Paris Peace Accords 23 Oct. 1991

Thursday, May 29, 2014

លោក កឹម សុខា៖ ការ​ចរចា ​រវាង ​បក្ស​ជាប់​ឆ្នោត ​ទាំង​ពីរ ​អាច​ នឹង​បរាជ័យ​ ជា​ថ្មី​ ម្តង​ទៀត

លោក កឹម សុខា៖ ការ​ចរចា ​រវាង ​បក្ស​ជាប់​ឆ្នោត ​ទាំង​ពីរ ​អាច​ នឹង​បរាជ័យ​ ជា​ថ្មី​ ម្តង​ទៀត

ដោយ យន់ សាមៀន / RFA | ២៨ ឧសភា ២០១៤

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
សមាសភាព ​គណៈកម្មាធិការ ​ចម្រុះ​ មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា (ជួរ​ឆ្វេង) ជួប​ពិភាក្សា ជាមួយ ​មន្ត្រី ​គណបក្ស​ សង្គ្រោះ​ជាតិ នា​វិមាន ​ព្រឹទ្ធ​សភា នៅ​ព្រឹក​ថ្ងៃ​ ១០ មីនា ឆ្នាំ​២០១៤។  RFA/Vohar Cheath

លោក កឹម សុខា អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ នៅ​ថ្ងៃ​ពុធ ទី​២៨ ឧសភា នេះ​ថា, ការ​ចរចា ​នយោបាយ ​រវាង​ គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ គឺ​ គណបក្ស ​សង្គ្រោះ​ជាតិ និង​គណបក្ស​ ប្រជាជន​កម្ពុជា អាច​ នឹង​បរាជ័យ​ ជា​ថ្មី ​ម្តង​ទៀត ដោយសារ ​តែ ​គណបក្ស ​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ ពិត​ប្រាកដ ដើម្បី ​ដោះស្រាយ ​បញ្ហា​ជាតិ​ សំខាន់ៗ​ មួយ​ចំនួន។


គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ បាន​យល់​ព្រម​ បន្ត​ការ​ចរចា ​ឡើង​វិញ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ ពី​ក្រុម​ អ្នក​ជំនាញ​ ការ​បោះ​ឆ្នោត​ ជប៉ុន ស្នើសុំ​ ឲ្យ​គណបក្ស ទាំង​ពីរ​ ដោះស្រាយ ​វិបត្តិ ​នយោបាយ មុន ​នឹង​ធ្វើ​ការ ​កែ​ទម្រង់​ ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា។  ការ​ចរចា​ រវាង ​តំណាង​ គណបក្ស​ ទាំង​ពីរ កាល​ពី​ថ្ងៃ​ ទី​២២ ឧសភា បាន​ពិភាក្សា​ អំពី ​ចំណុច មួយ​ចំនួន ក្នុង​ចំណោម ១៤​ចំណុច, ប៉ុន្តែ​ មិន​បាន​ ឯកភាព ​លើ​បញ្ហា ​បង្កើត​ គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ​ ការ​បោះ​ឆ្នោត​ទេ។

លោក កឹម សុខា បន្ត​ថា ការ​យល់​ព្រម​ចូលរួម​ចរចា​របស់​គណបក្ស​កាន់​អំណាច គ្រាន់​តែ​ជា​ការ​សាកល្បង ថា​តើ​គណបក្ស​ប្រឆាំង​ព្រម​បន្ធូរបន្ថយ​ការ​ទាមទារ​កែ​ទម្រង់​នយោបាយ​ឬ​ទេ៖ «ធម្មតា ​គណបក្ស​ ប្រជាជន​កម្ពុជា, គាត់​ ចង់​សាកល្បង​យើង, គាត់​ ដើរ​ទាក់ទង​នេះ ទាក់ទង​នោះ ក្រែង​យើង​ថយ, យើង​ ដូរ ដល់​យើង ​អត់​ដូរ​ទៅ, គាត់​ អត់​ហ៊ាន​មក។»

សមាជិក​ ក្រុម​ការងារ​ បច្ចេកទេស ​ចរចា ​គណបក្ស ​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាង ​ថា, តំណាង ​គណបក្ស​ ទាំង​ពីរ​ នឹង​ជួប​គ្នា​ ក្នុង​ពេល ​ឆាប់ៗ ពីព្រោះ​ ថា​ គ្មាន​ ជម្រើស​អ្វី​ល្អ​ ជាង​ការ​ចរចា​ទេ ដើម្បី ​បញ្ចប់​ជម្លោះ​ នយោបាយ។  ប៉ុន្តែ តំណាង​ ក្រុម​ចរចា ​គណបក្ស​ ជាប់​ឆ្នោត ​ទាំង​ពីរ នៅ​មិន​ទាន់ ​កំណត់​ពេល​វេលា​ ចរចា​គ្នា​ ជា​ថ្មី​ ឡើង​វិញ​ នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ ពុធ នេះ៕



No comments:

Post a Comment