Paris Peace Accords 23 Oct. 1991

Wednesday, July 30, 2014

គណបក្ស​ សង្គ្រោះ​ជាតិ​ រង់​ចាំ ​តែ ​សេចក្តីព្រាង​ វិសោធន​កម្ម ​រដ្ឋធម្មនុញ្ញ ​ចប់​ នឹង​ចូល ​រដ្ឋសភា | CNRP has only to wait to finalize amendment to Constitution before taking seats in Parliament

គណបក្ស​ សង្គ្រោះ​ជាតិ​ រង់​ចាំ ​តែ ​សេចក្តីព្រាង​ វិសោធន​កម្ម ​រដ្ឋធម្មនុញ្ញ ​ចប់​ នឹង​ចូល ​រដ្ឋសភា​ 

RFI | ៣០ កក្កដា ២០១៤

ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​។
ការ​ដឹក​នាំ របស់ ប្រធាន គណបក្ស សង្គ្រោះជាតិ ដើម្បី​ ប្រមូល​ប្រជាជន ​ធ្វើ​សមាជប្រជាជន​។
RFI/Siv Channa

បន្ទាប់ ពី​ក្រុមការងារ​ ទាំងបី​​​ របស់​ គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ កាលពី​ថ្ងៃ​អង្គារ​ ម្សិលមិញ រួចមក គឺ​ មកដល់ ​ថ្ងៃ​ពុធ​នេះ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​រង់ចាំ តែ សេចក្តីព្រាង ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​ មួយទៀត​ប៉ុណ្ណោះ នឹង​ចូលប្រជុំ​ រដ្ឋសភា​ បាន​ហើយ។  ក្រុមការងារ​ គណបក្ស​ ទាំងពីរ ត្រូវ​ បន្ថែម​ជំពូក ទី១៦ ក្នុង​រដ្ឋធម្មនុញ្ញ ស្តីពី​ ស្ថាប័ន​រៀបចំ​ កា​រ​បោះ​ឆ្នោត គ.ជ.ប.។  ពេលនេះ ក្រុមការងារ​ កំពុងតែ ​រៀបចំ​ សេចក្តីព្រាង​​ តាម​ក្រុមរៀងៗខ្លួន, ហើយ នឹង​ជួបគ្នា​ ម្តងទៀត នៅក្នុង​សប្តាហ៍​នេះ។


មកដល់ ​ថ្ងៃ​ពុធ​នេះ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​រង់ចាំ តែ​ ក្រុមការងារ ចម្រុះ​ វិសោធនកម្ម​ រដ្ឋ​ធម្មនុញ្ញ​ មួយទៀត ​ប៉ុណ្ណោះ គឺ​ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប នឹង​ចូលធ្វើ​ សច្ចាប្រណិធាន ​​ក្នុង​ព្រះបរមរាជវាំង និង​ចូលប្រជុំ​ រដ្ឋសភា​ បាន​ហើយ។  ក្រុមការងារ​ ចម្រុះ ​ដឹកនាំ​ ដោយ​លោក​ ប៉ែន​ បញ្ញា និង​លោក​ អេង​ ឆៃអ៊ាង ត្រូវ ​រៀបចំ​បន្ថែម ​ជំពូក ទី១៦ ក្នុង​រដ្ឋធម្មនុញ្ញ ស្តីពី ស្ថាប័ន​រៀបចំ​ ការបោះឆ្នោត គ.ជ.ប.។


លោក ​អេង ​ឆៃអ៊ាង ប្រធាន​ក្រុមការងារ​ចម្រុះ​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជួបគ្នា កាលពី​រសៀល​ថ្ងៃ​អង្គារ​រួចមក នៅ​ពេល​នេះ ក្រុមការងារ​គណបក្ស​ទាំងពីរ កំពុងតែ​រៀបចំ​សេចក្តីព្រាង​​តាម​ក្រុមរៀងៗខ្លួន ហើយ​គ្រោង​​នឹង​ជួបគ្នា​ម្តងទៀត នៅក្នុង​សប្តាហ៍​នេះ។ ជា​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បញ្ចូល​ខ្លឹមសារ​តាម​កិច្ចព្រមព្រៀង​ថ្នាក់ដឹកនាំ​កំពូល កាលពី​ថ្ងៃ​ទី​២២​កក្កដា​ រួមមាន៖ ការកំណត់​ពី​តួនាទី ភារកិច្ច​របស់​គ.ជ.ប ក្នុងនោះ ក៏​នឹងមាន​ការពិចារណា​ពី​ការទាមទារ​លក្ខខណ្ឌ​​មួយចំនួន ដើម្បី​ឲ្យ​គ.ជ.ប ឯករាជ្យ អ​ព្យា​ក្រឹត្យ ព្រមទាំង​ផ្តល់​អភ័យ​ឯក​សិទ្ធិ​ ​ពិសេស​ដល់​សមាជិក​គជ​ប ជាដើម។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា នៅ​ពេល​ដែល​​ក្រុមការងារ​ចម្រុះ​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ ធ្វើ​កិច្ចការ​របស់ខ្លួន​រួចរាល់ នៅក្នុង​សប្តាហ៍​នេះ គឺ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលធ្វើ​សច្ចាប្រណិធាន និង​ចូលប្រជុំ​រដ្ឋសភា ដើម្បី​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ។

លោក​យ៉ែម​បុញ្ញឫទ្ធិ បន្តថា ក្រុមការងារ ២ ទៀត គឺ​ក្រុមការងារ​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​ក្រុមការងារ​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា អាច​ជួបគ្នា​បន្ត ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រដ្ឋសភា ដើម្បី​ធ្វើការ​បន្ត បន្ទាប់ពី​ជួបគ្នា កាលពី​ថ្ងៃ២៩កក្កដា។

ក្រុមការងារ​ចម្រុះ​ទាំងបី ដែល​ជួបគ្នា កាលពី​ថ្ងៃ​អង្គារ គឺ​មានតែ​ក្រុមការងារ​ចរចា​ធ្វើ​សេចក្តី​ព្រាង​​វិសោធនកម្ម​ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​របស់លោក​ឈាង​វុន និង​លោក យ៉ែម បុញ្ញឫទ្ធិ មួយ​ប៉ុណ្ណោះ បានចេញ​សេចក្តីប្រកាស​ពី​កិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀង ក្នុងដំណាក់កាល​ទី១ គឺ​ក្រុមការងារ​ចម្រុះ បាន​ឯកភាពគ្នា ក្នុងដំណាក់កាល​ទី១ លើ ៥ ប្រការ នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​​រដ្ឋសភា រួមមាន៖ ការលើកឡើង​ពី​ការពង្រឹង​តួនាទី​របស់​សមាជិកសភា ការកំណត់​ឲ្យ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​វរជន​ណាមួយ ត្រូវតែ​ចូលរួម​មក​បំភ្លឺ តាម​សំណើ​របស់​អ្នក​តំណាង​រាស្ត្រ៕


No comments:

Post a Comment