គណបក្ស កាន់អំណាច តែងតាំង សមាសភាព គ.ជ.ប. ថ្មី, តែ មិនទាន់ បញ្ចេញឈ្មោះ
វីអូអេ | ៣០ កក្កដា ២០១៤
លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ
ពិភាក្សាគ្នា នៅមន្ទីរ រដ្ឋសភាជាតិ នៅរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤។ កាលពីថ្ងៃច័ន្ទ
រដ្ឋសភាកម្ពុជា បានគាំទ្រ បេក្ខភាព តំណាងរាស្ត្រ របស់លោក សម រង្ស៊ី
ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ជាមួយលោក ហ៊ុន សែន
ដែលជាគូ បដិបក្ខ ខាងនយោបាយ របស់លោក
ដើម្បី បញ្ចប់វិបត្តិ នយោបាយ រយៈពេលមួយ របស់កម្ពុជា។
ភ្នំពេញ — លោក ជាម យៀប មន្ត្រីជាន់ខ្ពស់ និងជាសមាជិក សភាតំណាងរាស្ត្រ ខាងគណបក្សបក្ស ប្រជាជនកម្ពុជា មានប្រសាសន៍ ថា, គណបក្ស ប្រជាជនកម្ពុជា បានសម្រេច ជ្រើសរើស សមាសភាព គណៈកម្មាធិការ ជាតិ រៀចចំ ការបោះឆ្នោត ចំនួន ៤រូប រួចរាល់ហើយ។ ក៏ប៉ុន្តែ លោក មិនទាន់ ប្រកាសឈ្មោះ ឲ្យដឹង ជាសារធារណៈ នៅឡើយ។
លោក មានប្រសាសន៍ ថា, បេក្ខភាព ទាំង៤រូបនោះ សុទ្ធសឹង ជាមន្ត្រី ដែលបានបម្រើ ការងារយូរឆ្នាំ និងពោរពេញ ទៅដោយបទពិសោធន៍ ខាងកិច្ចការ រៀបចំ ការបោះឆ្នោត។ ក៏ប៉ុន្តែ សមាសភាព ថ្មីនេះ គ្មានឈ្មោះ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បច្ចុប្បន្ននេះ និងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បច្ចុប្បន្ននេះ។
លោក បានបញ្ជាក់ ថា, គណបក្ស ប្រជាជន នៅរង់ចាំ ការជ្រើសរើស បេក្ខភាព របស់ គណបក្ស សង្គ្រោះជាតិ តែប៉ុណ្ណោះ។
វីអូអេ បានព្យាយាម ទាក់ទង សុំការបំភ្លឺ ពីមន្ត្រី ជាន់ខ្ពស់ សំខាន់ៗ របស់ គណបក្ស សង្គ្រោះជាតិ, រួមមាន លោក សម រង្ស៊ី ប្រធាន, លោក កឹម សុខា អនុប្រធាន, និងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស, តែ មិនអាចបានទេ ដោយទូរស័ព្ទ ទទួលការហៅចូលហើយ តែ គ្មានអ្នក ទទួល។
ក៏ប៉ុន្តែលោក គួយ ប៊ុនរឿន បេក្ខភាព ដែលគណបក្ស សង្គ្រោះជាតិ បានជ្រើសរើស មុនដំបូងគេ សម្រាប់ ក្លាយជាសមាសភាព គ.ជ.ប. ថ្មី មានប្រសាសន៍ ប្រាប់ក្រុមអ្នកកាសែត នៅឯមន្ទីរ រដ្ឋសភា កាលពីថ្ងៃអង្គារ ថា, បេក្ខភាព គ.ជ.ប. ថ្មី របស់ គណបក្ស សង្គ្រោះជាតិ មិនទាន់បានសម្រេច នៅឡើយ។
លោក បាននិយាយ ថា៖ «មកទល់ពេលនេះ មិនទាន់មាន ភាពច្បាស់លាស់ទេ។ មានតែ រូបខ្ញុំមួយ, ហើយ គណៈអចិន្ត្រៃយ៍ នឹងពិនិត្យ ឆាប់ៗ នៅពេល ខាងមុខ។»
