Paris Peace Accords 23 Oct. 1991

Thursday, August 4, 2016

[Vietnamization, PRK, occupation] Sam Rainsy: លោក ប៉ែន សុវណ្ណ និងលោក ហេង សំរិន | Pen Sovann and Heng Samrin

Pen Sovann
Heng Samrin

Click to read PRK Killed King Sihanouk 'Morally and Politically' in 1970s
៤ សីហា ២០១៦ / 04 August 2016 – Pen Sovann and Heng Samrin 
តើ លោក ហេង សំរិន មានបានសួរ លោក ប៉ែន សុវណ្ណ ឬទេ មុននឹងប្តឹងខ្ញុំ?  សូម រម្លឹក ថា, ប្រវត្តិសាស្ត្រ ចាត់ទុកលោក ប៉ែន សុវណ្ណ ជាបិតាថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ពីព្រោះ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨១ លោក ប៉ែន សុវណ្ណ ជាឥស្សរជនខ្មែរ ដែលមាន តំណែង ខ្ពស់ ជាងគេ និងអំណាច ខ្លាំង ជាងគេបង្អស់ ក្នុងរបប សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្នុងតួនាទី របស់លោក ជាអគ្គលេខាធិការ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា និងជានាយករដ្ឋមន្ត្រី។
ខាងក្រោមនេះ គឺ ជាខ្លឹមសារ នៃលិខិត របស់ខ្ញុំ ចុះផ្សាយ ថ្ងៃ៤ មេសា ២០១៦ ក្នុងកាសែត ខេមបូឌាដេលី (Cambodia Daily)សាធារណរដ្ឋ ប្រជាមានិត កម្ពុជា បានសម្លាប់ សម្តេចព្រះ នរោត្តម សីហនុ តាមផ្លូវ ចិត្ត និងផ្លូវ នយោបាយ កាលពីឆ្នាំ១៩៧៩
ហេង សំរិន អត់មាន សិទ្ធិអ្វី ប្តឹងខ្ញុំ ទេ។  បើ មាននរណា ម្នាក់ អាចមានសិទ្ធិ ប្តឹងខ្ញុំ គឺ ប៉ែន សុវណ្ណ ឯណោះទេ ដែលជាបិតា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។  ប៉ែន សុវណ្ណ នេះ ជានាយករដ្ឋមន្ត្រី មុនគេ (ទី១) ក្នុងរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា, ហើយ ក៏ជាអគ្គលេខាធិការ គណបក្ស ប្រជាជនបដិវត្តន៍ កម្ពុជា ដែលបាន ក្លាយឈ្មោះ ក្រោយមក ទៅជាគណបក្ស ប្រជាជន កម្ពុជា។  រហូត មកដល់ ចុងឆ្នាំ ១៩៨១, ប៉ែន សុវណ្ណ មានតំណែង ខ្ពស់ ជាងគេ និងអំណាច ខ្លាំង ជាងគេបង្អស់ ក្នុងរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដែលបន្តុបឡើង ដោយកងទ័ព យួន ឈ្លានពាន នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។  បើ ប៉ែន សុវណ្ណ មិនជំទាស់ ពីអ្វី ដែលខ្ញុំ បានលើកឡើង នោះទេ, គ្មាន នរណា អាចជំទាស់ បានទេ។
តាមការពិត របប សាធារណរដ្ឋ ប្រជាមាណិត កម្ពុជា បានវាយប្រហារ, ជេរប្រមាថ, និងមួលបង្កាច់ សម្តេចព្រះ នរោត្តម សីហនុ យ៉ាងធ្ងន់ធ្ងរ បំផុត មុន នឹងធ្វើឃាត ព្រះអង្គ តាមផ្លូវ ចិត្ត និងផ្លូវ នយោបាយ តាមរយៈ ការប្រកាស សាធារណរដ្ឋ (កម្ចាត់ស្តេច) របស់ ពួកគេ កាលពីឆ្នាំ ១៩៧៩។
សម រង្ស៊ី / Sam Rainsy

www.facebook.com/rainsy.sam.5


No comments:

Post a Comment