះ ​មាន​ការ​កាប់ ​ពី​ប្រជាពលរដ្ឋ​ សហគមន៍​ នៅ​តំបន់​នោះ, កាប់​ ឲ្យ​ឈ្មួញ​ អ្នក​មាន ​រថយន្ត​ ទំនើប។  ឈ្មួញ​ ដែល​មាន ​រថយន្ត​ទំនើប ​ចូល​មក​ ដឹក​ជញ្ជូន ​បន្ត​ទៅ ​ប្រទេស ​វៀតណាម»

["The villagers felled the trees to give to the traders with the luxury vehicles.  The traders with the luxury vehicles would then come and transport these logs to Vietnam."]
 
ឡាន​ដឹក​ឈើ រតនគិរី ២០១៦ ៨៥៥
រថយន្ត​ដឹក​ឈើ​ជាប់​ផុង​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

ឈើ​ប្រណិត​ ប្រភេទ​ធ្នង់ នៅ​តែ ​ត្រូវ ​គេ ​ដឹក​ជញ្ជូន​ចេញ ​ពី​ព្រៃ​សហគមន៍​ ឃុំ​កោះពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី តាម​រយៈ​ឈ្មួញ ​ប្រមូល​ទិញ​ ឈើ​នោះ ​ពី​ប្រជាពលរដ្ឋ​ ដែល​ចូល​ព្រៃ​ កាប់​ឈើ។  មន្ត្រី​ឃ្លាំ​មើល​ បញ្ហា​ព្រៃ​ឈើ ​នៃ​សមាគម ​អាដហុក (ADHOC) ចាត់ទុក​ ករណី​នេះ ​ជា​បទល្មើស ​ព្រៃ​ឈើ ដែល​នៅ​តែ ​បន្ត​ កើត​មាន​ ក្រោយ​យុទ្ធនាការ​ បង្ក្រាប ​របស់​ គណៈកម្មការ​ បង្ក្រាប និង​ទប់ស្កាត់​ បទល្មើស​ព្រៃ​ ថ្នាក់​ជាតិ។
 
មន្ត្រី​ឃ្លាំ​មើល​ បញ្ហា​ព្រៃ​ឈើ ​នៃ​សមាគម​ អាដហុក ខេត្ត​រតនគិរី អំពាវនាវ​ ឲ្យ​មន្ត្រី​ ព្រៃ​ឈើ ចាត់​វិធានការ​ បង្ក្រាប ​ឲ្យ​មាន ប្រសិទ្ធភាព ​ចំពោះ​ បទល្មើស​ កាប់​ឈើ​ប្រណិត ដែល​នៅ​តែ​ បន្ត​ កើត​មាន ​ក្នុង​តំបន់​ព្រៃ​ ការពារ​ សហគមន៍។
 
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង ​បន្ទាប់ ​ពី​មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល​ ដែល​ចុះ​ ធ្វើ​ការងារ​ នៅ​ភូមិ​ផាក់ណាម ឃុំ​កោះពាក្យ ស្រុក​វើនសៃ កាល​ពី​ថ្ងៃ​ ទី​២៧ ខែ​កក្កដា បាន​ប្រទះ​ឃើញ​ ឈើ​ធ្នង់​ រាប់​រយ​ កំណាត់ ត្រូវ​ បាន​ឈ្មួញ​ ដឹក​ជញ្ជូន​ចេញ ​ពី​ភូមិ​ផាក់ណាម ទម្លាក់​ចោល ​នៅ​ភូមិ​ឃួន ក្នុង​ឃុំ​កោះពាក្យ ដោយសារ ​ស្ពាន​ចាស់​ ទ្រុឌទ្រោម។
 
មន្ត្រី​ អង្គការ​ ក្រៅ​រដ្ឋាភិបាល ​ដែល​បាន​ឃើញ​ ហេតុការណ៍​នេះ បាន​ថត​រូប​ បង្ហោះ​ តាម​បណ្ដាញ​ ព័ត៌មាន​ សង្គម ​ហ្វេសប៊ុក (Facebook) ដើម្បី​ បង្ហាញ ​ឲ្យ​អាជ្ញាធរ​ឃើញ និង​ចាត់​វិធាន ការ​បង្ក្រាប។

