គណបក្ស ដែលមិនមាន អាសនៈ ក្នុងរដ្ឋសភា សាទរ ភាគច្រើន ទៅលើ កំណែទម្រង់ គ.ជ.ប. | Parties without seats in Parliament praise NEC reform
ដំណោះស្រាយ នយោបាយ ដែលមាន អាយុកាល មួយឆ្នាំ កន្លងមក
បន្ទាប់ ពីមាន ការបោះឆ្នោត កាលពីថ្ងៃ ទី២៨ កក្កដា ឆ្នាំ២០១៣
ត្រូវ បានរកឃើញ ដោយមាន ការព្រមព្រៀង រវាង គណបក្ស
ជាប់ឆ្នោត ទាំងពីរ កាលពីពេល ថ្មីៗនេះ។
អ្វី ដែលលេចធ្លោនោះ គឺ ការបង្កើតបាន គណៈកម្មាធិការ ជាតិ
រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ថ្មីមួយ ដែលមាន សមាសភាព ចូលរួម ពី
បុគ្គល ឯករាជ្យ គឺ លោកស្រី ពុង ឈីវកេក
ប្រធាន អង្គការ ការពារ សិទ្ធិមនុស្ស លីកាដូ។
ដំណោះស្រាយ របស់ គណបក្ស ជាប់ឆ្នោត ទាំងពីរ
និងការបង្កើត សមាសភាព គ.ជ.ប. ថ្មី ទទួលបាន ការគាំទ្រ
និងការមិនពេញចិត្ត ពីគណបក្ស មួយចំនួន ដែលបាន ចូលប្រឡូក
ក្នុងការបោះឆ្នោត ដែរ, តែ មិនទទួលបាន អាសនៈ
នៅក្នុងរដ្ឋសភា។
No comments:
Post a Comment