Paris Peace Accords 23 Oct. 1991

Monday, June 27, 2016

Brexit ៖ ភាព​ស្រពិចស្រពិល ​នៃ​នីតិវិធី​ ចាកចេញ​ របស់​ អង់គ្លេស កំពុង ​អង្រួន​អឺរ៉ុប | Unclear process of England [sic] leaving rattles Europe


Brexit ៖ ភាព​ស្រពិចស្រពិល ​នៃ​នីតិវិធី​ ចាកចេញ​ របស់​ អង់គ្លេស កំពុង ​អង្រួន​អឺរ៉ុប


Brexit ៖ ភាព​ស្រពិចស្រពិល​នៃ​នីតិវិធី​ចាកចេញ​របស់​អង់គ្លេស កំពុង​អង្រួន​អឺរ៉ុប
 
លោក Matteo Renzi (ឆ្វេង)នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Angela Merkel និងលោក François Hollande ប្រធានាធិបតី​បារាំងAFP PHOTO / STEFAN ROUSSEAU/POOL

[Great Britain is the name for the island that comprises England, Scotland, and Wales, although the term is also used loosely to refer to the United Kingdom. The United Kingdom is a political unit that includes these countries and Northern Ireland. The British Isles is a geographical term that refers to the United Kingdom, Ireland, and surrounding smaller islands such as the Hebrides and the Channel Islands. - Oxford dictionaries]

៤ថ្ងៃ ​បន្ទាប់​ ពី​ប្រជាជន ​អង់គ្លេស ​[UK, not just England] បាន​បោះឆ្នោត ​ប្រជាមតិ​ សម្រេច​ ឲ្យ​ប្រទេស​ខ្លួន ​ដើរចេញ​ ពី​សហភាព​ អឺរ៉ុប​នោះ ​គឺ​ វា​ បាន​ធ្វើ​ ឲ្យ​ពិភពលោក​ ទាំងមូល ​រំជើបរំជួល​ ជាពិសេស ​ក្នុង​វិស័យ​ ធនាគារ ​ទីផ្សារ​ ហិរញ្ញវត្ថុ។  អ្វី​ ដែល​ជា​ការ ​ព្រួយ​បារម្ភ​ គឺ ភាព​ មិន​ប្រាកដ​ ច្បាស់ ​នៃ​នីតិវិធី ​ចាកចេញ ​របស់​ អង់គ្លេស ​[UK, not just England] ដែល​សហភាព​ អឹរ៉ុប​​ កំពុង​ ចោទសួរ ​ព្រោះ ថា​, នេះ​ ជា​លើក ​ទីមួយ​ហើយ ​ដែល​ប្រទេស​ សមាជិក​ម្នាក់ ​ដក​ខ្លួន​ចេញ។  នីតិវិធី​ ផ្តាច់​ខ្លួន​ មិនអាច ​ធ្វើ​បាន​ ភ្លាមៗ​ទេ ​ ដ៍រាបណា ​ប្រទេស​ អង់គ្លេស[UK, not just England] មិន​ព្រមចាប់​ផ្តើម​វា។ នៅថ្ងៃនេះ​ លោកស្រី​អង់ហ្គេឡា មែគែល ​កំពុងតែ​ជួប​ប្រជុំ​ជាមួយ​លោក ​ប្រធានាធិបតី​បារាំង ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ដើម្បី​ពិភាក្សាគ្នា ​ មុន​នឹង​បើក​កិច្ច​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ។

មិនមែន ​អង់គ្លេស​ គ្រាន់តែ​បាន​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា​ចេញ ​ហើយ​ក៏​ចប់គ្នា​នោះ​ទេ។ នៅមាន​បញ្ហា​ស្មុគស្មាញ ​ចាក់ស្រែស​ណាស់ ​ព្រោះ​អង់គ្លេស ​ត្រូវ​តែ​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ដកខ្លួន​ចេញ ​ ពីសហភាព​អឺរ៉ុប។ ត្រង់នេះ​ហើយ ​ដែល​គេ​ហៅថា ​នីតិវិធី​នៃ​ការ​ដកខ្លួន​ចេញ​ពី​សមាជិក​ភាព។

មាត្រា៥០ ​នៃ​សន្ធិសញ្ញា​ ក្រុង​លីស្បូន៖
 
នីតិវិធី​​ នៃ​ការ ដក​ខ្លួន​ សមាជិក​ ណា​ម្នាក់ ​ពី​សហភាព​  អឺរ៉ុប​ គឺ​មាន​ចែង​ ត្រង់​មាត្រា ​៥០​ នៃ​សន្ធិសញ្ញា​ ទីក្រុង​ លីស្បូន ​ដែល​បាន​ ចូល​ជា​ធរមាន​ នៅ​ឆ្នាំ​២០០៩។  យោង​តាម​ មាត្រានេះ​ គេ ​កំណត់​ថា, ​បើ​ ប្រទេស ​សមាជិក​ ណាមួយ ​សម្រេច​ ថា ​ដើរ​ចេញ​ ពី​សហភាព​ អឺរ៉ុប ​ប្រទេស​នោះ ​ត្រូវតែ​ ធ្វើការ ​បញ្ជាក់៖ ​ទីមួយ, ​តាម​រយៈ ​ការ​ផ្ញើរ​ លិខិត​ ផ្លូវការ ​ទៅ​ក្រុម​ប្រឹក្សា​ អឺរ៉ុប; ​រឺ​ទីពីរ, ​ត្រូវ ​ជូន​ដំណឹង​នេះ​ ក្នុង​ពេល​ ប្រជុំ​កំពូល នៃ​ប្រមុខ​រដ្ឋ របស់​ ប្រទេស​ សមាជិក​ ទាំងអស់ ​ដើម្បី​ ចាប់ផ្តើម​ នីតីវីធិ​ ចរចា​ នៃ​ការ ​ផ្តាច់ខ្លួន។  ក្នុង​ន័យ​នេះ ​គឺ​ មាន​តែ​ ប្រទេស​សាម៉ី ​ខ្លួនឯង ​តែ​ ម្នាក់​គត់​ ដែល​អាច ​ជូន​ដំណឹង​នេះ, ​ហើយ​ ទើប​ នីតិវិធី​ ផ្តាច់ខ្លួន​ អាច​ចាប់ផ្តើម​បាន​ ជា​ផ្លូវការ​បាន។


បន្ទាប់​មកទៀត ​មាត្រា​៥០​កំណត់​ថា ​ក្រុមប្រឹក្សា​អឺរ៉ុប​ ត្រូវ​ជួប​ប្រជុំ​គ្នា ​ដើម្បី​ចាត់ចែង​នីតិវិធី​ចរចា​ជាមួយ​នឹង​ប្រទេស​សាម៉ី ​ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ដកខ្លួន​ឈប់​ធ្វើ​ជា​សមាជិក ​ដែល​ ចុះ​ហត្ថលេខា​ដោយ​ប្រទេស​សាម៉ី ​និង​សហភាព​អឺរ៉ុប ​បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​យល់ព្រម​ ពី​សភា​អឺរ៉ុប។

មាន​ន័យ​ថា​ ចាប់​ពី​ថ្ងៃ​ដែល​ប្រទេស​សាម៉ី ​ធ្វើការ​ជូន​ដំណឹង​ជា​ផ្លូវការ​ ទៅ​សហភាព​អឺរ៉ុប​ ដើម្បី​បើក​នីតិវិធី​ផ្តាច់ខ្លួន ​គឺ​ប្រទេស​សាម៉ី ​និង​សហភាព​អឺរ៉ុប ​មាន​ពេល​២ឆ្នាំ​ ដើម្បី​ចរចា​គ្នា​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ ដកខ្លួន។ ផុតរយៈពេល​នេះ ​រាល់​សន្ធិសញ្ញា ​រឺ​បទដ្ឋាន​ច្បាប់​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប ​នឹង​ត្រូវ​លែង​មាន​ ប្រសិទ្ធិភាព ​និង​អនុវត្ត​ទៅ​លើ​ប្រទេស​សាម៉ី​ទៀតហើយ ​ លើក​លែងតែ​ក្នុង​ករណី​សហភាព​អឺរ៉ុប​ និង​ប្រទេស​នោះ​យល់​ព្រម​គ្នា ​បន្ថែម​ពេល​វេលា​ចរចា​តទៅ​ទៀត។

អ្វីៗ ស្រេច​នៅលើ​អង់គ្លេស​តែ​ម្នាក់គត់ ​ដើម្បី​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន៖
សម្រាប់​ពេល​នេះ​ អង់គ្លេស ​មាន​ត្រឹមតែ​លទ្ធផល​ប្រជាមតិ ​តែ​អង់គ្លេស​នៅមិន​ទាន់​បាន​ធ្វើ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​សហភាព​ អឺរ៉ុប ​ ដើម្បី​អនុញ្ញាតិ​ឲ្យ​កាលានុវត្ត​នៃ​នីតិវិធី​ផ្តាច់ខ្លួន ​ អាច​ចាប់ផ្តើម​បាន​ទេ។

ដូចយើង​បាន​ដឹង​ហើយ ​គ្រាន់តែ​ចេញ​លទ្ធផល​ប្រជាមតិ​ភ្លាម ​ លោក​ដាវីដ ខាមឺរ៉ុន ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​ប្រកាស​ថា ​លោក​នឹង​លាលែង​ចេញ​ពី​តំណែង ​ក្នុង​រយៈពេល​៣ខែ​ទៀត ​ ហើយ​គាត់​ទុក​តួនាទី​ចាត់ចែង​នីតិវិធី​ផ្តាច់ខ្លួន ​ឲ្យ​នាយករដ្ឋមន្ត្រី​ ថ្មី​ជាអ្នក​ធ្វើ។ អញ្ចឹង​មាន​ន័យ​ថា ​យ៉ាងហោច​ណាស់ ​ក៏​៣ខែ​ទៀត​ដែរ ​ ទើប​អង់គ្លេស​ចាប់ផ្តើម​ជូន​ដំណឹង​ជា​ផ្លូវការ។ នេះ​មិន​ប្រាដក​ផង ​ ព្រោះ​ស្រួលមិន​ស្រួល ​ អង់គ្លេស ​អាច​​ជាប់​គាំង​នយោបាយ ​រក​នាយករដ្ឋមន្ត្រី​ថ្មី​មិនបាន​ រឺ​ក៏​បាន​ហើយ ​ តែ​នៅ​តែ​មិន​ព្រម​ធ្វើការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​សហភាព​អឺរ៉ុប ​ដើម្បី​ ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន។


មន្ត្រីផ្សារភាគហ៊ុននៅក្រុងឡុងដ៍ កំពុងទ្រហោរយំ ក្រោយពេល​តម្លៃភាគ​ហ៊ុន​ធ្លាក់ចុះ​យ៉ាងគំហុកREUTERS/Russell Boyce
 
អញ្ចឹង ​សម្រាប់​ពេលនេះ​ អ្វីៗ​នៅ​នឹង​ថ្កល់​មួយ​កន្លែង ​មិន​ច្បាស់​ទាំងអស់ ​ដែល​បញ្ហា​នេះ​ហើយ ​ ដែល​វាធ្វើឲ្យ​មាន​ចលាចល​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ​ទីផ្សារ​ហិរញ្ញវត្ថុ​តែម្តង។  លោក​ George Osborne ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អង់គ្លេស ​បាន​បញ្ជាក់​ប្រាប់​អ្នក​ សារព័ត៌មាន​ថា ​ អង់គ្លេស ​នឹង​មិនចាប់​ផ្តើម​អនុវត្ត​មាត្រា​៥០​នៃសន្ធិសញ្ញា​ទីក្រុង​លីស្បូន​ទេ ​ ដ៏រាប​ណា​អង់គ្លេស​មិនទាន់​ត្រៀមខ្លួន​ រួចរាល់​ដើម្បី​ដើរចេញ​ពី​អឺរ៉ុប។ ក្នុងន័យ​នេះ​ ដរាបណា​អង់គ្លេស​មិនទាន់​ងើប​ពី​វិបត្តិហិរញ្ញវត្ថុ​ និង​មិនទាន់​មាន​ការ​ធានា​ថា​ អង់គ្លេស​មិន​ខាត​បង់​ច្រើន ​គឺ​អង់គ្លេស ​នឹង​មិន​ព្រម​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ផ្តាច់ខ្លួន​ចេញពី​អឺរ៉ុបទេ។

សម្រាប់​អ្នក​វិភាគ​ខ្លះ​ គេយល់​ថា​អង់គ្លេស ​កំពុង​លេង​ខ្សែលើ​ជ្រុល​ពេក ​មក​លើ​អឺរ៉ុប។ ដំបូង​ប្រកូក​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​បោះឆ្នោត​ប្រជាមតិ ​ដើម្បី​ឈប់​នៅ​ក្នុង​អឺរ៉ុប ​ ដល់​ពេល​ប្រជាជន​បោះឆ្នោត​យល់ព្រម​ហើយ ​បែរ​ជា​នៅ​តែ​កោសរូស​សហភាព​អឺរ៉ុប​ ទាមទារ​ថា​អឺរ៉ុប​ត្រូវ​តែ​ឲ្យ​ ប្រយោជន៍​ទៅ​ខ្លួន​ខ្លះ ​មិនអញ្ចឹង​ទេ ​គឺ​អង់គ្លេស​មិន​ព្រម​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ទេ។

បារាំង និងអ៊ីតាលី ​បង្ខំ​ឲ្យ​អង់គ្លេស​ចេញ​ឲ្យ​បានឆាប់?

 
ជាពិត​ គ្រាន់តែ​បាន​លទ្ធផល​ប្រជាមតិ​ភា្លម ​ ថ្នាក់ដឹកនាំ​ធំៗ​នៅ​អឺរ៉ុប​មួយ​ចំនួន​ បាន​ប្រកាស​ថា ​បើអង់គ្លេស ​សម្រេច​ថា​ចេញ ​ ​គឺ​ត្រូវ​ចេញ​ឲ្យ​លឿន ​កុំនៅ​អែនអន​យូរ​ពេក។ គោលជំហរ​នេះ​ ​គឺ​ជា​គោលជំហរ​របស់​បារាំង​តែម្តង។ លោក ​ហ្រ្វង់ស័រហូឡង់ ​បាន​បញ្ជាក់​ថា ​មិន​មែន​អង់គ្លេស​ទេ ​ដែល​ជា​អ្នក​មកត្រូវ​កំណត់​កាលវិភាគ ​របស់​សហភាព​អឺរ៉ុប។ បើ​អង់គ្លេស ​មិន​ពេញចិត្ត​នឹង​រួមរស់​តទៅទៀត ​ជាមួយ​សមាជិក​ផ្សេង ​អញ្ជើញ​អង់គ្លេស ​រៀបចំ​ខ្លួន​ចេញ​ឲ្យ​បាន​ឆាប់​ជា​ទីបំផុត ​ ដើម្បី​ឲ្យ​អឺរ៉ុប​គេ​រៀបចំ​បោស​សម្អាត​ផ្ទះ។

ដូចគ្នា​ដែរ ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ពី​គោលជំហរ​គាត់​ថា ​ អឺរ៉ុប​ គ្មាន​ពេល​វេលា​មក​ខាត​ជា​មួយ​អង់គ្លេស ​ដោយ​ត្រូវ​នៅ​កក​ស្ទះ​ទន្ទឹង​រងចាំ ​នោះ​ទេ។ អង់គ្លេស​ខ្លួនឯង ​ជាអ្នក​សម្រេច​ថា​ដើរ​ចេញ ​ដូច្នេះ ​គួរតែ​ដឹង​ពី​ផលវិបាក ​និង​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​របស់​ខ្លួន​ហើយ ​ ហើយ​មិន​ត្រូវ​បង្អែរបង្អង់ ​ថាត្រូវ​ចាំ​នេះ​ចាំនោះ​ទៀត​ទេ។

តែ​បើ​យើង​គិត​ទៅ ​ការ​និយាយ​បែប​នេះ ​ ​ក៏​ដោយសារ​តែ​ភ្លាមៗ ​នរណាក៏​មាន​កូនចិត្ត​ខឹង ​អន់ចិត្ត​នឹង​ជម្រើស​របស់​ប្រជាជន​អង់គ្លេស​ដែរ។ តែបើ​យើង​ក្រលេក​មើល​ឲ្យ​បាន​វែងឆ្ងាយ ​ និង​និយាយ​ទៅ​តាម​អ្វីដែល​មាន​ចែង​ក្នុង​មាត្រា៥០ ​គឺ​គេពិត​ជា​គ្មាន​ជំរើស​ផ្សេងទេ ​ព្រោះថា ​មាន​តែ​អង់គ្លេស​ម្នាក់​ឯង​គត់ ​ដែល​មាន​សិទ្ធិ​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន។ គ្មាន​នរណា​ម្នាក់​មក​បង្ខំ​អង់គ្លេស​បាន​ទេ។

លោកស្រី ​មែគែល​ ថា​ មិន​ត្រូវ​បង្ខំ​ អង់គ្លេស​ពេក​ទេ៖

 
ក្នុង​ន័យនេះ​ គោល​ជំហរ​របស់​លោកស្រី​អង់ហ្គេឡា មែគែល​ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ​គឺ​មាន​លក្ខណៈ​កណ្តាល​ជាង ​ដោយ​លោកស្រី​សំណូមពរ​សហភាព​អឺរ៉ុប​ថា ​កុំអាល​បង្ខំ​ រឺ​ដាក់​សំពាធ​ទៅ​លើ​អង់គ្លេស​ ក្នុង​ពេល​នេះ​ពេក។ ការចាប់​ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ ត្រូវតែ​ធ្វើ​ទៅ ​ដោយ​សម្រួល។

កាលៈទេសៈ​នេះ​ ​អង់គ្លេស​កំពុងតែ​ដាំក្បាល​ធ្លាក់​ចូល​រណ្តៅ ​ទាំង​សេដ្ឋកិច្ច​ទាំង​នយោបាយ។ គណបក្ស​នយោបាយ ​ឈ្លោះ​ប្រកែកគ្នា ​បន្ទោសគ្នា​ ហើយ​នាំគ្នា​ដើរ​ចេញ​ពី​តំណែង​ជា​បន្ត​បន្ទាប់។ ដូច្នេះ ​ក្នុង​ពេល​នេះ​គេ​គួរ​ទុក​ឱកាស​ឲ្យ​អង់គ្លេស ​បាន​ស្ងប់​បន្តិច ​មុននឹង​ចាប់ផ្តើម​ធ្វើ​នីតិវិធី​ផ្តាច់​ខ្លួន។ មាន​អ្នក​ការទូត​ខ្លះ​ ហ៊ាន​ដល់ទៅ​សង្ឃឹម​ទៀត​ថា ​បើ​ទុកពេល​បន្តិច ​ អង់គ្លេស​អាច​នឹង​ដឹង​កំហុស​ខ្លួន ​ហើយ​ស្រួល​មិនស្រួល​អាច​នឹង​ចាត់ទុក​ជា​ មោឃៈ​ នូវ​លទ្ធផល​ប្រជាមតិ​របស់​ខ្លួន ​ក៏​ថា​បាន។

ជំនួបកំពូល​អឺរ៉ុប​បន្ទាន់ ​ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​ចរចា​ជាមួយ​អង់គ្លេស៖

 
គ្មាន​នរណា​សង្ឃឹម​ថា ​លោក​ដាវីដ ខាមឺរ៉ុន​ នឹង​ជូន​ដំណឹង​ជាផ្លូវការ​ទៅ​សហភាព​អឺរ៉ុប​ ដើម្បី​ចាប់ផ្តើម​នីតិវិធី​ ផ្តាច់ខ្លួន ​ នាពេល​នេះទេ។ ប្រហែល​គាត់​ គ្រាន់តែ​ធ្វើការ​ផ្តល់​ដំណឹង​ពី​លទ្ធផល​ផ្លូវការ​ នៃ​ប្រជាមតិ ​ ទៅ​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

