ព្រះសង្ឃ មួយអង្គ ត្រូវ បានបញ្ជូន ទៅកាន់ តុលាការ បន្ទាប់ ពីធ្វើទារុណកម្ម ធ្ងន់ធ្ងរ លើកុមារាម្នាក់
ABC Radio Australia | 3 July 2014
សមត្ថកិច្ច ឲ្យដឹងថា, នាថ្ងៃទី ០៣ ខែកក្កដានេះ
មន្រ្តី ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ នឹងបញ្ជូន ព្រះសង្ឃ មួយអង្គ
ទៅកាន់ តុលាការ ខេត្ត បន្ទាយមានជ័យ បន្ទាប់ ពីឃាត់ខ្លួន មកសាកសួរ
កាលពីម្សិលមិញ ក្រោយពី រកឃើញថា,
បានធ្វើ ទារុណកម្ម ធ្ងន់ធ្ងរ លើកុមារាម្នាក់។
លោក កែវ ប៊ុនយឿន អធិការ នគរបាល ស្រុក ព្រះនេតព្រះ បានមានប្រសាសន៍ ឲ្យដឹងថា, សមត្ថកិច្ច បានចុះ ទៅកាន់វត្ត ឈ្នួរមានជ័យ ស្ថិតក្នុងឃុំ ឈ្នួរមានជ័យ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ជាទី ដែលព្រះសង្ឃ ខាងលើគង់ ក្រោយពីទទួល ព័ត៌មាន ពីយាយជី ក្នុងវត្ត កាលពីថ្ងៃ ទី២៨ ខែមិថុនា។
លោក បញ្ជាក់ថា ក្រោយពីសាកសួរ ក្មេងប្រុសឈ្មោះ តន រតនា អាយុ៩ឆ្នាំ ត្រូវបានព្រះសង្ឃមួយអង្គព្រះនាម ខាត់ សុទី ព្រះជន្ម២១ព្រះវស្សា បានធ្វើទារុណកម្មដោយប្រើខ្សែភ្លើងឆក់ និងស្រោចទឹកក្តៅរលេះរលួយពេញខ្លួនជាដើម។
លោក អធិការបញ្ជាក់ថា មូលហេតុដែលនាំឲ្យព្រះសង្ឃអង្គនេះធ្វើទារុណកម្មលើក្មេងប្រុសនោះ មានការទម្លាយឲ្យដឹងថា អាចបណ្តាលមកពីព្រះសង្ឃអង្គនេះបាត់បច្ច័យបីម៉ឺនរៀល សួរក្មេងនោះមិនឆ្លើយ និងមួយទៀត អាចមកពីព្រះសង្ឃអង្គនេះប្រើក្មេងរងគ្រោះឲ្យដាំផ្កា តែក្មេងនោះមិនធ្វើតាមបញ្ជា។
សមត្ថកិច្ចឲ្យដឹងថា ព្រះសង្ឃ ខាត់ សុទី នេះពីមុនគង់នៅវត្តមួយនៅខេត្តក្រចេះ តែក្រោយមកនៅថ្ងៃទី២៧ ខែមិថុនា ក៏និមន្តមកជាមួយលោកនេន៦អង្គផ្សេងទៀត និង ក្មេងប្រុសរងគ្រោះខាងលើ ដែលព្រះសង្ឃរូបនេះយកមកចិញ្ចឹមក្រោយពីឳពុកម្តាយគេស្លាប់ចោល មកស្នាក់នៅវត្តឈ្នួរមានជ័យទើបតែបានមួយយប់ក៏កើតរឿងរ៉ាវ ដូច្នេះ។
លោក ស៊ុម ចាន់គា មន្រ្តីស៊ើបអង្កេតសមាគមអាដហុក ខេត្តបន្ទាយមានជ័យបានចាត់ទុកទង្វើព្រះសង្ឃខាងលើគឺជាការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកស្នើឲ្យមន្ទីរ ឬក្រសួងធម្មការពង្រឹងវិន័យដល់ព្រះសង្ឃផ្សេងៗទៀត ដើម្បីជៀសផុតការប្រព្រឹត្តិអំពើខុសធម៌វិន័យផ្សេងៗរបស់ ព្រះសាមាសាមពុទ្ធ។
សូមបញ្ជាក់ថា ក្មេងតូចរងគ្រោះខាងលើនេះ ត្រូវបានកម្លាំងស្នងការនគរបាល និងអាជ្ញាធរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយឈ្មោះវិសាលសុខ ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានសប្បុរសជនមួយចំនួនបានចំណាយធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភ ដល់ក្មេងរងគ្រោះផងដែរ៕

No comments:
Post a Comment