Paris Peace Accords 23 Oct. 1991

Monday, June 30, 2014

បណ្ដាំ អក្សរខ្មែរ



ក កើតបាន ជាកូនខ្មែរ, ខ ខំគិត កែប្រែ គំនិត។ 
គ គួរ សេពគប់ រកបណ្ឌិត, ឃ ឃើញ ត្រូវ ពិតតាម មាគ៌ា។
ង ងើបមើល ជាតិខ្មែរ មូលមីរ, ច ចូល សាមគ្គី ជួយរដ្ឋា។ 
ឆ ឆោមប្រកប ដោយបញ្ញា, ជ ជួយស្ដីថា ជួយកូនចៅ។
ឈ ឈប់ស្ងៀម នៅមើលបណ្ដាំ, ញ ញឹមចងចាំ ពាក្យប្រដៅ
។  
ដ ដឹង ឲ្យគ្រប់ កុំល្ងង់ខ្លៅ, ឋ ឋានៈជ្រៅ ឆ្ពោះទៅមុខ។
ឌ ឌុកដាន់ ដាល់ វ៉ៃគ្នាឯង, ឍ ឍាលឫកខែង ចង់ស្រុក
។  
ណ ណាអង្គុយ កុំសំកុក, ត តទៅថ្ងៃមុខ ក្រែងអាស្រូវ។
ថ ថាតែធ្វើ មិនព្រមលូក, ទ ទាបដូចទូក ឬសំពៅ
។  
ធ ធាក់រសាត់ តាមទឹកទៅ, ន នៅមិននឹង មួយកន្លែង។
ប បើ បានធំ គុំស្អប់តូច, ផ ផាត់កាត់ខូច ចេញឲ្យស្ដែង
។ 
ព ពិតជាប្រុស ត្រូវ ប្រឹងប្រែង, ភ ភ័យខ្លាច ក្រែងកើតខ្ញុំគេ។  
ម មកខិតខំ ប្រឹងលកលៃ, យ / រ យំរកល្បិច គ្នាន់គ្នេរ។  
ល លបមើល ជាតិ អស់ផងគេ, វ វិលវល់វេរ ទៅតាមខ្យល់។  
ស សូម កុំពឹង លើសំណាង, ហ ហាម កុំអាង ប្រើល្បិចកល។ ឡ ឡោមវាយគេ កើតរចល់, អ អស់ពិភាល់ កើតជាខ្មែរ។
Try Sam's Facebook

No comments:

Post a Comment