Paris Peace Accords 23 Oct. 1991

Saturday, January 30, 2016

ប្រវត្តិរូប សង្ខេប លោក សម រង្សីុ | Sam Rainsy's updated CV - ខេមរភាសា

 http://truth2power-media.blogspot.com/2016/01/sam-rainsys-updated-cv.html 
http://truth2power-media.blogspot.com/2016/01/sam-rainsys-updated-cv.html


 https://scontent-sin1-1.xx.fbcdn.net/hphotos-xat1/v/t1.0-9/12651016_1035319333191466_8262773802894569586_n.png?oh=9803e9028bc0a9c6f362fa72cae707a4&oe=573EC313

២៩ មករា ២០១៦ | 29 January 2016
ប្រវត្តិរូប លោក សម រង្សីុ | Sam Rainsy's updated CV

ប្រវត្តិរូប សង្ខេប លោក សម រង្សីុ

ទិន្នន័យផ្ទាល់ខ្លួន និងគ្រួសារ

- កើតថ្ងៃ ទី១០ ខែមិនា ឆ្នាំ១៩៤៩ នៅទីក្រុង ភ្នំពេញ

- ឪពុកឈ្មោះ សម សារី ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ច្រើនក្រសួង ក្នុងរដ្ឋាភិបាល ដឹកនាំ ដោយសម្តេច ព្រះនរោត្តម សីហនុ ក្នុងទស្សវត្សរ៍ ១៩៥០


- ម្តាយឈ្មោះ អ៊ិន ឯម ជាគ្រូបង្រៀន និងជាស្ត្រីខ្មែរ ទីមួយ ដែលបានរៀន បញ្ចប់មធ្យមសិក្សា, ហើយ ទទួលសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ Baccalauréat ក្នុងទស្សវត្សរ៍ ១៩៣០


- បានរៀប អាពាហ៍ពិពាហ៍ ជាមួយ លោកស្រី ជូឡុង សូមួរ៉ា នៅឆ្នាំ ១៩៧១ និងមានកូន ៣នាក់


- បានចាកចេញ ពីប្រទេស កម្ពុជា ទៅប្រទេស បារាំង ក្នុងឆ្នាំ ១៩៦៥ និងត្រឡប់ មករស់នៅ ប្រទេស កម្ពុជាវិញ នៅឆ្នាំ ១៩៩២។


ការសិក្សា

- ថ្នាក់បឋមសិក្សា នៅទីក្រុង ភ្នំពេញ, ប៉ារីស (ប្រទេស បារាំង), និងឡុងដ៍ (ប្រទេស អង់គ្លេស)។

- ថ្នាក់វិទ្យាល័យ នៅទីក្រុង ភ្នំពេញ (វិទ្យាល័យ បារាំង Descartes និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ) និងទីក្រុង ប៉ារីស (វិទ្យាល័យ Janson de Sailly)។  សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ Baccalauréat និទ្ទេស ល្អប្រសើរ Mention Bien ទីក្រុង ប៉ារីស ឆ្នាំ១៩៦៦។


- កម្រិត ឧត្តមសិក្សា៖


* ផ្នែកគ្រប់គ្រង សហគ្រាស (សញ្ញាបត្រ អនុបណ្ឌិត ផ្នែកគ្រប់គ្រង សហគ្រាស MBA ផ្តល់ដោយ វិទ្យាស្ថាន INSEAD ប្រទេស បារាំង) ឆ្នាំ១៩៨០


* ផ្នែក គណនេយ្យ (សញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកគណនេយ្យ D.E.C.S. ផ្តល់ដោយ ក្រសួងអប់រំ ប្រទេស បារាំង) ឆ្នាំ ១៩៧៩
 

* ផ្នែកសេដ្ឋកិច្ច (អនុបណ្ឌិត Maîtrise និងសញ្ញាបត្រ ជាន់ខ្ពស់ បន្ថែម ផ្នែកសេដ្ឋកិច្ច D.E.S. ផ្តល់ដោយ សាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ទីក្រុង ប៉ារីស) ឆ្នាំ១៩៧៣\

* ផ្នែកវិទ្យាសាស្ត្រ នយោបាយ (សញ្ញាបត្រ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ នយោបាយ ទីក្រុងប៉ារីស Sciences Po Paris) ឆ្នាំ១៩៧១។

បទពិសោធន៍ ការងារ ក្នុងវិស័យឯកជន នៅប្រទេស បារាំង

- ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២ ធ្វើជាប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន វិនិយោគ DR Gestion នៅទីក្រុង ប៉ារីស។

- ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៨៨ ធ្វើជានាយក ធនាគារ បារាំង Paluel-Marmont ដែលមាន ជំនាញ ក្នុងការស្រាវជ្រាវ ផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លើទីផ្សារ ភាគហ៊ុន អន្តរជាតិ។


- ពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៨៥ ធ្វើជាអ្នក ជំនាញ ផ្នែកវិភាគ ហិរញ្ញវត្ថុ (Financial Analyst) និងជាអ្នក គ្រប់គ្រង ទុនវិនិយោគ (Investment Manager) នៅធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនានា នៅទីក្រុង ប៉ារីស, ក្នុងនោះ មានទាំង ធនាគារ អាមេរិកាំង Manufacturers Hanover និងធនាគារ បារាំង Paribas។


ការងារ នយោបាយ នៅប្រទេស កម្ពុជា

- នៅឆ្នាំ ១៩៨១ បានចូលរួម ជាមួយ ចលនា ហ៊្វុនស៊ីនប៉ិច (Funcinpec Movement) ដែលបង្កើតឡើង ដោយសម្តេច ព្រះនរោត្តម សីហនុ។

- ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ បានធ្វើ ជាសមាជិក ស្ថាបនិក នៃគណបក្ស ហ្វ៊ុនស៊ីនប៉ិច (Funcinpec Party) និងជាសមាជិក គណៈកម្មាធិការ នាយក នៃគណបក្ស ហ៊្វុនស៊ីនប៉ិច។


- ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ជាសមាជិក នៃឧត្តម ក្រុមប្រឹក្សា ជាតិ (S.N.C.) មានសម្តេច ព្រះនរោត្តម សីហនុ ជាប្រធាន ដែលតំណាង ឲ្យអធិបតេយ្យភាព ជាតិ ដើម្បី សហការ ជាមួយ អាជ្ញាធរ អន្តរកាល នៃអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា (ហៅកាត់ ថា អ៊ុនតាក់ U.N.T.A.C.)។


- នៅឆ្នាំ ១៩៩៣ គណបក្ស ហ៊្វុនស៊ីនប៉ិច បានទទួល ជ័យជំនះ ក្នុងការ បោះឆ្នោតថ្នាក់ ជាតិ ដែលរៀបចំ ដោយអ៊ុនតាក់។  ការបោះឆ្នោតនេះ ជាការបោះឆ្នោត លើកទីមួយ នៅប្រទេស កម្ពុជា ដែលមាន លក្ខណៈ ប្រជាធិបតេយ្យ ពិតប្រាកដ។


- ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៤ ធ្វើជារដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរាជរដ្ឋាភិបាល នៃប្រទេស កម្ពុជា។


- ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ជាតំណាងរាស្ត្រ មណ្ឌលខេត្ត សៀមរាប


- ចាប់ពីឆ្នាំ ១៩៩៨ មកទល់សព្វថ្ងៃ ជាតំណាងរាស្ត្រ មណ្ឌល ខេត្ត កំពង់ចាម


- ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៨ ជាប្រធាន គណបក្ស ជាតិខ្មែរ


- ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៣ ជាប្រធាន គណបក្ស សម រង្ស៊ី ដែលជាគណបក្ស ប្រឆាំង មុនគេបង្អស់ នៅក្នុងរដ្ឋសភា ប្រទេស កម្ពុជា។  គណបក្សនេះ បានទទួល អសនៈ រដ្ឋសភា ចំនួន ១៥ អសនៈ នៅឆ្នាំ ១៩៩៨, បន្ទាប់មក ២៤ អសនៈ នៅឆ្នាំ ២០០៣, និងបន្ទាប់មក ទៀត ២៦ អសនៈ នៅឆ្នាំ ២០០៨ ក្នុងការ បោះឆ្នោត ថ្នាក់ជាតិ ជាបន្តបន្ទាប់។


- ពីឆ្នាំ ២០១៣ មកទល់សព្វថ្ងៃ ជាប្រធាន គណបក្ស សង្រ្គោះជាតិ ដែលទទួលបាន ដំណែង ជាតំណាងរាស្ត្រ ក្នុងរដ្ឋសភា ចំនួន ៥៥ អសនៈ (លើ ១២៣ អសនៈ)។


- ពីឆ្នាំ ២០១៤ មកទល់សព្វថ្ងៃ ជាប្រធាន ក្រុមមតិភាគ តិច (Minority Leader) ក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា។


ពានរង្វាន់ ទទួលបាន

- ពានរង្វាន់ កិត្តិយស ផ្តល់ដោយ អង្គការ សហរដ្ឋ អាមេរិក Heritage Foundation នៅឆ្នាំ ១៩៩៨

- ពានរង្វាន់ ជាលិខិត ឆ្លងដែន ឆ្ពោះទៅរក សេរីភាព (Passport for Freedom) ផ្តល់ដោយ សភាអឺរ៉ុប នៅឆ្នាំ ២០០០


- ពានរង្វាន់ សេរីភាព (Prize for Freedom) ផ្តល់ដោយ ចលនាសេរីនិយម អន្តរជាតិ (Liberal International) នៅឆ្នាំ ២០០៦៕

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment