បក្សប្រឆាំង ប្រកាស យកថ្ងៃទី៤ មិថុនា ជាទិវាជាតិ ពេលខ្លួន ឈ្នះឆ្នោត
RFA | June 4, 2016
មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រកាសថា នឹងយកថ្ងៃ ទី៤ មិថុនា ជាទិវាជាតិ សម្រាប់ ឲ្យពលរដ្ឋខ្មែរ ចងចាំថ្ងៃបាត់បង់ ទឹកដីខ្មែរកម្ពុជាក្រោម នៅពេល ដែលខ្លួនឈ្នះឆ្នោត។
លោក ឆុន ឆ័យ ប្រកាសដូច្នេះក្នុងពិធីរំឭកខួបទី៦៧ នៃថ្ងៃអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម ឲ្យប្រទេសវៀតណាម គ្រប់គ្រង (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១៦)។ ពិធីនេះធ្វើឡើងនៅវត្តពោធិយារាម ហៅវត្ត ចាស់ នាត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង ដែលមានព្រះរាជតំណាងព្រះមហាក្សត្រ សហគមន៍ខ្មែរកម្ពុជាក្រោម តំណាងគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និងពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់។ មិនមានតំណាងខាងរដ្ឋាភិបាលចូលរួមក្នុងពិធីនេះទេ។
នាយកប្រតិបត្តិសហគមន៍
ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា សំពះសម្ដេចព្រះស៊ីសុវត្ថិ ពង្សនារី
មុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្ស
ដែលយាងចូលរួមក្នុងពិធីរំឭកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម
នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ RFA/Yeang Socheametta

No comments:
Post a Comment