Paris Peace Accords 23 Oct. 1991

Tuesday, June 28, 2016

លោក ផៃ ស៊ីផាន ចោទប្រធាន HRW Mr Brad Adam ថា ញុះញង់ ឱ្យគេ មើលងាយ សម្តេច ហ៊ុន សែន ក្នុងភាព អវិជ្ជមាន












លោក ផៃ ស៊ីផាន ចោទប្រធាន HRW Mr Brad Adam ថា ញុះញង់ ឱ្យគេ មើលងាយ សម្តេច ហ៊ុន សែន ក្នុងភាព អវិជ្ជមាន

 * * *


លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ រដ្ឋាភិបាល តាមរយៈលិខិត ចំហរ បានបង្ហាញ ការចម្លែក ក្នុងចិត្ត ចំពោះ ឃ្លីបវីដេអូ របស់ អង្គការ Human Right Watch និងអង្គការ អន្តរជាតិ មួយចំនួនទៀត ដែលពាក់ព័ន្ធ នឹងតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ បានធ្វើកិច្ចប្រជុំ ជាមួយ ពលរដ្ឋ ខ្មែរ-អាមេរិកាំង មួយចំនួន នៅទីក្រុង ឡងប៊ិច កាលពីថ្ងៃសៅ រ៍ ។ 

មន្ត្រីអ្នកនាំពាក្យរូបនេះយល់ថា អង្គការ Human Right Watch តែងតែ បញ្ចេញរបាយការណ៍ ប្រឌិត ពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស នៅកម្ពុជា។ 

របាយការណ៍ ប្រឌិត របស់ អង្គការនេះ តែងតែត្រូវ បានផ្សាយបន្ត ដោយបណ្តាញ សារព័ត៌មាន ជាភាសា អង់គ្លេស នៅក្នុងស្រុក ដែលបង្កប់ ដោយអ្នកធ្វើរបាយការណ៍ ព័ត៌មាន ជាជនបរទេស ឬ ភ្នាក់ងារបរទេស។  អ្នកបង្កប់ខ្លួននៃជនបរទេសទាំងនោះ ធ្វើព័ត៌មាន ហើយយ ករបាយការណ៍ប្រឌិត បំប៉ោងព័ត៌មាន ធ្វើឲ្យលេចឭនៅក្នុងប្រទេសកម្ពុជា ថែមទាំង ទិសដៅ លាបពណ៌បន្ថែម ដើម្បី ជាទឡ្ហីករណ៍ និងសម្រាប់ ការកត់ត្រាបន្ត និងប្រើប្រាស់ដោយ បណ្តាញ របស់ពួកគេ លើឆាកអន្តរជាតិ។

លោកផៃ ស៊ីផាន បានរិះគន់ចំពោះបណ្ដាសារព័ត៌មានមួយចំនួនថា បានពង្រីកដែនសក្តានុពលភាពនៃព័ត៌មានទុច្ចរិត ក្នុងទិសដៅញុះញង់ ធ្វើឲ្យមានប្រតិកម្មតតាំង ឬ លោក បានចោទប្រធាន អង្គការ Human Right Watch ថា បានថ្លែង និងពន្យល់ពលរដ្ឋខ្មែរ-អាមេរិក ឲ្យធ្វើញត្តិ ប្រាប់ទៅមន្ត្រីមូលដ្ឋាន ឬអ្នកនយោបាយ អាមេរិក ឲ្យគាបសង្កត់ ឬធ្វើ ឲ្យអ្នកទាំងនោះ មើលមកសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរូបភាពអវិជ្ជមាន។ ប្រធានអង្គការនេះ ក៏បានវាយប្រហារ ដល់មន្ត្រីជាន់ខ្ពស់ អាមេរិកកាំង ដែលមកធ្វើការ នៅក្នុងប្រទេស កម្ពុជា ដោយចោទថា មន្ត្រីអាមេរិកាំង ទាំងនោះ ក្លាយជាមិត្តសម្តេចហ៊ុន សែន។ 


គេ បានលើកឡើង អំពីរឿង ក៥ ធ្វើជាទឡ្ហីករណ៍ នៅក្នុងទិសដៅ ចោទសម្តេច ហ៊ុន សែន និងលោក ញឹម វណ្ណដា នៅក្នុងបរិបថ ឧក្រិដ្ឋកម្ម សង្គ្រាម ផងដែរ។  គួរ បញ្ជាក់ថា នេះ មិនមែន ជាលើកទីមួយទេ ដែលលោក ផៃ ស៊ីផាន ប្រតិកម្ម រិះគន់ ចំពោះ អង្គការ សង្គមស៊ីវិល ដែលតែងតែ លើកឡើង ពីបញ្ហាសិទ្ធិមនុស្ស និងភាពអសកម្ម របស់ រដ្ឋាភិបាលកម្ពុជា៕

(ដោយ៖ គីម ចាន់ចាវ) VAYO FM


1 comment:

  1. Anonymous3:50 PM

    Ah Phay Siphoam is so hypocrite and stupid. He tries to save his ass and afraid of losing his CPP regime which enjoys living in with some whore. This guy needs to wake up and stop being naive. He needs to lean to accept his responsibility when it comes to his opportunity to become an opportunist in Cambodian [Communist] People Party regime made in Vietnam by Ghost Ho Chi Minh. Phay Siphoam needs to do something before it is too late. Khmer people will appreciate him if he confesses his mistakes to be a part of the bad CPP regime and go somewhere else to enjoy his life peacefully. Again, wake up, Ah Phay Siphoam.

    ReplyDelete