Paris Peace Accords 23 Oct. 1991

Wednesday, June 15, 2016

[Vietnamization] មេដឹកនាំ​ វៀតណាម​ មិន​ ចាប់​អារម្មណ៍ ​ពី​ស្ថានការណ៍​ នយោបាយ ​នៅ​កម្ពុជា | Vietnamese leader not interested in Cambodian political situation

មេដឹកនាំ​ វៀតណាម​ មិន​ ចាប់​អារម្មណ៍ ​ពី​ស្ថានការណ៍​ នយោបាយ ​នៅ​កម្ពុជា 

["Nope, nada interest," proclaims the former security minister, police general, law professor, now Vietnam's new president, with a vigorous side-to-side shaking of the head and the most warm smile for added emphasis.  "Spying, espionage, plotting instability are, oh, so passe. We are now into love and friendship and cooperation. Kiss-kiss!"]

RFA / វិទ្យុ អាស៊ី សេរី | មិថុនា ២០១៦

ហេង សំរិន ត្រឹង ដាយ ខ្វាង ៨៥៥
លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev

ថ្នាក់​ដឹក​នាំ​ កំពូល​ នៃ​ប្រទេស​ វៀតណាម មិន​ ចាប់​អារម្មណ៍​ ពី​ស្ថានការណ៍​ នយោបាយ​ នៅ​កម្ពុជា នោះ​ទេ។  នាយក​ខុទ្ទកាល័យ​ ប្រធាន​ រដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែង​ប្រាប់​ ក្រុម​អ្នក​ សារព័ត៌មាន ​នៅ​រសៀល​ ថ្ងៃ​ ទី​១៥ ខែ​មិថុនា ថា, ក្នុង​ជំនួប ​រវាង​ លោក ហេង សំរិន ប្រធាន ​រដ្ឋសភា ជាមួយ ​ប្រធាន​រដ្ឋ​ នៃ​សាធារណរដ្ឋ​ សង្គម​និយម ​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) មិន​ជជែក​ ទាក់ទង​ នឹង​ស្ថានការណ៍​ នយោបាយ​ កម្ពុជា ដែល​កំពុង ​កើត​ឡើង​ នៅ​ពេល​នេះ ​ឡើយ។

ក្នុង​ជំនួប​ បិទ​ទ្វារ​ រវាង​ លោក ហេង សំរិន និង​លោក ត្រឹង ដាយ ខ្វាង ដែល​មាន ​រយៈពេល​ ជាង​កន្លះ​ម៉ោង​ នៅ​វិមាន ​រដ្ឋសភា, ភាគី​ទាំង​ពីរ​ ជជែក​ ទាក់ទង​ ការ​ពង្រឹង​ ទំនាក់​ទំនង​ រវាង ​រដ្ឋ និង​រដ្ឋ និង​ទំនាក់ទំនង ​រវាង​ គណបក្ស​ កាន់​អំណាច ​របស់ ​កម្ពុជា និង​គណបក្ស​ កាន់​អំណាច ​របស់ ​វៀតណាម។


តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ ប្រាប់​ថា ទំនាក់ទំនង​នេះ​ជា​ការ​រួម​ចំណែក​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​សកលលោក៖ «មិន​មាន​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​គណបក្ស​ទាំង​ពីរ​អី​ទេ នៅ​ក្នុង​សវនាការ​នេះ អត់​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នយោបាយ​ទេ»

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​ប្រទេស​វៀតណាម នៅ​ពេល​នេះ ចំ​ពេល​ដែល​ក្បាល​ម៉ាស៊ីន​ប្រទេស​នេះ​ទើប​ផ្លាស់ប្ដូរ​ថ្មី និង​ចំ​ពេល​គណបក្ស​មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា​របស់​កម្ពុជា កំពុង​មាន​ជម្លោះ​នយោបាយ។ ផ្ទុយ​ពី​ប្រទេស​វៀតណាម អង្គការ​សហប្រជាជាតិ និង​សភា​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន ២៨​ប្រទេស កំពុង​បារម្ភ​ពី​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕


No comments:

Post a Comment