កិច្ចប្រជុំ កំណែទម្រង់ ការបោះឆ្នោត រវាង ជប៉ុន និងសភា បិទទ្វារ មិនឲ្យ អ្នកកាសែត ចូល
RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៤
ក្រុម អ្នកសារព័ត៌មាន ត្រូវ បានសន្តិសុខ រដ្ឋសភា មិនអនុញ្ញាត ឲ្យចូល ទៅយកព័ត៌មាន ក្នុងជំនួប ពិភាក្សា ស្ដីពី កំណែទម្រង់ ការបោះឆ្នោត រវាង ក្រុមការងារ ជប៉ុន និងបក្សជាប់ឆ្នោត ទាំងពីរ និងក្រុមការងារ បច្ចេកទេស រៀបចំ ការបោះឆ្នោត។
ក្នុងជំនួប បិទទ្វារ នៅមន្ទីរ រដ្ឋសភា នៅព្រឹក ថ្ងៃ ទី២២ តុលា មានការខុសប្លែក ពីរាល់ដង ដែលអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ចូលទៅសួរនាំ ដើម្បី ផ្សាយ ដល់សាធារណៈជន។ តែ ព្រឹកនេះ គ្មាន សារព័ត៌មានណា អាចចូល ទៅយក ព័ត៌មាន បានទេ, សូម្បី អ្នកសារព័ត៌មាន ទូរទស្សន៍ជាតិ ក៏ពុំអនុញ្ញាត ឲ្យចូលដែរ។
កាលនៅថ្ងៃ ទី២១ តុលា, តំណាង ក្រុមការងារ តាមដាន អំពី កំណែទម្រង់ ការបោះឆ្នោត ជប៉ុន បានជួប ជាមួយ តំណាង សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត (ឬហៅកាត់ អ៊ឺរ៉ា, ERA) នៅស្ថានទូត ជប៉ុន ប្រចាំកម្ពុជា ត្រូវ បានក្រុម អង្គការ សង្គមស៊ីវិល លើកឡើង ថា, ជាជំហានមួយ សម្រាប់ ឲ្យកម្ពុជា មានស្ថាប័ន រៀបចំ ការបោះឆ្នោត ឯករាជ្យ ពិតប្រាកដ។
តែ យ៉ាងនេះក្ដី, មន្រ្តី អង្គការ សង្គមស៊ីវិល ពន្យល់ថា, ការរៀបចំ ច្បាប់ ឲ្យស្ថាប័ន គ.ជ.ប. ឯករាជ្យ ពិតប្រាដ ឬយ៉ាងណានោះ អាស្រ័យ លើឆន្ទៈ គណបក្ស ជាប់ឆ្នោត ទាំងពីរ។
No comments:
Post a Comment