យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ ឲ្យប្រទេស ផ្ដល់ជំនួយ ដាក់គំនាប លើរដ្ឋាភិបាល កម្ពុជា
វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៤
អង្គការ ឃ្លាំមើល ការរំលោភ សិទ្ធិមនុស្ស អន្តរជាតិ (យូមែន រ៉ៃត៍ វ៉ច្ឆ, Human Rights Watch) ចេញសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃ ទី២ កក្កដា ចោទរ
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញសេចក្តី ថ្លែងការណ៍ រិះគន់ រ
សេចក្តី ថ្លែងការណ៍នេះ ចេញផ្សាយ ក្រោយពីតំណាង រ
លោក ប្រែដ អាដាម (Brad Adams) នាយកប្រចាំអាស៊ីរបស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងពេលមានការទាមទារកាន់តែច្រើនឡើងឲ្យមានការផ្លាស់ប្ដូរ ជាគ្រឹះ ដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ បែរជាធ្វើមិនដឹងមិនឮទៅវិញ។ ដូច្នេះ សហគមន៍អន្តរជាតិ មិនគួរសម្រុះសម្រួលទទួលយកតាមរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រើនយោបាយហិង្សាដាក់គុកអ្នកប្រឆាំង ដោយចោទដោយសារមាននិន្នាការនយោបាយផ្សេង ធ្វើទារុណកម្ម និងដាក់កំហិតតឹងរ៉ឹងលើសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំជាសាធារណៈ។
សេចក្តីថ្លែងការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ធ្វើមិនឮចំពោះអនុសាសន៍មួយចំនួនក្នុងសម័យប្រជុំត្រួតពិនិត្យជា សកលតាមពេលវេលាកំណត់ ហៅកាត់ថា យូភីអ ទាក់ទងការបញ្ចប់ការកាត់ក្តីមិនយុត្តិធម៌ និងធ្វើសកម្មភាពបង្កបរិយាកាសគោរពសិទ្ធិមនុស្សដល់សមាជិកគណបក្ស ប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ជាដើម។
អង្គការអន្តរជាតិមួយនេះ ទាមទារឲ្យប្រទេសផ្តល់ជំនួយច្រើនៗដល់កម្ពុជា គួរតែចូលរួមគ្នាប្រើឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ភាពចាំបាច់របស់ខ្លួនក្នុងការប្រើអំពើហិង្សារំលោភសិទ្ធិ មនុស្ស ដើម្បីគ្រប់គ្រងប្រទេស។
ទាក់ទងសេចក្តីថ្លែងការណ៍នោះ លោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយសាររូបលោកមិនទាន់បានទទួល និងអានសេចក្តីថ្លែងការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នោះនៅឡើយ។
ចំណែក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រតិកម្មថា សេចក្តីថ្លែងការណ៍នោះជាការលើកឡើងរបស់បុគ្គលមួយ ក្រុមមួយ ហើយរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍នោះទេ ហើយជាបទពិសោធន៍ ប្រទេសជាដៃគូអភិវឌ្ឍន៍ប្រទេសកម្ពុជា មិនដែលយកចិត្តទុកដាក់ទេចំពោះសេចក្តីថ្លែងការណ៍របៀបនេះ៖
យូភីអ គឺជាដំណើរការដែលរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំងអស់ ត្រួតពិនិត្យលើរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ។ យូភីអ ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ហើយប្រទេសកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យលើកទី២របស់ខ្លួនកាលពីដើមឆ្នាំ។ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជា ទទួលបានអនុសាសន៍ចំនួន២០៥ ក្នុងនោះរដ្ឋាភិបាលទទួលយកចំនួន១៦៣ ទទួលយកជាការកត់សម្គាល់ចំនួន៣៨ និងបដិសេធ៤។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ក្នុងចំណោមអនុសាសន៍ដែលបដិសេធ និងកត់សម្គាល់ដោយរដ្ឋាភិបាលកម្ពុជា នោះ មានអនុសាសន៍ទាក់ទងការធ្វើវិសោធនកម្មលើមាត្រាច្បាប់ ក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌ ស្ដីពីបទបរិហារកេរ្តិ៍ ច្បាប់ស្ដីពីអ៊ីនធឺណិត អនុសាសន៍ទាក់ទងការគោរពសេរីភាពក្នុងការជួបប្រជុំ និងការស៊ើបអង្កេតលើការប្រើប្រាស់កម្លាំង ពុំសមាមាត្រទៅលើបាតុករ អនុសាសន៍ទាក់ទងការធានាឲ្យមានបរិយាកាសសមស្របសម្រាប់សកម្មជនសិទ្ធិ មនុស្ស និងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងតួអង្គអង្គការសង្គមស៊ីវិលផ្សេងទៀត ក៏រដ្ឋាភិបាលមិនទទួលយកដែរ៕
No comments:
Post a Comment