គំនរ​ឈើ រតនគិរី ២០១៦ ៨៥៥
គំនរ​ឈើ​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា ភូមិ​ផាក់ណាម គឺ​ជា​ចំណុច​ក្តៅ​នៃ​បទល្មើស​ស្តុក​ឈើ​ប្រណិត ដែល​អ្នក​ភូមិ​ភាគ​ច្រើន​នាំ​គ្នា​ចូល​ព្រៃ​សហគមន៍​កាប់​ឈើ​ធ្វើ​មុខ​របរ​ លក់​ឲ្យ​ឈ្មួញ ដែល​មាន​អ្នក​មាន​អំណាច​កាង​ការពារ។  លោក​ កត់​សម្គាល់​ ថា, ថ្វីត្បិត តែ​ គណៈកម្មាធិការ​ ជាតិ​ បង្ក្រាប និង​ទប់ស្កាត់​ បទល្មើស ​ព្រៃ​ឈើ បាន​បើក​ យុទ្ធនាការ ​ក្តៅ​ បង្ក្រាប​ យ៉ាង​ណា​ក្តី ក៏​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​នេះ​ នៅ​តែ​ បន្ត​កាប់​ឈើ​លក់​ ឲ្យ​ឈ្មួញ ​ប្រមូល​ទិញ ដើម្បី​ ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ ទៅ​លក់​ ឲ្យ​ឈ្មួញ ​វៀតណាម៖ «ឈើ ​លាក់​ទុក​នេះ ​មាន​ការ​កាប់ ​ពី​ប្រជាពលរដ្ឋ​ សហគមន៍​ នៅ​តំបន់​នោះ, កាប់​ ឲ្យ​ឈ្មួញ​ អ្នក​មាន ​រថយន្ត​ ទំនើប។  ឈ្មួញ​ ដែល​មាន ​រថយន្ត​ទំនើប ​ចូល​មក​ ដឹក​ជញ្ជូន ​បន្ត​ទៅ ​ប្រទេស ​វៀតណាម»


មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​សុំ​មិន​ ឲ្យ​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​គំនរ​ឈើ​នៅ​ភូមិ​ផាក់ណាម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា បញ្ជាក់​ថា រថយន្ត​ទេសចរណ៍​តូចៗ​ចំនួន​បី​បួន​គ្រឿង ត្រូវ​បាន​ឈ្មួញ​ប្រើប្រាស់​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​កំណាត់​នោះ បន្ត​ពី​ភូមិ​ឃួន ចូល​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ទាំង​យប់ បន្ទាប់​ពី​ព័ត៌មាន​នេះ​បែក​ធ្លាយ​ដល់​មន្ត្រី​ព្រៃ​ឈើ៖ «ឃើញ ​តាម​ផ្លូវ​គេ​ជាប់​ផុង ខ្ញុំ​ថត​យក។ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ គេ​ចាក់​ចោល​លើ​ផ្លូវ ដោយសារ​ស្ពាន​អត់​មាន​ស្អី​ឆ្លង​ស្ពាន​បាក់។ នៅ​ចំណុច​ស្ពាន​ហ្នឹង​ជា​កន្លែង​ស្តុក​ឈើ​ច្រើន គេ​ថា​នៅ​កន្លែង​ហ្នឹង​ឡាន​ឡង់គ្រីស័រ (Landcruiser) មក​ទទួល​ឈើ​ហ្នឹង​ច្រើន​ជាង​គេ»
 

សមាជិក​សហគមន៍​ភូមិ​ឃួន លោក កា ចឹង ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពិត​ជា​អ្នក​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​ជា​មុខ​របរ​លក់​ ទៅ​ឲ្យ​ឈ្មួញ ក៏ប៉ុន្តែ​លោក​ថា ឈើ​ដែល​អ្នក​ភូមិ​អារ​នោះ គឺ​ជា​ចំនៀរ​ឈើ​សេសសល់​ដែល​អ្នក​ភូមិ​ប្រមូល​បាន​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ៖ «ឈើ ​នេះ​គេ​ទិញ​ពី​ភូមិ​យើង​ហ្នឹង​ហើយ ឈើ​ចំនៀរ​តូចៗ​ណា សហគមន៍​គេ​រក​ពី​ក្នុង​ព្រៃ។ ដឹក​ពី​ក្នុង​ព្រៃ​មក គេ​ប្រមូល​ទិញ​ដឹក​ដាក់​ក្នុង​ឡាន»
អ្នក​យក​ព័ត៌មាន​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​ព្រៃ​ឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ទទួល​បន្ទុក​ស្រុក​វើនសៃ លោក ជា កុលណារ៉ា សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក៏ប៉ុន្តែ​រូបភាព​ដែល​ថត​បង្ហោះ​បង្ហាញ​ថា ឈើ​ដែល​អ្នក​ភូមិ​កាប់​នោះ​មិន​មែន​ជា​ចំនៀរ​ឈើ​នោះ​ទេ។
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី បច្ចុប្បន្ន បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុមហ៊ុន​បាន​បញ្ចប់​ហើយ ក៏ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ទេសចរណ៍​តូចៗ និង​ម៉ូតូ​ពី​បណ្ដា​ស្រុក​នានា​នៅ​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន​នៅ​តាម​ច្រក​របៀង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស៕




No comments:

Post a Comment