យោងតាម កិច្ចព្រមព្រៀង ថ្នាក់ដឹកនាំ កំពូល នៃគណបក្ស ទាំងពីរ សមាសភាព គ.ជ.ប. ថ្មី ត្រូវ បានជ្រើសរើស ដោយចំហ ដោយគណៈអចិន្ត្រៃយ៍ នៃរដ្ឋសភា តាមរូបមន្ត ៤-៤-១, មានន័យ ថា បួនរូប ត្រូវ បានជ្រើសចេញ ពីគណបក្ស សង្គ្រោះជាតិ និងបួនរូបទៀត ចេញ ពីគណបក្ស សង្គ្រោះជាតិ។
ចំណែក ឯបេក្ខភាព ទី៩ របស់ សមាសភាព គ.ជ.ប. គឺ អ្នកស្រី ពុង ឈីវកេក ប្រធាន អង្គការ សិទ្ធិមនុស្ស លីកាដូ បានយល់ព្រម, ហើយ ក្រោយពីមាន ការស្នើសុំ ពីគណបក្ស ទាំងពីរ។
បេក្ខភាព ដែលគ្រោង នឹងដាក់ពាក្យ ជាសមាសភាព គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី មានមន្ត្រី អង្គការ សង្គមស៊ីវិល និងមន្ត្រី មកពីគណបក្ស នយោបាយ ផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការ ឃ្លាំមើល ដំណើរការ បោះឆ្នោតមួយ ឈ្មោះ ខុមហ្វ្រែល មានប្រសាសន៍ ថា, លោក កំពុងពិចារណា ដាក់ពាក្យ ទៅគណៈអចិន្ត្រៃយ៍ នៃរដ្ឋសភា ក្រោយពីមាន ការស្នើសុំ ពីគណបក្ស នយោបាយ។
លោក មានប្រសាសន៍ ថា, លោក ចង់យក បទពិសោធន៍ ដែលលោក បានធ្វើការងារ ខាងក្រៅ រឿងទាក់ទិន នឹងកិច្ចការបោះឆ្នោត ដើម្បី អាចផ្លាស់ប្តូរ របៀបធ្វើការ និងកែលម្អ ការបោះឆ្នោត ឲ្យបានត្រឹមត្រូវ, កុំឲ្យមាន ការឈ្លោះ ប្រកែកគ្នា រាល់ពេល បោះឆ្នោត ម្តងៗ។
លោក បាននិយាយ ថា៖ «ខ្ញុំ គិតថា, វា ជាឱកាសដែរ ដែលយើង អាចទៅធ្វើ ឲ្យការងារ គ.ជ.ប. ហ្នឹងបានល្អ។ ខ្ញុំ គិតខ្លួនឯងហើយ។ កន្លងមក យើង ធ្វើការ នៅខាង ខុមហ្វែ្រល ខាងក្រៅ បានច្រើនដែរ។ តែ គ្រាន់ថា, វា នៅមាន ការកម្រិត។ នេះហើយ បានជាខ្ញុំ ពិចារណា នៅក្នុងរឿងហ្នឹង។»
កញ្ញា កឹម មនោវិទ្យា កូនស្រីបង្កើត របស់លោក កឹម សុខា វិញ មានប្រសាសន៍ ថា, កញ្ញា កំពុងរៀបចំ បែបបទ ដាក់ពាក្យ ទៅគណៈអចិន្ត្រៃយ៍ នៃរដ្ឋសភាដែរ ដើម្បី ឲ្យគណបក្ស ជ្រើសរើស ជាសមាសភាព គ.ជ.ប. ថ្មី។
កញ្ញា បាននិយាយ ថា៖ «អាស្រ័យ ទៅលើ កិច្ចព្រមព្រៀង មុន នឹងពេល សង្គ្រោះជាតិ ចូលទៅសភា ហ្នឹង, ពីព្រោះ បើសិនជា កិច្ចព្រមព្រៀង នយោបាយ មិនច្បាស់លាស់ទេ អាច គ.ជ.ប. ហ្នឹង មិនបាន ដំណើរការល្អ ដូចយើង សង្ឃឹមទុក។»
សមាសភាព គ.ជ.ប. បច្ចុបន្ននេះ ត្រូវ បានគណបក្ស ប្រឆាំង និងប្រជាពលរដ្ឋ បានស្តីបន្ទោស ទៅលើ ភាពលម្អៀង ទៅរក គណបក្ស កាន់អំណាច ដោយសារតែ សមាសភាព តាំងពីកំពូល រហូត ដល់ថ្នាក់ឃុំ ជាសមាជិក គណបក្ស ប្រជាជនកម្ពុជា។ តែ ការចោទប្រកាន់នេះ ត្រូវ បានមន្ត្រី គ.ជ.ប. បដិសេធ៕
No comments:
Post a Comment