Thursday, April 23, 2015

គ.ជ.ប​. សម្រេច​ ដាក់​លោក ហង្ស ពុទ្ធា ជា​អ្នកនាំពាក្យ | NEC decides to have Hang Puthea as spokesman

គ.ជ.ប​. សម្រេច​ ដាក់​លោក ហង្ស ពុទ្ធា ជា​អ្នកនាំពាក្យ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ មេសា ២០១៥

ហង្ស ពុទ្ធា ៦២០
នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។  Photo: RFA


គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត ​ថ្មី (គ.ជ.ប.) សម្រេច​ដាក់​លោក ហង្ស ពុទ្ធា ជា​អ្នកនាំពាក្យ​ ដើម្បី ឆ្លើយឆ្លង​ ព័ត៌មាន​ ជាមួយ​ សាធារណជន​នានា។

អនុប្រធាន ​គ.ជ.ប. លោក គួយ ប៊ុនរឿន បាន​ឲ្យ ​វិទ្យុ ​អាស៊ី សេរី​ ដឹង​នៅ​ថ្ងៃ​ ទី​២៣ មេសា​ ថា, គ.ជ.ប. ​បាន​ប្រជុំ​ កាល​ពី​ថ្ងៃ ​ទី​២២ មេសា ដោយ​សម្រេច​ ដាក់​លោក ហង្ស ពុទ្ធា ជា​អ្នកនាំ​ពាក្យ ​នៃ​ស្ថាប័ន​នេះ។


លោក គួយ ប៊ុនរឿន បញ្ជាក់​ថា មូលហេតុ​ដែល​គ.ជ.ប សម្រេច​ដាក់​លោក ហង្ស ពុទ្ធា ព្រោះ​លោក​ជា​បុគ្គល​មួយ​រួប​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​ពី​ការងារ​បោះឆ្នោត​ជាច្រើន​មក​ហើយ ដើម្បីពាំនាំ​ព័ត៌មាន​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​កុំ​ឲ្យ​មាន​បញ្ហា​ខុស​ឆ្គង។

លោក ហង្ស ពុទ្ធា ជា​អតីត​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) និង​ជា​សមាជិក​ទី៩ នៃគ.ជ.ប​ថ្មី មក​ពី​សង្គម​ស៊ីវិល។



No comments:

Post a Comment