តុលាការ បញ្ជូន មន្ត្រី សិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប. ម្នាក់ ទៅឃុំខ្លួន បន្ត នៅ ACU
RFA / វិទ្យុ អាស៊ី សេរី |១ ឧសភា ២០១៦
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនអគ្គលេខាធិការរង
គ.ជ.ប លោក នី ចរិយា (រូបពីឆ្វេងទី២)
និងមន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក (ADHOC)
៤នាក់ទៀតទៅឃុំខ្លួនបន្តនៅ ACU នៅល្ងាចថ្ងៃទី១ ខែឧសភា
ឆ្នាំ២០១៦។ RFA/Brach Chev![]() |
| ឡានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang |
![]() |
| សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាស្រែកមុខតុលាការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya |
![]() |
| សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាស្រែកមុខតុលាការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya |
![]() |
| សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាស្រែកមុខតុលាការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang |
![]() |
| សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាស្រែកមុខតុលាការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya |
![]() |
| សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាស្រែកមុខតុលាការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang |
សាលាដំបូង រាជធានី ភ្នំពេញ បញ្ជូន មន្ត្រី សិទ្ធិមនុស្ស អាដហុក ៤រូប និងមន្ត្រី គ.ជ.ប. ១រូប ទៅឃុំខ្លួន បន្ត នៅអង្គភាព ប្រឆាំង អំពើ ពុករលួយ បន្ទាប់ ពីសាកសួរ នៅតុលាការ ពេញមួយថ្ងៃ នៃថ្ងៃ ទី១ ឧសភា ដើម្បី បន្ត នីតិវិធី សាកសួរ នៅថ្ងៃច័ន្ទ ទី២ ឧសភា។
មេធាវី ការពារក្ដី ឲ្យអគ្គលេខាធិការ រង គ.ជ.ប. លោក នី ចរិយា ក្នុងចំណោម មេធាវី ផ្សេងទៀត គឺ លោក សំ សុខគង់ ប្រាប់វិទ្យុ អាស៊ី សេរី នៅថ្ងៃ ទី១ ឧសភា ថា, ព្រះរាជអាជ្ញា សួរកូនក្ដី របស់ លោក ភាគច្រើន ជាសំណួរ ដាក់បន្ទុក។ លោក ថា, កូនក្ដី របស់លោក ឆ្លើយបដិសេធ រាល់សំណួរ ដែលចោទប្រកាន់, ហើយ សំណួរ ភាគច្រើន របស់ ព្រះរាជអាជ្ញា គឺ ទាក់ទង នឹងអំពើ ពុករលួយ។ លោក បន្តថា, តុលាការ មិនទាន់ ចោទប្រកាន់ កូនក្ដី លោក នៅឡើយ, ហើយ តុលាការ នឹងបន្ត រហូត ដល់ពេលល្ងាច។
អង្គភាព ប្រឆាំង អំពើ ពុករលួយ បានបញ្ជូន មន្ត្រី អាដហុក ៤រូប និងមន្ត្រី គ.ជ.ប. ១រូប ទៅដល់សាលាដំបូង រាជធានី ភ្នំពេញ នៅម៉ោង ប្រមាណ ៨ និង ២០នាទី ព្រឹកថ្ងៃអាទិត្យ នេះ ក្រោយទទួល សំណុំរឿង ពីអង្គភាព ប្រឆាំង អំពើ ពុករលួយ (ACU)។ ថ្ងៃទី១ ឧសភា ជាថ្ងៃ ឈប់សម្រាក អបអរទិវា ពលកម្ម អន្តរជាតិ។
ចំណែកនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ក្រុមសមត្ថកិច្ចប្រដាប់ដោយដំបង និងខែល រារាំង និងរុញច្រានមិនឲ្យក្រុមអ្នកតវ៉ាដែលគាំទ្រមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ស្រែកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយលើកហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងរំខានដល់ការសាកសួររបស់តុលាការ។ ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ានៅតែស្រែកសុំឲ្យតុលាការទម្លាក់បទចោទលើអ្នកទាំង ៥នាក់ ដោយពួកគេអះអាងថា អ្នកពុករលួយគឺជាអ្នកមានអំណាច មិនមែនមន្ត្រីសង្គមស៊ីវិលទេ។
កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ មេសា តុលាការបានបញ្ជូនអ្នកទាំង ៥នាក់ត្រឡប់ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញភ្លាមៗ ក្រោយបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកទាំង ៥នាក់ដែលរងការចោទប្រកាន់ រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។
ពីឆ្វេង៖
អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក នី
សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ RFA
អ្នកទាំង ៥នាក់នេះ ត្រូវ បានអង្គភាព ប្រឆាំង អំពើ ពុករលួយ ឃាត់ខ្លួន ពីម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធ នឹងពីអំពើ ពុករលួយ។ ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ លោក ឱម យ៉ិនទៀង មិន បានបញ្ជាក់ អំពី បទចោទអ្វី ជាក់លាក់ នោះទេ, តែ លោក អះអាង ថា, អ្នកទាំងនោះ មានចំណុច ជាប់ពាក់ព័ន្ ធនឹងអំពើ ពុករលួយ។
សូម ស្ដាប់ អ្នកយកព័ត៌មាន នៃវិទ្យុ អាស៊ី សេរី លោក ថា កិត្យា រាយការណ៍ ព័ត៌មាននេះ និងបទសម្ភាសន៍ រវាង លោក ម៉ម មុនីរតន៍ ជាមួយ អ្នកគ្រប់គ្រង បច្ចេកទេស ការិយាល័យ ស៊ើបអង្កេត នៃអង្គការ សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ដូចតទៅ៖






No comments:
Post a Comment