Paris Peace Accords 23 Oct. 1991

Sunday, August 3, 2014

សេចក្ដី​ព្រាង ​វិសោធនកម្ម​ ធម្មនុញ្ញ​ នៅ​តែ​ បង្ហាញ​ភាព​ មិន​ច្បាស់​លាស់ | Draft amendment of Constitution still unclear

សេចក្ដី​ព្រាង ​វិសោធនកម្ម​ ធម្មនុញ្ញ​ នៅ​តែ​ បង្ហាញ​ភាព​ មិន​ច្បាស់​លាស់


រដ្ឋ​សភា ៣០៥
រដ្ឋ​សភា​ នៃ​ប្រទេស ​កម្ពុជា, RFA

អង្គការ​ ធ្វើ​ការងារ​ ពាក់ព័ន្ធ​ នឹង​ការ​បោះ​ឆ្នោត ជំរុញ ឲ្យគណបក្ស​ ជាប់​ឆ្នោត​ ទាំង​២ ជជែក​គ្នា ​ឡើង​វិញ​ ចំពោះ ​សេចក្ដី​ព្រាង​ វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​ មាត្រា​៧៦ និង​ការ​រៀបចំ ​អង្គការ​ បោះ​ឆ្នោត​នោះ ​ជា​ថ្មី​ទៀត, ដ្បិត ​នៅ​មាន​ ចំណុច​ខ្វះខាត ​មួយ​ចំនួន ដែល​ទាមទារ ​ឲ្យ​ចែង ​ឲ្យ​បាន​ ច្បាស់​លាស់។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ ដើម្បី​ ការ​បោះ​ឆ្នោត ​ដោយ​សេរី និង​យុត្តិធម៌ ​នៅ​កម្ពុជា (ហៅ​កាត់​ ថា ខុមហ្រ្វែល, COMFREL) ថ្លែង​រិះគន់​ សេចក្ដី​ព្រាង ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​ ថា នៅ​ខ្វះខាត ​ការ​ចែង ​ឲ្យច្បាស់​ ពី​ដែន​សមត្ថកិច្ច​ របស់ គ.ជ.ប. និង​អភ័យ​ឯកសិទ្ធិ ​របស់ ​សមាជិក​ស្ថាប័ន​នេះ។  លើស​ពី​នេះ ការ​ជ្រើស​រើស​ សមាសភាព គ.ជ.ប. ក៏​មិន​ច្បាស់​លាស់។  លោក គល់ បញ្ញា បន្ត​ថា ការ​ដែល​ មិន​បាន​ចែង ឬ​ចែង​មិន​ច្បាស់​ ក្នុង​រដ្ឋធម្មនុញ្ញ នឹង​ធ្វើ​ ឲ្យច្បាប់​ ដែល​ចែង​ បន្ត​មាន​ច្បាប់​ បោះ​ឆ្នោត​ ជា​ដើម នឹង​មាន​ភាព​ មិន​ច្បាស់​លាស់​ដែរ។

លោក គល់ បញ្ញា«ហើយ ​យើង​ ទៅ​សរសេរ​ ក្នុង​រដ្ឋធម្មនុញ្ញ ​ថា ក្រុម​ណា​ក៏​ រើស​សមាសភាព, គណបក្ស​ក៏​ រើស​សមាសភាព, គណៈ​អចិន្ត្រៃយ៍​ក៏​ រើស​សមាសភាព ប្រជុំ​ពេញ​អង្គ​សភា​ក៏​រើស​សមាសភាព។  យើង​ អត់​បាន​កំណត់​ ច្បាស់​លាស់​ ចឹង​អាច​បញ្ហា។ ទី​២ យើង​អត់​និយាយ​ពី​ក្របខ័ណ្ឌ​សិទ្ធិ​អំណាច​របស់ គ.ជ.ប. ហ្នឹង។  យើង ​អត់​បាន​និយាយ​ពី​រឿង​មួយ​ដែល​ជា​បញ្ហា​ស្នូល សព្វថ្ងៃ​នេះ​ឈ្លោះ​គ្នា​រឿង​ថា តើ គ.ជ.ប. នឹង​ជា​អ្នក​ដែល​ប្រកាស​មិន​មែន​តែ​លទ្ធផល​បោះ​ឆ្នោត​ទេ គឺ​ប្រកាស​អំពី​បញ្ជី​អ្នក​តំណាង​រាស្ត្រ បាន​ន័យ​ថា យើង​នឹង​ត្រូវ​អោយ គ.ជ.ប ប្រកាស​តែ​ម្ដង​ទៅ ដែល​មិន​ចាំបាច់​ត្រូវ​អោយ​ទៅ​មាន​រឿង​ទៅ​ប្រជុំ​ពេញ​អង្គ​អី ស្បថ​អី នាំ​អោយ​មាន​ជម្លោះ​ដូច​បច្ចុប្បន្ន ថា​តើ​កំណត់​ថា​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​ពេល​ណា។»

ទស្សនៈ​របស់ លោក គល់ បញ្ញា កើត​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ បាន​ព្រមព្រៀង​លើ​ចំណុច​មួយ​ចំនួន ពាក់ព័ន្ធ​ការ​រៀបចំ​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ថា សមាជិក គ.ជ.ប ថ្មី មិន​មាន​អភ័យ​ឯកសិទ្ធិ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ខ្លឹមសារ​ជា​ការ​ការពារ​ផ្លូវ​ ច្បាប់​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត តាម​ស្មារតី​ដូច​ការ​ការពារ​ផ្លូវ​ច្បាប់ ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ចៅក្រម។ ជាមួយ​គ្នា​នោះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​ផ្តល់​ស្វ័យភាព​ការងារ​ដល់​សមាជិក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ក្នុង​ជំពូក​ថ្មី​នេះ។ ចំពោះ​ចំណុច​ដែល​ពុំ​ឯកភាព​គ្នា​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ទុក​ជូន​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​សម្រេច។

បើ​ទោះ​ជា​យល់​ឃើញ​ថា មាន​ការ​ខ្វះខាត​ដែរ ក៏ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និកហ្វិច (Nicfec) មាន​ប្រសាសន៍​ថា ការ​តាក់​តែង​ក្របខ័ណ្ឌ​ច្បាប់​បន្ត​ទៀត គឺ​ចាំបាច់​ធ្វើ​អោយ​មាន​ភាព​ច្បាស់​លាស់​ជាង​ពេល​នេះ ហើយ​លោក​សង្ឃឹម​ថា គណបក្ស​ទាំង​២ នឹង​អាច​រក​ចំណុច​ព្រមព្រៀង​គ្នា ដើម្បី​អោយ គ.ជ.ប មាន​ឯករាជ្យ​ពិត​ប្រាកដ៕


No comments:

Post a Comment