Paris Peace Accords 23 Oct. 1991

Wednesday, August 3, 2016

លោក ហ៊ុន សែន នឹងទទួលបាន ​ពាន​រង្វាន់ អ្នក​ កាន់​ដំណែង ​យូរ​បំផុត​ នៅ​អាស៊ាន | Hun Sen to receive award for holding power longest in Asean

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន នឹងទទួលបាន ​ពាន​រង្វាន់ អ្នក​ កាន់​ដំណែង ​យូរ​បំផុត​ នៅ​អាស៊ាន

VOD / វីអូឌី | ២ សីហា ២០១៦


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំ គណៈប្រតិភូ ទៅកាន់ ប្រទេស ឡាវ នៅចុងសប្តាហ៍នេះ ដើម្បី ចូលរួម វេទិកា ភាពជាអ្នកដឹកនាំ អាស៊ាន លើកទី១៣  និងទទួល ពានរង្វាន់ សមិទ្ធិផល អមតៈអាស៊ាន ដែលជាពានរង្វាន់ សម្រាប់ ប្រមុខរដ្ឋ ដែលបានបំរើ ការងារ យូរជាងគេ នៅអាស៊ាន។  នេះ បើ តាមសេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស កម្ពុជា។


ក្នុងសេចក្តីប្រកាសដដែលឲ្យដឹងថាកិច្ចប្រជុំនោះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧សីហានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការអញ្ជើញទៅរបស់លោក ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីលោក តាន់ស្រ៊ី ម៉ៃឃិលយ៉ូស។
បើតាមសេចក្តីប្រកាសព័ត៌មាននេះលោកនាយករដ្ឋមន្រ្តីកម្ពុជាជាមនុស្សទី៤ហើយដែលនឹងត្រូវទទួលបានពានរង្វាន់នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ នៃរដ្ឋបារ៉ាករបស់ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថាលោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ លោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាចាប់ពីខែមករាឆ្នាំ១៩៨៥មក រហូតមកដល់ពេលនេះលោកកាន់តំណែងនេះជាង៣១ឆ្នាំហើយ៕



No comments:

Post a Comment