ចំណុច​មួយទៀត ​ដែល​នៅ​មិន​ច្បាស់​គឺ​ ថា​តើ​គេ​ត្រូ​វ​ជជែក​ចរចា​ជាមួយ​អង់គ្លេស ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ ទំនាក់ទំនង​អង់គ្លេស​និង​អឺរ៉ុប ​ក្នុង​ពេល​ជាមួយ​គ្នា ​នឹង​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​រឺ​យ៉ាងណា? ​ត្រង់​ចំណុច​នេះ​ មិនត្រឹម​តែ​អង់គ្លេស​ទេ​ដែល​ត្រូវការ​ពេល​វេលា ​ផ្ទុយទៅ ​វិញ​សហភាព​អឺរ៉ុប​ ​ក៏ត្រូវ​ការ​ពេល​វេលា​ដែរ​ ដើម្បី​ជជែក​គ្នា​ ផ្ទៃក្នុង។

ការ​ផ្តាច់ខ្លួន​របស់​អង់គ្លេស​មាន​ភាព​ស្មុគស្មាញ ​ដោយសារ​វា​ជាប់​ ពាក់ព័ន្ធ​ចាក់ស្រែស ​ទាំង​អស់​នៅក្នុង​បទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់​សហភាព​អឺរ៉ុប​ ដែល​អនុវត្ត​ ទូទាំង​អឺរ៉ុប។ មានន័យ​ថា ​វា​ទាក់ទង​ទាំងអស់ ​ទៅដល់​ជំនួញ ​កិច្ច​សន្យា​នានា ​ការ​វិនិយោគ ​ចរាចរណ៍​របស់​ប្រជាជន ​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត ​រវាង​ប្រទេស​អង់គ្លេស ​និង​ប្រទេស​សមាជិក​ផ្សេងទៀត​នៃ​សហភាព​អឺរ៉ុប​ ហើយ​រវាង​អង់គ្លេស ​និង​ប្រទេស​ផ្សេងទៀត​ ដូចជា​សហរដ្ឋ​អាមេរិក​ជាដើម ​ដែល​កន្លង​មក​គឺ​ធ្វើ​ក្នុង​ក្របខណ្ឌ​ច្បាប់​ របស់​សហភាព​អឺរ៉ុប។

ដូច្នេះ​ហើយ ​បានជា​លោក​ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​បាន​អញ្ជើញ​មក​ដល់​ក្រុង​ព្រុចសែល ​នៅថ្ងៃ​ចន្ទ​ ទី២៧ មិថុនា ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស្មុគស្មាញ​ទាំងនេះ។ លោក​ចន ឃែរី ​នឹង​ទៅ​ទីក្រុង​ឡុង​នៅល្ងាច​ថ្ងៃ​ចន្ទ​ ដើម្បី​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​អង់គ្លេស។

កាលៈទេសៈ​នេះ ​អឺរ៉ុប​ ត្រូវតែ​ប្រកាន់​គោល​ជំហរ​មួយ​ឲ្យ​មាំ​ រួ​មគ្នា​សម្លេង​តែមួយ ​ដើម្បី​ប្រឈមមុខ​នឹង​អង់គ្លេស។ បើ​ទុកយូរ​ អឺរ៉ុប​ទាំង​២៧​ប្រទេស​ជា​អ្នក​ខាត​ ព្រោះ​ត្រូវ​នៅ​ទ្រឹង​រងចាំ។ អង់គ្លេស​ខ្លួន​ឯង​ ជាអ្នក​សម្រេច​ចិត្ត​ដើរចេញ ​ដូច្នេះ ​ល្អ​ ​រឺអាក្រក់ ​អង់គ្លេស ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន ​ មិន​ត្រូវ​អូស​ប្រទេស​ទាំង​២៧​ផ្សេងទៀត ​ ឲ្យ​នៅ​ហ្មងសៅ​ជាមួយ​ទេ៕




No comments:

Post a Comment